Thursday, May 9, 2013

ការក្រាញអំណាចជា «ជំងឺ» របស់សង្គមខ្មែរ

ចុះផ្សាយក្នុង RFI (http://www.khmer.rfi.fr) ________________________________________ ការក្រាញអំណាចជា «ជំងឺ» របស់សង្គមខ្មែរ Par ប៉ែន បូណា Created 2013-05-08 04:00 Wed, 2013-05-08 02:00 សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមសប្តាហ៍នេះដែលថា លោកនឹងបន្តកាន់តំណែងរហូតដល់អាយុជាង៧០ឆ្នាំនោះ បានបង្កើតឲ្យមានការជជែកគ្នាយ៉ាងផុលផុសអំពីអាណត្តិរបស់មេដឹកនាំ កម្ពុជា។ មតិខ្លះបានរិះគន់លោកនាយករដ្ឋមន្ត្រីថានៅ «ក្រាញអំណាច» ទោះបីជាខ្លួនកាន់តំណែងយូរហើយក៏ដោយ។ ប៉ុន្តែ ប្រសិនបើគេពិចារណាឲ្យស៊ីជម្រៅ ការក្រាញអំណាចមិនមែនជារឿងដាច់ដោយឡែករបស់បុគ្គលណាទេ តែវាជា «ជំងឺសង្គម»ខ្មែរដែលត្រូវតែរួមគ្នាព្យាបាល។ តើជំងឺនេះមានឫសគល់មកពីណា? នៅកម្ពុជា ផ្លូវឡើងទៅកាន់អំណាចគឺជារឿងដ៏លំបាកមួយទៅហើយ ប៉ុន្តែ ការចាកចេញពីអំណាចវិញវារឹតតែលំបាកថែមទៀត។ លំបាកនៅត្រង់ថា «វប្បធម៌ក្រាញអំណាច»កំពុងចាក់ឫសនិងបានក្លាយជា«ជំងឺសង្គម»មួយដែល គួរតែនាំគ្នារកវិធីព្យាបាល។ ការចោទអ្នកនេះឬអ្នកនោះថាក្រាញអំណាច គ្រាន់តែជាការបាចទឹកដាក់គ្នាតែប៉ុណ្ណោះ ពីព្រោះនេះមិនមែនជាបញ្ហាដោយឡែករបស់បុគ្គលណាម្នាក់ឡើយ តែវាជាបញ្ហារួមរបស់សង្គមខ្មែរទាំងមូល។ នៅក្នុងរដ្ឋាភិបាល អ្នកដឹកនាំតែងតែការពារអំណាចរហូតដល់ដំណាក់កាលចុងក្រោយ។ នៅក្នុងបក្សក្រៅរដ្ឋាភិបាលឯណោះវិញ វប្បធម៌នៃការផ្តល់តម្លៃទៅលើបុគ្គលដែលជា«តួឯក»នយោបាយក៏កំពុងចាក់ ឫសយ៉ាងរឹងមាំណាស់ដែរ។ ជាក់ស្តែង នៅពេលគេនិយាយពីគណបក្សកាន់អំណាច គេសំដៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុងគណបក្សសម រង្ស៊ី គេនិយាយតែពីលោកសម រង្ស៊ី ខណៈដែលគណបក្សសិទ្ធិមនុស្សគេនិយាយតែឈ្មោះលោកកឹម សុខា។ តួអង្គនយោបាយទាំងនោះត្រូវបានគេលើកតម្កើងថាជាមនុស្សយ៉ាងសំខាន់។ សំខាន់រហូតដល់ពេលខ្លះបញ្ហាប្រជាធិបតេយ្យ ឬក៏ស្ថិរភាពរបស់ប្រទេសទាំងមូល ត្រូវបានគេចងភ្ជាប់ជាមួយនឹងបុគ្គលតែម្នាក់។ នៅកម្ពុជា កុំថាឡើយដល់ទៅផ្លាស់ប្តូរមេដឹកនាំប្រទេស សូម្បីតែប្តូរមេបក្សនយោបាយមួយក៏ជាបញ្ហាដែរ។ នៅក្នុងពិភពសង្គមស៊ីវិលក៏មិនសូវជាខុសគ្នាប៉ុន្មានដែរ។ បុគ្គលដែលជាមេដឹកនាំច្រើនតែកាន់អំណាចរយៈពេលយ៉ាងយូរ ដោយមិនព្រមប្រគល់ឲ្យទៅអ្នកដទៃឡើយ។ តើនេះមិនមែនជា«វប្បធម៌លើកស្ទួយបុគ្គល» ដែលជាឫសគល់នៃ«ជំងឺក្រាញអំណាច» នៅក្នុងសង្គមខ្មែរទេឬ? ដើម្បីស្វែងយល់ពីបញ្ហានេះ គេគួរពិនិត្យមើលមូលហេតុមួយចំនួនដូចតទៅ៖ មូលហេតុទី១ ៖ គឺបញ្ហាមុខមាត់។ ជាទូទៅ សង្គមខ្មែរច្រើនតែឲ្យតម្លៃខ្លាំងពេកទៅលើតំណែង។ ក្នុងន័យនេះ ការបាត់បង់មុខតំណែងត្រូវគេចាត់ទុកថា ជាការបាក់មុខមាត់យ៉ាងខ្លាំង។ ហេតុដូច្នេះហើយបានជាអ្នកមានមុខតំណែងតែងក្រាញមិនចង់ចុះចេញដោយងាយៗ ឡើយ។ មូលហេតុទី២ ៖ ការក្រាញអំណាច គឺជាផលវិបាកនៃនយោបាយសងសឹកគ្នាតាមយុទ្ធសាស្ត្រ«អ្នកឈ្នះជាវីរជន រីឯអ្នកចាញ់ជាជនក្បត់ជាតិ»។ ទស្សនៈនេះហើយដែលជំរុញឲ្យមេដឹកនាំមិនងាយបោះបង់អំណាច។ ប្រសិនបើត្រូវបោះបង់ក៏ពួកគេរៀបជើងព្រួលទុកជាមុនឲ្យហើយដែរ។ មូលហេតុទី៣ ៖ ប្រព័ន្ធច្បាប់ដែលមិនបានកំណត់អាណត្តិរបស់មេដឹកនាំ ក៏ជាឱកាសដែលបើកផ្លូវឲ្យអ្នកដឹកនាំតោងអំណាចតាមដែលអាចធ្វើទៅបាន។ ដូច្នេះ ដើម្បីព្យាបាល«ជំងឺក្រាញអំណាច» សង្គមខ្មែរចាំបាច់ត្រូវផ្លាស់ប្តូរផ្នត់គំនិតមួយចំនួនជាចាំបាច់។ ជាបឋម គេគួរយល់ថា មុខតំណែងជាពិសេសតំណែងដឹកនាំកំពូលរបស់ប្រទេសមិនមែនជាកម្មសិទ្ធិ ផ្តាច់មុខរបស់អ្នកណាម្នាក់ឡើយ តែវាគ្រាន់តែជាទីលានបង្ហាញសមត្ថភាពរបស់អ្នកដឹកនាំឲ្យប្រជាពលរដ្ឋ បានឃើញក្នុងរយៈពេលកំណត់ណាមួយតែប៉ុណ្ណោះ ពោលគឺវាមិនខុសពីសង្វៀនប្រកួតកីឡានោះឡើយ។ ការឡើង ឬចុះពីសង្វៀននេះ គឺជារឿងធម្មតាដែលគ្មានអ្វីគួរឲ្យខ្មាស់អៀនឡើយ។ ផ្ទុយទៅវិញ ការស្ថិតនៅក្នុងមុខតំណែងយូរពេក កំហុសក៏អាចកើតមានកាន់តែច្រើនដែរ។ ក្នុងបរិបទនេះ ការៀបចំឲ្យមានប្រព័ន្ធផ្លាស់ប្តូរមេដឹកនាំដោយធានាបាននូវ សុវត្ថិភាពរបស់អ្នកចេញពីអំណាចផង និងស្ថិរភាពសង្គមទាំងមូលផង គឺជាមូលដ្ឋានសំខាន់ជាងគេមួយ។ ប៉ុន្តែ មេដឹកនាំប្រទេសក៏មិនត្រូវប្រព្រឹត្តបំពានអំណាចណាមួយដែរនៅក្នុង អាណត្តិដឹកនាំរបស់ខ្លួនដើម្បីចៀសវាងការចោទប្រកាន់ពេលចេញពីមុខតំណែង។ តុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងដំណើរការនៅពេលនេះ គួរតែជាមេរៀនសម្រាប់មេដឹកនាំខ្មែរ ហើយព្រឹតិ្តការណ៍បែបនេះក៏មិនគួរនឹងកើតឡើងជាថ្មីទៀតដែរ។ សរុបមកវិញ វត្ថុធាតុដើមសម្រាប់ផ្សំជាឱសថព្យាបាល«ជំងឺក្រាញអំណាច»នៅក្នុង សង្គមខ្មែរមានអស់ហើយ។ ដូច្នេះ ដល់ពេលហើយដែលត្រូវនាំគ្នាព្យាបាលជំងឺនេះឲ្យអស់ពីសង្គម៕________________________________________ អាសយដ្ឋាន URL: http://www.khmer.rfi.fr/Analyse-culture-maintien-au-pouvoir-Cambodge Links: [1] http://www.khmer.rfi.fr/chronique-bona-08-05-13

តើតុលាការ ICJ និង ICC ខុសគ្នាយ៉ាងណា?

តើតុលាការ ICJ និង ICC ខុសគ្នាយ៉ាងណា? តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្ថិតនៅទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍ ហើយនៅទីក្រុងនេះ ក៏មានតុលាការអន្តរជាតិមួយទៀតតាំងនៅដែរ គឺតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ដោយ ជុន ច័ន្ទបុត្រ 2013-04-18 តើតុលាការយុត្តិធម៌អន្តរជាតិ និង តុលាការព្រហ្មទណ្ឌអន្តរជាតិ ខុសគ្នាយ៉ាងណា? លោក ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី ដែលពេលនេះកំពុងនៅក្រុងឡាអេ តាមដានរឿងក្តីប្រាសាទព្រះវិហារ រវាងកម្ពុជា និងថៃ ជម្រាបជូនលោកអ្នកនាងនូវការខុសប្លែកគ្នារវាងតុលាការទាំងពីរនេះ តាមការសាកសួររបស់លោក មុំ សុផុន៖ មុំ សុផុន៖ បាទ! ជម្រាបសួរលោក ជុន ច័ន្ទបុត្រ! ជុន ច័ន្ទបុត្រ៖ បាទ! ជម្រាបសួរ សុផុន! មុំ សុផុន៖ លោក ជុន ច័ន្ទបុត្រ តើតុលាការទាំងពីរនេះ គឺតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ខុសគ្នាយ៉ាងណាដែរ? ជុន ច័ន្ទបុត្រ៖ បាទ! តុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ មានតួនាទីខុសគ្នាស្រឡះតែម្ដង។ តុលាការយុត្តិធម៌អន្តរជាតិជាផ្នែកមួយនៃអង្គការសហប្រជាជាតិ ព្រោះតុលាការនេះបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងទទួលថវិកាប្រចាំឆ្នាំពីអង្គការសហប្រជាជាតិ។ ប្រទេសទាំងឡាយណាដែលជាសមាជិករបស់អង្គការសហប្រជាជាតិ គឺស្ថិតនៅក្រោមដែនយុត្តាធិការ ឬដែនអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ។ រីឯតុលាការព្រហ្មទណ្ឌអន្តរជាតិវិញ គឺជាតុលាការឯករាជ្យ មិននៅក្រោមអង្គការសហប្រជាជាតិទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិបង្កើតឡើងក្រោមលក្ខន្តិកៈមួយដែលគេបាន ព្រមព្រៀងគ្នានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ថវិកាមួយភាគធំសម្រាប់ដំណើរការនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានមកពីប្រទេសជាសមាជិក និងមួយចំនួនទៀតបានមកពីវិភាគទានរបស់អង្គការសហប្រជាជាតិ ពីអង្គការអន្តរជាតិ និងក្រុមហ៊ុនមួយចំនួនទៀតដែរ។ មុំ សុផុន៖ ចុះតួនាទីវិញ តើតុលាការទាំងពីរនេះមានតួនាទីខុសគ្នាយ៉ាងណាដែរ? ជុន ច័ន្ទបុត្រ៖ តួនាទីនៃតុលាការទាំងពីរក៏មានដោយឡែករៀងៗខ្លួនដែរ។ តុលាការយុត្តិធម៌អន្តរជាតិ មានតួនាទីដោះស្រាយទំនាស់រវាងប្រទេសជាតិមួយជាមួយនឹងប្រទេសជាតិ មួយទៀត។ ឧទាហរណ៍ ដូចជារឿងក្តីប្រាសាទព្រះវិហារ រវាងកម្ពុជា និងប្រទេសថៃ បច្ចុប្បន្ននេះអ៊ីចឹង។ តុលាការនេះក៏មានភារៈដោះស្រាយការរំលោភបំពាន និងការបកស្រាយសន្ធិសញ្ញានានាដែរ។ រីឯតុលាការព្រហ្មទណ្ឌអន្តរជាតិវិញ មិនមានយុត្តាធិការ ឬដែនអំណាចទៅលើទំនាស់រវាងប្រទេសនិងប្រទេសទេ តែមានអំណាចចាត់ការតាមច្បាប់ទៅលើបុគ្គលណាដែលប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌកម្រិតធ្ងន់ ដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមជាដើម។ មុំ សុផុន៖ អ៊ីចឹងតុលាការព្រហ្មទណ្ឌអន្តរជាតិមិនបំពានទៅលើ អធិបតេយ្យភាពរបស់ប្រទេសដទៃ ឬក៏មានភារៈជាន់គ្នាជាមួយប្រទេសផ្សេងៗ ដែលគេមានរដ្ឋាភិបាលត្រឹមត្រូវ មានប្រព័ន្ធយុត្តិធម៌របស់គេរៀងៗខ្លួនទៅហើយទេលោក? ជុន ច័ន្ទបុត្រ៖ តាមពិតតុលាការព្រហ្មទណ្ឌអន្តរជាតិមិនបំពានអធិបតេយ្យភាព ឬក៏មិនមានតួនាទីជាន់គ្នាជាមួយប្រទេសដទៃទេ ត្រង់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនលូកលាន់កាត់ទោសជនណាដែលស្ថាប័នច្បាប់នៃប្រទេសណាមួយចាត់ វិធានការស្របតាមគតិយុត្តិហើយនោះទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់ការតែរឿងក្តីព្រហ្មទណ្ឌកម្រិតធ្ងន់ណា ដែលម្ចាស់ប្រទេសព្រងើយកន្តើយមិនដោះស្រាយ ឬក៏រដ្ឋាភិបាលនៃប្រទេសនោះចាត់ការដោះស្រាយដែរ តែគ្រាន់តែប្រើប្រាស់ប្រព័ន្ធតុលាការដែលនៅក្រោមសម្ពាធរដ្ឋាភិបាល ណានោះ ដើម្បីជួយកាពារឧក្រិដ្ឋជនមិនអោយទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋ ដែលជននោះបានប្រព្រឹត្តទៅវិញ។ មុំ សុផុន៖ និយាយអ៊ីចឹងខ្ញុំមានសំណួរមួយ។ នៅកម្ពុជាយើងតែងឮប្រជាពលរដ្ឋចោទប្រកាន់ថា តុលាការមិនយុត្តិធម៌ ជួយតែឧក្រិដ្ឋជនអីជាដើម ហើយពួកគាត់តែងតែអំពាវនាវអោយអន្តរជាតិជួយរកយុត្តិធម៌អោយផង ចុះហេតុអីក៏មកដល់ពេលនេះមិនដែលឃើញមានតុលាការព្រហ្មទណ្ឌ អន្តរជាតិហ្នឹងមកជួយរកយុត្តិធម៌ផង? ជុន ច័ន្ទបុត្រ៖ ការស្រែកអោយគេជួយតាមរយៈការផ្សព្វផ្សាយព័ត៌មានលើវិទ្យុ ឬកាសែត ជួនកាលអាចមិនឮដល់តុលាការ ដើម្បីអោយមានការចាត់ការតាមផ្លូវច្បាប់បានទេ។ តាមនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីអោយតុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការស៊ើបអង្កេតលើករណីណាមួយបាន លុះណាតែមានការជូនដំណឹងទៅតុលាការនេះផ្ទាល់ ដោយផ្ដល់នូវព័ត៌មានដែលគួរអោយទុកចិត្តបាន។ មានន័យថា ព័ត៌មានដែលមានភស្តុតាងត្រឹមត្រូវអំពីឧក្រិដ្ឋកម្មណាមួយនោះ៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។ http://www.rfa.org/khmer/news/law/icj-vs-icc-04182013040339.html

បទវិភាគ៖ តើកម្ពុជាអាចបំបាត់វប្បធម៌និទ្ទណ្ឌភាពបានឬទេ?

បទវិភាគ៖ តើកម្ពុជាអាចបំបាត់វប្បធម៌និទ្ទណ្ឌភាពបានឬទេ? ដោយ ជី វិតា 2013-04-11 RFA/Mom Sophon ក្នុងរយៈកាលជាង ២ទសវត្សរ៍កន្លងមកនេះ វប្បធម៌និទ្ទណ្ឌភាពចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមកម្ពុជា។ ជនប្រព្រឹត្តល្មើសច្បាប់មួយចំនួនតែងទទួលបានការការពារពីអ្នកមាន អំណាច នាំឲ្យគេចផុតពីសំណាញច្បាប់។ រីឯជនរងគ្រោះនៃអំពើនិទ្ទណ្ឌភាព ក្រៅតែពីជនសាមញ្ញដែលគ្មានឈ្មោះបោះសំឡេង ក៏មានអ្នកនយោបាយ អ្នកសារព័ត៌មាន តារាភាពយន្ត តារាចម្រៀង សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនការពារព្រៃឈើជាដើម ដែលត្រូវបានធ្វើឃាត តុលាការមិនអាចរកយុត្តិធម៌ជូនពួកគេបាន។ លោក ជី វិតា មានបទវិភាគមួយផ្តោតទៅលើសំណួរថា តើកម្ពុជាអាចលុបបំបាត់វប្បធម៌និទណ្ឌភាពបានឬទេ? «និទណ្ឌភាព» ដែលភាសាអង់គ្លេសហៅថា «IMPUNITY» មានន័យថា «ការមិនអាចនាំខ្លួនជនល្មើសច្បាប់ ឬជនប្រព្រឹត្តរំលោភសិទ្ធិមនុស្សមកជំនុំជម្រះ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះដោយសារតែជនល្មើសមានអ្នកមាន ឥទ្ធិពល ឬមានច្បាប់ការពារពីក្រោយ។ និទ្ទណ្ឌភាពដែលកំពុងញាំញីក្នុងសង្គមកម្ពុជា បានបណ្ដាលឲ្យពលរដ្ឋខ្មែរដែលជាជនរងគ្រោះទទួលអារម្មណ៍ថា ពួកគេកំពុងរស់នៅក្នុងសង្គមមួយដែលមានការបែងចែកវណ្ណៈ ពោលគឺច្បាប់ត្រូវបានអនុវត្ត និងដាក់ទោសទណ្ឌតែលើអ្នកតូចតាច អ្នកគ្មានអំណាច និងជនក្រីក្រ។ អារម្មណ៍បែបនេះអាចនាំឲ្យសង្គមបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌។ ដូចនេះហើយបានជាប្រជាពលរដ្ឋនាំគ្នាចេញសំដែងមតិតវ៉ាតាមផ្លូវ ថ្នល់ ជំនួសការទៅរកយុត្តិធម៌នៅតុលាការ ឬទៅតុលាការផង តវ៉ាក្រៅតុលាការផង។ ប្រសិនបើការសំដែងមតិដោយសន្តិវិធីបែបនេះ នៅតែមិនមានដំណោះស្រាយទៀត អំពើហិង្សាដើម្បីរកដំណោះស្រាយអាចកើតមាន។ យោងតាមបរិបទ ឬស្ថានភាពនយោបាយកម្ពុជា បច្ចុប្បន្នវប្បធម៌និទ្ទណ្ឌភាពទំនងជាមិនងាយលុបបំបាត់បានទេ ហើយហេតុផលគឺងាយយល់ទេ។ ដើម្បីអាចលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពបានចាំបាច់ត្រូវមានប្រព័ន្ធ តុលាការមួយដែលរឹងមាំ ឯករាជ្យ និងដាច់ខាតមិនចំណុះក្រោមឥទ្ធិពលនយោបាយណាមួយឡើយ។ តើតុលាការកម្ពុជា មានគុណភាពបែបនេះឬទេ? របាយការណ៍នានា រួមទាំងរបស់អង្គការសហប្រជាជាតិផងបញ្ជាក់ថា តុលាការកម្ពុជា មិនត្រឹមតែពុករលួយទេ ប៉ុន្តែកំពុងស្ថិតក្រោមគំនាបនយោបាយរបស់បក្សកាន់អំណាចដែលជា ឧបសគ្គរារាំងការបំពេញការងារឲ្យបានត្រឹមត្រូវ និងមិនលំអៀង។ ជាក់ស្ដែងថ្នាក់ដឹកនាំតុលាការ ចាប់ពីសាលាដំបូងរហូតដល់តុលាការកំពូល សុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។ ឧទាហរណ៍៖ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល គឺជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាសមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនៃ គណបក្សប្រជាជនកម្ពុជា។ ចំណែកលោក ជីវ កេង ដែលកាន់មុខតំណែងបួនប្រាំនោះ ជាប្រធានសាលាដំបូងរាជធានីផង និងជាទីប្រឹក្សាជាន់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ផង។ បញ្ហានេះហើយដែលនាំឲ្យសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ព្រមទាំងគណបក្សប្រឆាំងផង តែងរិះគន់ថា តុលាការកម្ពុជា មិនមែនជាតុលាការរបស់មហាជនទេ ប៉ុន្តែជាតុលាការរបស់គណបក្សកាន់អំណាច។ មានករណីជាក់ស្ដែងជាច្រើនដែលសាធារណជនមើលឃើញថា តុលាការលំអៀងទៅមន្ត្រី ឬអ្នកមានអំណាចនៃគណបក្សប្រជាជនកម្ពុជា។ សំណុំរឿងឧក្រិដ្ឋខ្លះ បើជនសង្ស័យជាមន្ត្រីបក្សប្រជាជនកម្ពុជា តុលាការមិនអើពើធ្វើការស៊ើបអង្កេតទេ។ សំណុំរឿងខ្លះតុលាការដាក់បទចោទប្រកាន់ស្រាល ដែលមិនស៊ីសង្វាក់ទៅនឹងទម្ងន់នៃបទល្មើស ហើយចេញសាលក្រមដាក់ទោសក្នុងស្ថានសម្រាល ឬព្យួរទោសជាដើម ប្រសិនបើជនជាប់ចោទជាមន្ត្រីគណបក្សប្រជាជនកម្ពុជា។ សំណុំរឿងខ្លះទៀត តុលាការបើកសវនាការកាត់ទោសយ៉ាងប្រញាប់ប្រញាល់ ប្រើរយៈពេលយ៉ាងខ្លី ប៉ុន្តែកាត់ទោសឲ្យជាប់គុករាប់សិបឆ្នាំ ហើយពេលខ្លះ សូម្បីតែថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក ក៏តុលាការបើកសវនាការដែរ បើជនសង្ស័យជាអ្នករិះគន់រដ្ឋាភិបាល។ ឧទារហណ៍៖ សំណុំរឿងឧក្រិដ្ឋរបស់អតីតចៅហ្វាយក្រុងបាវិត គឺលោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីរោងចក្រកាត់ដេរ ៣នាក់ឲ្យរងរបួស។ បើទោះជាមានសាក្សី និងភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា លោក ឈូក បណ្ឌិត ជាជនដៃដល់ក៏ដោយ ក៏សាលាដំបូងខេត្តស្វាយរៀង ទម្លាក់ការចោទប្រកាន់ទាំងស្រុង ហើយបើទោះជាសាលាឧទ្ធរណ៍បង្គាប់ឲ្យសាលាដំបូងខេត្តស្វាយរៀង សើរើរឿងក្ដីនេះឡើងវិញក៏ដោយ ក៏រហូតមកដល់ម៉ោងនេះ ជនជាប់ចោទ ឈូក បណ្ឌិត ដែលបានសារភាពថា ខ្លួនជាអ្នកបាញ់ផងនោះ មិនត្រូវបានឃុំខ្លួនឡើយ។ នេះក៏ដោយសារតែលោក ឈូក បណ្ឌិត ជាសមាជិកគណបក្សប្រជាជនកម្ពុជា និងមានមន្ត្រីថ្នាក់កំពូលនៃរាជរដ្ឋាភិបាលការពារពីក្រោយខ្នង។ នេះហើយជានិទ្ទណ្ឌភាព។ ករណីជាក់ស្ដែងនៃវប្បធម៌និទ្ទណ្ឌភាពដែលតុលាការលំអៀងទៅរកជន ល្មើសមួយទៀត គឺសំណុំរឿងឧក្រិដ្ឋជះទឹកអាស៊ីដលើកញ្ញា តាត ម៉ារីណា តារាចម្រៀងខារ៉ាអូខេ កាលពីឆ្នាំ១៩៩៩។ ជនល្មើសឈ្មោះ ឃួន សុផល ភរិយារបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងបក្សពួក បានចាក់ស្រោចទឹកអាស៊ីដបំផ្លាញសម្រស់មុខមាត់ និងរាងកាយរបស់កញ្ញា តាត ម៉ារីណា ដែលកាលណោះមានវ័យ ១៦ឆ្នាំ បណ្ដាលឲ្យនាងរស់ទាំងត្រដរ ស្ទើរក្លាយមិនមែនជាមនុស្ស។ បើទោះជាឧក្រិដ្ឋកម្មនេះប្រព្រឹត្តឡើងដោយចំហ គេឯងដឹងឮគ្រប់ៗគ្នាក៏ដោយ ក៏តុលាការមិនហ៊ានប៉ះពាល់ដល់ជនល្មើសឡើយ។ មួយឆ្នាំក្រោយមក តុលាការក្រុងភ្នំពេញ ស្ងាត់ៗបានចេញសាលក្រមកំបាំងមុខសម្រេចព្យួរទោសជនល្មើស ឃួន សុផល។ នេះមានន័យថា បើទោះជាតុលាការបានរកឃើញថា អ្នកស្រី ឃួន សុផល បានប្រព្រឹត្តបទល្មើសពិតមែន ប៉ុន្តែក៏មិនបានសម្រេចដាក់ទោសទណ្ឌដែរ សូម្បីតែមួយថ្ងៃនៅក្នុងគុក។ នេះហើយជាវប្បធម៌និទ្ទណ្ឌភាព។ សំណុំរឿងក្ដីនៃឥទ្ធិពលអ្នកធំមកលើប្រព័ន្ធយុត្តិធម៌មួយទៀត គឺករណីក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ នឹម សុភា។ កាលពីខែតុលា ឆ្នាំ២០០៣ នគរបាលបានចាប់ខ្លួនលោក នឹម សុភា ជាប់សង្ស័យពីបទបាញ់សម្លាប់មនុស្ស ២នាក់ និងរបួស ៤នាក់ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងទីក្រុងភ្នំពេញ។ បើទោះជាមានសាក្សី និងនគរបាលបញ្ជាក់ថា លោក នឹម សុភា ជាអ្នកលើកកាំភ្លើងបាញ់រះទៅលើហ្វូងមនុស្សដែលកំពុងចោមរោមមើលលោក និងគូកន ដែលមានគ្រោះថ្នាក់ចរាចរណ៍ ក៏តុលាការក្រុងភ្នំពេញ នៅខែមីនា ឆ្នាំ២០០៤ បើកសវនាការស្ងាត់ៗ ចោទត្រឹមបទប្រព្រឹត្តអំពើមនុស្សឃាតដោយអចេតនា និងកាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ខែ។ ប៉ុន្តែ ៥ខែក្រោយមក រឿងដែលកាន់តែភ្ញាក់ផ្អើល និងស្មានមិនដល់មួយទៀតនោះ គឺសាលាឧទ្ធរណ៍ប្រកាសថា អ្នកដែលបានបាញ់នៅពេលនោះ មិនមែន នឹម សុភា ទេ តែជាមនុស្សម្នាក់ផ្សេងទៀត ឈ្មោះ សំ ឌឿន ហើយបានកាត់ទោសកំបាំងមុខឲ្យ សំ ឌឿន ជាប់ពន្ធនាគារ ១០ឆ្នាំ។ ចំណែក នឹម សុភា ត្រូវបានសាលាឧទ្ធរណ៍សម្រេចឲ្យរួចទោសទាំងស្រុង។ ប៉ុន្តែអ្វីដែលចម្លែកនោះ គ្មាននរណាដឹងថា ឈ្មោះ សំ ឌឿន ជានរណា និងនៅទីណាទេ? ប្រការនេះនាំឲ្យគេឯងសង្ស័យថា សំ ឌឿន មួយនេះ ទំនងជាមិនមាននៅលើលោកនេះផង។ វប្បធម៌និទ្ទណ្ឌភាពជាប្រវត្តិសាស្ត្រមួយទៀត គឺការគប់គ្រាប់បែកទៅលើក្រុមបាតុករអហិង្សារាប់រយនាក់ដែលកំពុង ប្រមូលផ្ដុំគ្នានៅមុខអគាររដ្ឋសភាចាស់ កាលពីឆ្នាំ១៩៩៧ បណ្ដាលឲ្យស្លាប់យ៉ាងតិច ១៦នាក់ និងរបួសជាង ១០០នាក់។ សំណុំរឿងឧក្រិដ្ឋដ៏ធំផ្អើលពិភពលោកមួយនេះ រហូតមកដល់ពេលនេះមានអាយុកាលជាង ១៦ឆ្នាំហើយ ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញ ឬតុលាការ នៅតែមិនអាចវែកមុខឃាតក និងអ្នកនៅពីក្រោយខ្នងបានទៀត។ ជារៀងរាល់ឆ្នាំ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ តែងតែឆ្លើយប្រាប់អ្នកកាសែតដដែលៗថា សំណុំរឿងនេះនៅមិនទាន់បិទបញ្ចប់ទេ។ ចំណែកក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សវិញឆ្លើយតបថា គេជឿថាសំណុំរឿងនេះនៅមិនទាន់បិទបញ្ចប់មែន ប៉ុន្តែអាជ្ញាធរក៏មិនបានធ្វើការស៊ើបអង្កេតដែរ ហើយក៏គ្មានបំណងស៊ើបអង្កេតដែរ ទើប ១៦ឆ្នាំកន្លងមកនេះ គ្មានលទ្ធផលអ្វីទាំងអស់។ លើសពីនេះទៀត មូលហេតុសំខាន់ដែលមិនហ៊ានបើកការស៊ើបអង្កេតនោះ ទំនងជាមកពីជនសង្ស័យដែលនៅពីក្រោយខ្នងការគប់គ្រាប់បែកពេលនោះ គឺជាមនុស្សជំនិតផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។ របាយការណ៍របស់ភ្នាក់ងារស៊ើបការណ៍អាមេរិក អេហ្វ.ប៊ី.អាយ (FBI) និងរបស់អង្គការសហប្រជាជាតិឲ្យដឹងថា អនុប្រធានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង គឺជាអ្នករៀបចំ និងបញ្ជាឲ្យមានការគប់គ្រាប់បែកនៅពេលនោះ។ ប៉ុន្តែរយៈកាល ១៦ឆ្នាំក្រោយព្រឹត្តិការណ៍បង្ហូរឈាមនេះ លោក ហ៊ីង ប៊ុនហៀង មិនត្រឹមតែមិនជាប់ឈ្មោះជាជនសង្ស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានដំឡើងឋានន្តរសក្ដិជាឧត្ដមសេនីយ៍ឯក និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ថែមទៀតផង។ វប្បធម៌និទ្ទណ្ឌភាពនៅមានច្រើនទៀត។ គិតត្រឹមតែដើមទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្នមានជនរងគ្រោះច្រើនណាស់ដែលត្រូវបានសម្លាប់ ឬក្លាយជាជនពិការ ហើយជនល្មើសមិនត្រូវបានវែកមុខ។ ដោយត្រួសៗ ជនរងគ្រោះទាំងនោះ រួមមាន អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី តារាភាយន្ត ពិសិដ្ឋ ពីលិកា ម្ដាយតារាចម្រៀង ទូច ស្រីនិច មេដឹកនាំសហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉ា លោក ហ៊ី វុទ្ធី ព្រះសង្ឃ សំ ប៊ុនធឿន សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្សជាច្រើននាក់ ព្រមទាំងទាហាន និងមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ជិត ១០០នាក់ ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧។ ចំណែកឃាតកម្ម និងនិទ្ទណ្ឌភាពមកលើអ្នកសារព័ត៌មានវិញ ក៏មិនណយដែរ។ គិតចាប់ពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន អ្នកសារព័ត៌មានចំនួន ១០នាក់ហើយ ត្រូវបានធ្វើឃាត បន្ទាប់ពីផ្សាយព័ត៌មានរិះគន់រដ្ឋាភិបាល ឬរាយការណ៍អំពើពុករលួយរបស់មន្ត្រីអ្នកមានអំណាច។ ជនរងគ្រោះទាំង ១០នាក់នោះ មាន៖ លោក នន់ ចាន់ និពន្ធនាយកកាសែត «សំឡេងយុវជនខ្មែរ» លោក ឆោម មង្គល កាសែត «អន្តរាគមន៍» លោក ចាន់ ដារា កាសែត «កោះសន្តិភាព» លោក ធុន ប៊ុនលី កាសែត «ឧត្ដមគតិខ្មែរ» លោក ចិត្តដួង ដារាវុធ កាសែត «អ្នកប្រយុទ្ធ» លោក មៃឃល សេន័រ (Michael Senior) កាសែត ហ្វ្រីលេន (Freelance) លោក ជួ ជេដ្ឋារិទ្ធ វិទ្យុ «តាព្រហ្ម» លោក ឃឹម សំបូរ កាសែត «មនសិការខ្មែរ» ហើយអ្នកកាសែតដែលត្រូវគេធ្វើឃាតចុងក្រោយគេ គឺលោក ហង្ស សិរីឧត្តម កាសែត «វរជនខ្មែរ» នៅខេត្តរតនគិរី ដែលមានជនសង្ស័យ ២នាក់កំពុងជាប់ឃុំ។ តើកម្ពុជា អាចលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពបាន ឬទេ? វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា ទំនងជាមិនអាចលុបបំបាត់បានទេ ដរាបណាប្រទេសកម្ពុជា នៅតែស្ថិតក្រោមការគ្រប់គ្រងរបៀបដូចសព្វថ្ងៃនេះ។ ការលុបបំបាត់និទ្ទណ្ឌភាពទាមទារឲ្យកម្ពុជា មានតុលាការរឹងមាំ ស្អាតស្អំ និងឯករាជ្យ។ ប៉ុន្តែបើយើងពិនិត្យមើលស្ថានភាពកម្ពុជា បច្ចុប្បន្ន ទំនងទៅមិនរួចទេ។ មូលហេតុ៖ -ទី១ មិនមានសញ្ញាណាមួយបង្ហាញថា មេដឹកនាំកម្ពុជា មានបំណងស៊ើបអង្កេតសំណុំរឿងឃាតកម្មទាំងឡាយដែលកើតឡើងកន្លងមក ដើម្បីវែកមុខឃាតក រកយុត្តិធម៌ជូនជនរងគ្រោះ និងលើកកម្ពស់នីតិរដ្ឋឡើយ។ -ទី២ គណបក្សប្រជាជនដែលជាបក្សកាន់អំណាច គ្រប់គ្រងគ្រប់ស្ថាប័នរដ្ឋធំៗទាំងអស់ ទំនងជាមិនចង់ឲ្យតុលាការរឹងមាំ និងឯករាជ្យនោះទេ។ ស្ថាប័នរដ្ឋកំពូលៗដែលគប្បីត្រូវឯករាជ្យ និងអព្យាក្រឹត ត្រូវបានគណបក្សប្រជាជនកម្ពុជា បញ្ចូលសមាសភាពរបស់ខ្លួនទៅគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។ ស្ថាប័នទាំងនោះរួមមាន ស្ថាប័ននគរបាល យោធា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម តុលាការទាំងបីជាន់ថ្នាក់ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ -ទី៣ រូបភាពខាងក្រៅគេឃើញថា រដ្ឋាភិបាលកម្ពុជា ហាក់ដូចជាកំពុងយកចិត្តទុកដាក់ចង់ឲ្យតុលាការឯករាជ្យ រឹងមាំ និងមិនពុករលួយ។ ប៉ុន្តែបើគេពិនិត្យស៊ីជម្រៅ គេនឹងឃើញថា រដ្ឋាភិបាលកំពុងឆ្លៀតឱកាសនៅពេលដែលតុលាការកំពុងទន់ខ្សោយ និងពុករលួយ បញ្ជ្រាបឥទ្ធិពលរបស់ខ្លួនទៅក្នុងស្ថាប័នតុលាការ ដែលជាការផ្ទុយនឹងគោលការណ៍បែងចែកអំណាចកំណត់ដោយរដ្ឋធម្មនុញ្ញ។ ឧទាហរណ៍៖ យុទ្ធនាការកណ្ដាប់ដៃដែករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០០៦ លូកដៃចូលកិច្ចការតុលាការ ដកហូត ផ្លាស់ប្តូរ និងព្យួរចៅក្រម និងព្រះរាជអាជ្ញាជិត ១០នាក់ ធ្វើឲ្យមន្ត្រីតុលាការរអ៊ូរទាំផង និងភ័យបាក់ស្បាតផង។ បន្ទាប់មកទៀត ដើម្បីមានឥទ្ធិពលទៅលើតុលាការកាន់តែច្រើន ហើយមើលទៅស្របច្បាប់ទៀតនោះ រដ្ឋាភិបាលបានបង្កើត «ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» ដោយបានតែងតាំងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលកាន់មុខតំណែងធំៗជាច្រើន ហើយមានឥទ្ធិពលលើតុលាការស្រាប់នោះ ជាសហប្រធានជាមួយលោក ឌិត មុន្ទី ដែលជាប្រធានតុលាការកំពូល និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ យោងតាមរដ្ឋធម្មនុញ្ញ មានតែឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានព្រះមហាក្សត្រជា ប្រធាន មានភារកិច្ចកែលម្អ និងពង្រឹងប្រព័ន្ធតុលាការ។ -ទី៤ ដើម្បីលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព ចាំបាច់ណាស់ត្រូវមានប្រព័ន្ធយុត្តិធម៌ ក្នុងនោះមានចៅក្រម ព្រះរាជអាជ្ញា នគរបាលយុត្តិធម៌ជាដើម ដែលស្អាតស្អំ រឹងមាំ និងឯករាជ្យ។ សម្រាប់មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា មួយចំនួន ការអនុញ្ញាតឲ្យតុលាការរឹងមាំ និងឯករាជ្យ គឺស្មើនឹងការនាំគ្រោះកាចមកដាក់ខ្លួន។ ប្រសិនបើតុលាការឯករាជ្យ រឹងមាំ និងមិនលំអៀង សំណុំរឿងឧក្រិដ្ឋកម្មធំៗដែលកើតឡើងកន្លងមក ដែលតុលាការបច្ចុប្បន្នមិនហ៊ានហើបមាត់ បើកការស៊ើបអង្កេតនោះ អាចនឹងត្រូវសើរើយកមកជម្រះបញ្ជី។ សំណុំរឿងក្ដីកប់ចោលទាំងនោះ រួមមាន៖ ឃាតកម្មលើអ្នកសារព័ត៌មាន ឃាតកម្មលើសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយ ឧក្រិដ្ឋកម្មស្លាប់រង្គាលក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកមុខរដ្ឋ សភាចាស់ ឧក្រិដ្ឋកម្មសម្លាប់ឈ្លើយសឹកក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ ១៩៩៧ ឃាតកម្មលើប្រធានសហជីពលោក ជា វិជ្ជា ឃាតកម្មលើតារាភាពយន្ត ពិសិដ្ឋ ពីលិកា ឃាតកម្មលើម្ដាយតារាចម្រៀង ទូច ស្រីនិច និងឃាតកម្មលើសកម្មជនការពារធនធានធម្មជាតិ ឈុត វុទ្ធី ជាដើម។ មូលហេតុមួយទៀតដែលវប្បធម៌និទ្ទណ្ឌភាពទំនងជាមិនអាចលុបបំបាត់បាន នោះ គឺថា អ្នកនយោបាយណាដែលមិនចង់មានឥទ្ធិពលលើប្រព័ន្ធយុត្តិធម៌ ដូច្នេះហើយទើបប្រទេសនីមួយៗ រួមទាំងកម្ពុជាផង ធ្វើច្បាប់មិនឲ្យមន្ត្រីខាងរដ្ឋាភិបាល និងរដ្ឋសភាជ្រៀតជ្រែកកិច្ចការរបស់តុលាការ។ កម្រមានគណបក្សណាមួយ នាយករដ្ឋមន្ត្រីណាមួយ ឬប្រធានាធិបតីណាមួយដែលមិនចង់អត់មានឥទ្ធិពលទៅលើប្រព័ន្ធតុលាការ នោះទេ ជាពិសេសពេលបានក្ដាប់ណែននៅក្នុងដៃហើយនោះ ពិតជាមិនចង់ឲ្យរបូតចេញទៅវិញទេ ពីព្រោះពេលបានក្ដោបក្ដាប់តុលាការ គឺស្មើនឹងមានបានប័ណ្ណធានារ៉ាប់រងជីវិត។ តុលាការអាចជាឧបករណ៍នយោបាយដ៏មុតស្រួចសម្រាប់រក្សាអំណាច និងសម្រាប់បំបាក់ស្មារតីគូប្រឆាំងរបស់ខ្លួន។ មន្ត្រីគណបក្សប្រជាជនកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង រហូតមកដល់ពេលនេះបានប្រើប្រាស់តុលាការជាឧបករណ៍ ទាំងបើកចំហផង និងទាំងលាក់លៀមផងយ៉ាងមានប្រសិទ្ធភាព ដើម្បីយកឈ្នះគូប្រជែងនយោបាយ និងក្រុមអ្នករិះគន់។ ដូច្នេះសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជ្រាបសមាជិកខ្លួនទៅគ្រប់ជាន់ថ្នាក់នៃតុលាការកម្ពុជា ហើយនោះ ការជួយពង្រឹងដោយចិត្តស្មោះស ដើម្បីឲ្យតុលាការរឹងមាំ និងឯករាជ្យនោះ មិនត្រឹមតែនាំឲ្យខាតបង់ប្រយោជន៍បក្សប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំគ្រោះកាចចង្រៃដល់មន្ត្រីបក្សដែលជាប់សង្ស័យ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនានាថែមទៀតផង។ ដូច្នេះការលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពទំនងជាមិនងាយទេនៅពេល ឆាប់ៗខាងមុខនេះ។ ទោះជាយ៉ាងណាក្ដី ការលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា មិនមែនថា មិនអាចធ្វើទៅមិនបានសោះនោះទេ។ បញ្ហាសំខាន់វាស្ថិតលើឆន្ទៈរបស់ថ្នាក់ដឹកនាំកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ថាតើសុខចិត្តលះបង់ប្រយោជន៍បក្សដោយកាត់សាច់ដែលស្អុយៗចោលខ្លះ ហើយងាកមកជួយជ្រោមជ្រែងដោយចិត្តស្មោះសធ្វើឲ្យប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា រឹងមាំ ឯករាជ្យ និងមិនលំអៀង ដើម្បីអនាគតល្អរបស់សង្គមកម្ពុជា ទាំងមូល ឬយ៉ាងណា? ផ្ទុយទៅវិញ ដរាបណាតុលាការកម្ពុជា នៅតែស្ថិតក្រោមគំនាបនយោបាយងើបមុខមិនរួចដូចពេលបច្ចុប្បន្ននេះ វប្បធម៌និទ្ទណ្ឌភាព ឬការមិនអាចនាំខ្លួនជនល្មើសច្បាប់មកវិនិច្ឆ័យទោស នឹងនៅតែបន្តញាំញីនៅក្នុងសង្គមកម្ពុជា តទៅមុខទៀត៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។ http://www.rfa.org/khmer/news/analysis/cam-cam-end-its-impunity-04112013005116.html

បទវិភាគ៖ តើធ្វើយ៉ាងណាទើបអាចបំបាត់វប្បធម៌ប្រើឥទ្ធិពលអ្នកធំ?

បទវិភាគ៖ តើធ្វើយ៉ាងណាទើបអាចបំបាត់វប្បធម៌ប្រើឥទ្ធិពលអ្នកធំ? ក្នុងសង្គមខ្មែរបច្ចុប្បន្ន ឥទ្ធិពលនិងអំណាចរបស់អ្នកធំ ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនបានយ៉ាង កាក់កប ដោយសារតែអាជ្ញាធរមូលដ្ឋាន ឬនិយាយឲ្យងាយស្ដាប់ គឺមន្ត្រីថ្នាក់ក្រោម ខ្លាចអំណាចអ្នកធំ ឬមន្ត្រីថ្នាក់លើ។ ដោយ មណ្ឌល កែវ 2013-05-06 មន្ត្រីថ្នាក់ក្រោមមិនហ៊ានចាត់វិធានការប្រឆាំងនឹងអំពើល្មើស ក្រោមស្លាកឈ្មោះរបស់អ្នកធំ អ្នកមានអំណាចនោះឡើយ។ ទង្វើនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ក្រីក្រ។កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសជាសាធារណៈចំពោះមន្ត្រីដែលបានយកឈ្មោះលោក និងភរិយារបស់លោក ទៅប្រើប្រាស់ដើម្បីទទួលបានកម្មសិទ្ធិដីធ្លី។ តើហេតុអ្វីបានជាមានវប្បធម៌បែបនេះកើតឡើងក្នុងសង្គមខ្មែរ? តើគេអាចបំបាត់វប្បធម៌នេះបានដែរឬទេ? មិនមែនជាការប្លែកត្រចៀកទេដែលថានៅកម្ពុជា ឥទ្ធិពល និងអំណាចរបស់អ្នកធំបានផ្ដល់ប្រយោជន៍ជាច្រើនដល់ជនឱកាសនិយមមួយ ចំនួន។ ជាទូទៅជនទាំងនោះគឺជាអ្នកធ្វើការនៅក្បែរអ្នកធំ ឬមានទំនាក់ទំនងជាមួយអ្នកមានអំណាចដោយផ្ទាល់ ឬគ្រួសារអ្នកមានអំណាច។ នេះមិនមែនជារឿងថ្មី ហើយក៏មិនមែនជារឿងអាថ៌កំបាំងនោះដែរ។ មានបញ្ហាជាច្រើនបានកើតឡើង ជាពិសេសគឺរឿងដែលមានផលប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែលដែលសុទ្ធតែ មានការលូកដៃដោយផ្ទាល់ពីអ្នកមានអំណាច ឬពីអ្នកដែលនិយមប្រើប្រាស់ឥទ្ធិពលរបស់អ្នកមានអំណាច។ ជាទូទៅបញ្ហាទាំងនេះពិបាកដោះស្រាយដែរ ដោយសារតែអាជ្ញាធរ ឬមន្ត្រីអនុវត្តច្បាប់ខ្លាចឥទ្ធិពលអ្នកធំ និងដោយការលុះក្នុងអគតិមួយក្នុងចំណោមអគតិ ៤យ៉ាងនោះគឺ «ភយាគតិ»។ ជំនួសឲ្យវិធានការប្រឆាំងជនល្មើស មន្ត្រីអាជ្ញាធរ ឬមន្ត្រីអ្នកអនុវត្តច្បាប់មួយចំនួន បែរជានាំគ្នា «ឃើញកន្ទេលធំបន្លំដេក ឯក្បាលទំពែកបន្លំកោរ» តែម្តង។ នេះមានន័យថា ពួកគាត់លម្អៀង និងឃុបឃិតជាមួយអ្នកមានអំណាចបុណ្យស័ក្ដិ ឬអ្នកធំ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ទៅវិញ។ ទម្លាប់នេះបានបង្កើតជាប្រព័ន្ធឃុបឃិតគ្នាដ៏ស្មុគស្មាញមួយ ដែលជាប្រភពបង្កឡើងនូវភាពអយុត្តិធម៌ក្នុងសង្គម។ ប៉ុន្តែស្ថានការណ៍នេះហាក់បានធូរស្រាលបន្តិចវិញ បន្ទាប់ពីប្រមុខរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យចាត់វិធានការដោយមិន លើកលែងចំពោះអ្នកមានអំណាច ឬអ្នកប្រើប្រាស់ឥទ្ធិពលអ្នកធំ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួននោះ។ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋកាលពីចុងឆ្នាំ២០១២ នៅឯខេត្តកំពង់ធំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា មានមន្ត្រីមួយចំនួនបានយកឈ្មោះរបស់លោក និងភរិយា លោកទៅប្រើប្រាស់ដើម្បីទទួលបានកម្មសិទ្ធិដីធ្លីខុសច្បាប់មួយ ចំនួន។ ប្រមុខរដ្ឋាភិបាលក៏បានចេញបញ្ជាឲ្យដកហូតយកដីទាំងឡាយណាដែល មានឈ្មោះរបស់លោក ឬភរិយារបស់លោកទៅចែកជូនប្រជាពលរដ្ឋវិញទាំងអស់។ នេះគឺជាការចេញបទបញ្ជាជាថ្មីម្ដងទៀតរបស់ប្រមុខរដ្ឋាភិបាល ប្រឆាំង និងមន្ត្រីដែលចូលចិត្តយកឈ្មោះអ្នកមានអំណាចទៅប្រើប្រាស់ ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ ជាលទ្ធផលជាក់ស្ដែងមានមន្ត្រីតុលាការ មន្ត្រីប៉ូលិស និងមន្ត្រីស៊ីវិលតូចធំមួយចំនួន ត្រូវបានចាប់ និងបញ្ជូនទៅតុលាការជាបន្តបន្ទាប់។ យ៉ាងនេះក្ដី ទម្លាប់ប្រើអំណាច ឬប្រើប្រាស់ឥទ្ធិពលអ្នកមានអំណាច នៅតែមិនទាន់លុបបំបាត់បាននៅឡើយក្នុងសង្គមខ្មែរនៅពេល បច្ចុប្បន្ន។ អ្នកធំខ្លះ ឬជនឆ្លៀតឱកាសមួយចំនួន នៅតែបន្តប្រើប្រាស់ឥទ្ធិពលអំណាចដើម្បីរកផលប្រយោជន៍ដដែល ដោយគ្រាន់តែប្ដូរពីរូបភាពចំហមកជារូបភាពលាក់លៀម និងគត់មត់ជាងមុនប៉ុណ្ណោះ។ តើហេតុអ្វីបានជាឥទ្ធិពលអ្នកធំត្រូវបានគេប្រើប្រាស់រកប្រយោជន៍ផ្ទាល់ខ្លួនបានយ៉ាងដូច្នេះ? ក្រុមអ្នកវិភាគបញ្ហាសង្គមបានមើលឃើញថា ផ្នត់គំនិត «ពងមាន់កុំចង់ជល់នឹងថ្ម» ដែលបានដិតជាប់ក្នុងអារម្មណ៍នៃមនុស្សខ្មែរជាច្រើនជំនាន់មកហើយ នោះ កំពុងបន្តស្ថិតស្ថេរមិនទាន់ជម្រះបាន ទំនងជាផ្នែកមួយដែលធ្វើឲ្យកើតមាននូវទម្លាប់ និងបង្កើតជារបាំងដ៏មានប្រសិទ្ធភាពក្នុងការការពារក្រុមអ្នកប្រើ អំណាច ឬប្រើប្រាស់ឥទ្ធិពលអ្នកមានអំណាច ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ ម្យ៉ាងទៀត បញ្ហានេះក៏ទំនងជាកើតឡើងដោយសារតែសង្គមខ្មែរច្រើនតែផ្ដល់តម្លៃ ហួសហេតុដល់អំណាច បុណ្យស័ក្ដិរបស់អ្នកធំ ទោះជាអំណាចនោះត្រូវបានគេយកទៅប្រើក្នុងផ្លូវខុសក៏ដោយ។ ផ្នត់គំនិតបែបនេះហើយដែលជាអំណោយផលដល់ជនឱកាសនិយមប្រើប្រាស់ ឥទ្ធិពលអ្នកធំរកប្រយោជន៍បានយ៉ាងមានប្រសិទ្ធភាព។ ឯជនរងគ្រោះក្នុងរឿងទាំងនោះ គឺជាអ្នកក្រីក្រគ្មានខ្នងបង្អែក។ បញ្ហានេះក៏អាចបង្កផលប៉ះពាល់យ៉ាងធំធេងដែរដល់ប្រជាប្រិយភាពនៃ គណបក្សកាន់អំណាច។ ក្រុមអ្នកវិភាគបញ្ហាសង្គមរកឃើញថា ដើម្បីបំបាត់វប្បធម៌ផ្ដល់តម្លៃហួសហេតុដល់អំណាចបុណ្យស័ក្ដិរបស់ អ្នកធំ គឺមានវិធានការពីរយ៉ាងជាកត្តាចាំបាច់ដែលត្រូវអនុវត្តទន្ទឹមគ្នា។ ទី១ គឺវិធានការផ្លូវច្បាប់។ វិធានការនេះប្រមុខរដ្ឋាភិបាលកំពុងប្រើប្រាស់ដើម្បីប្រឆាំងនឹង មន្ត្រីខិលខូចទាំងនោះហើយ។ ឯវិធានការមួយទៀតនោះ គឺការលាងជម្រះផ្នត់គំនិតចាស់គំរឹល ២យ៉ាង ដែលធ្លាប់មានក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរ គឺផ្នត់គំនិត «អ្នកតូចត្រូវតែខ្លាចអំណាចអ្នកធំ» និងផ្នត់គំនិត «ពងមាន់កុំចង់ជល់នឹងថ្ម»។ ជាមួយគ្នានេះ ត្រូវនាំគ្នាបណ្ដុះផ្នត់គំនិតថ្មី ២យ៉ាងគឺ «អ្នកធំគឺជាអ្នកធ្វើការបម្រើប្រជាពលរដ្ឋ» និងផ្នត់គំនិតថ្មីមួយទៀត គឺ «ពងមាន់បើបំណាច់នឹងបែកក៏វាប្រឡាក់ថ្មខ្លះដែរ»។ ដោយប្រជាពលរដ្ឋត្រូវតែហ៊ានបកអាក្រាត និងបង្ខំឲ្យពួកគេទទួលទោសចំពោះមុខច្បាប់ ប្រសិនបើពួកគេប្រព្រឹត្តខុស។ ជាការពិតហើយដែលក្នុងសង្គមមនុស្សត្រូវតែមានឋានានុក្រម។ ការគោរពឋានានុក្រមរបស់មនុស្សក្នុងសង្គម ការស្គាល់ខ្ពស់ស្គាល់ទាប គឺជាសីលធម៌ និងសុជីវធម៌ដែលមិនអាចខ្វះបានក្នុងសង្គមមនុស្ស ជាពិសេសគឺសង្គមខ្មែរក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែការផ្តល់តម្លៃហួសហេតុទៅលើអំណាចបុគ្គល គឺជាគ្រោះថ្នាក់សម្រាប់សង្គមវិញទេ។ តើការចាប់យកផ្នត់គំនិតថ្មី គឺវប្បធម៌មិនផ្ដល់តម្លៃហួសហេតុទៅលើអំណាចបុគ្គល អាចនាំទៅដល់ការបំបាត់វប្បធម៌ប្រើអំណាច ឬប្រើប្រាស់ឥទ្ធិពលអ្នកមានអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពី សង្គមខ្មែរដែរ ឬយ៉ាងណា? នេះជាសំណួរដែលទំនងជាប្រជាពលរដ្ឋខ្មែរគ្រប់រូបអាចផ្ដល់ចម្លើយ៕ http://www.rfa.org/khmer/news/analysis/influence-of-powerful-person-05062013231509.html

នយោបាយ

ការតាមដានព័ត៌មាននិងសកម្មភាពរបស់មេដឹកនាំ ការចូលរួមក្នុងកិច្ចការសង្គមនិងការសម្រេចចិត្តនានាទាក់ទងនឹងផលប្រយោជន៍រួម គឺជាការធ្វើនយោបាយហើយ មិនចាំបាច់ទាល់តែឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យនោះទេ។ ការមិនធ្វើនយោបាយគឺជាការរស់នៅដូចសត្វជ្រូក។ ឌីណា

Wednesday, July 20, 2011

លាងសិនទើបអាចឡើងឋានសួគ៌បាន

បុរសបីនាក់បានស្លាប់ក្នុងថៃ្ងតែមួយហើយព្រលឹងពួកគេបានឡើងទៅ
ឋានសួគ៌ទំាងបីនាក់ដោយជូបទៅនឹងអ្នកយាមឋានសួគ៌។
អ្នកយាម: ឈប់សិនអ្នកទំាងបីទៅណាមកណានឹង?
ព្រលឹងទី1: មិនដឹងទេ ព្រោះពេលស្លាប់ក៏មកដល់ទីនេះ។
អ្នកយាម: នេះជាទឹកលាងជំនះ ត្រូវលាងក្នុងផ្តិលនេះសិនទើបអាចឡើង
ឋានសួគ៌បាន។ ព្រលឹងទី1 តើអ្នកមានប្រហាក់អី្វដែរ?
ព្រលឹងទី1: បាទលោកម្ចាស់ដៃខ្ញុំប្រហាក់ដី
អ្នកយាម: លាងមកចុះ។ ចុះព្រលឹងទីពីរវិញ?
ព្រលឹងទី2: បាតលោកម្ចាស់ពេលឡើងមកឋានសូគ៌នេះជើងខ្ញុំជាន់អាចម៏
អ្នកយាម: លាងហើយទីចុះចុះអាព្រលឹងទីបីវិញ
ព្រលឹងទី3: មាត់ខ្ញុំញុំាប្រហុក
អ្នកយាម: ចឹងខ្ពុលមាត់ក្នុងថិ្តលនេះមក
ព្រលឹងទី3: អត់ទេ ខ្ញុំមិនខ្ពុលទេ អាព្រលឹងទីពីរជាន់អាចម៏លាងក្នុងនេះហើយ
ចុះនរកក៏បានដែរ។

Thursday, June 30, 2011

​សវនាការ​បឋម​លើ​សំណុំរឿង​០០២ បិទ​បញ្ចប់​ហើយ

ដោយ : លី ទីដែន
ថ្ងៃទី 30 មិថុនា 2011
CEN

សាលាក្តីខ្មែរក្រហម, កំបូល: សវនាការ​បឋម​លើ​សំណុំរឿង​០០២ បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ នា​ព្រឹក​ថ្ងៃទី​៣០​មិថុនា ឆ្នាំ​២០១១ ក្រោយពី​បាន​ធ្វើឡើង​អស់​ពេល ៣ ថ្ងៃ និង ១ ព្រឹក​រួចមក​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​។​

​ ​លោក​ចៅក្រម និល ណុន បាន​លើកឡើង​ថា សវនាការ​បឋម​លើ​សំណុំរឿង​០០២ ត្រូវ​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មិថុនា​នេះ​។ នៅ​ពេល​រសៀល​នេះ មិន​មាន​សវនាការ​ទេ​។ ប៉ុន្តែ​ក្រោយពី​ម៉ោង​សម្រាក​នា​ម៉ោង ១០ និង​៥៥ នាទី​ព្រឹក​នេះ ពេល​ចូល​មក​វិញ សវនាការ​នឹង​ធ្វើ​ជា​អ​សាធារណៈ ដោយ​បិទទ្វារ ហើយ​មិន​ចំណាយ​ពេល​យូរ​ទេ​។ ដូច្នេះ​សាធារណៈជន អាច​វិល​ត្រឡប់​ទៅផ្ទះ​វិញ​បាន​។​

​ ​របៀបវារៈ នៃ​អង្គ​សវនាការ​បឋម​នា​ព្រឹក​នេះ បាន​និយាយ​ពី​ទឡ្ហីករណ៍​ផ្ទាល់មាត់​ពាក់ព័ន្ធ​នឹង​ការជំទាស់​នានា ទាក់ទិន​នឹង​បញ្ជី​ឈ្មោះ​សាក្សី អ្នកជំនាញ និង​ដើម​បណ្តឹងរដ្ឋប្បវេណី​។​

​ ​បញ្ជី​ឈ្មោះ​សាក្សី ដើម​បណ្តឹងរដ្ឋប្បវេណី និង​អ្នកជំនាញ ត្រូវ​បាន​ស្នើឡើង​ដោយ​ភាគី​សហ​ព្រះរាជអាជ្ញា សហ​មេធាវី​ការពារ​ជនជាប់ចោទ និង​ភាគី​សហ​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី​។ អង្គ​សវនាការ នឹង​ពិនិត្យ ថា​តើ​ក្នុងចំណោម​សាក្សី អ្នកជំនាញ និង​ដើម​បណ្តឹងរដ្ឋប្បវេណី ទាំង​១០៩២ នាក់ មាន​ប៉ុន្មាន​នាក់ ដែល​នឹង​ត្រូវ​ឡើង​ធ្វើ​សក្ខីកម្ម និង​ឡើង​ថ្លែងការណ៍ ក្នុង​សវនាកា​រលើ​អង្គសេចក្តី នាពេលខាងមុខ​។​

​ ​សវនាការ​បឋម​លើ​សំណុំរឿង​០០២ ត្រូវបាន​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃ​ច័ន្ទ ទី​២៧​មិថុនា ឆ្នាំ​២០១១ ដោយ​លើកឡើង​ពី​របៀបវារៈ​មួយចំនួន រួមមាន​៖ ១-​សេចក្តីប្រកាស​បញ្ជី​ឈ្មោះ​សាក្សី​បណ្តោះអាសន្ន​, ទី​២-​អញ្ញត្រកម្ម​អំពី​គោលការណ៍​គ្មាន​ការកាត់ទោស​ពី​រដង​ចំពោះ​បទល្មើស​តែមួយ​, ទី​៣-​អញ្ញត្រកម្ម​អំពី​ការលើកលែងទោស​/​អនុគ្រោះ​ទោស ករណី​លោក​អៀង​សារី​, ទី​៤-​អញ្ញត្រកម្ម​អំពី​អាជ្ញា​យុ​កាល​ទាក់ទិន​នឹង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែ​វ​, ទី​៥-​អញ្ញត្រកម្ម​អំពី​អាជ្ញា​យុ​កាល​នៃ​បទល្មើស​ទាក់ទិន​ទៅ​នឹង​បទល្មើស​ដែល​មានចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៥៦, ទី​៧-​ការបញ្ជាក់​បឋម​ស្តីពី​ខ្លឹមសារ​នៃ​សំណង​រដ្ឋប្បវេណី និង​ទី​៨-​ទឡ្ហីករណ៍​ផ្ទាល់មាត់​ពាក់ព័ន្ធ​នឹង​ការ​ជំនាស់​នានា ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​សាក្សី ដែល​បាន​ស្នើឡើង​។​

​ ​នៅ​ចុងបញ្ចប់​នៃ​ដំណើរការ​សវនាការ​នា​ព្រឹក​នេះ សហ​ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យមាន​សវន​ការ​អ​សាធារណៈ ដោយ​បិទ​វាំងនន ដើម្បី​ជជែក​ពី​ការសុំ​ឲ្យ​ក​សាក្សី​មួយ​រូប ចេញ​ពី​បញ្ជី​ឈ្មោះ​សាក្សី ដែល​នឹង​ត្រូវ​ចូល​មក​ធ្វើ​សេចក្តីថ្លែងការណ៍ នៅ​មុខ​អង្គ​សវនាការ​នា​ពេលខាងមុខ​។ នោះ​ក៏​ដោយសារ​តែ​ក្នុងដំណាក់កាល​នេះ ឈ្មោះ​សាក្សី ដើម​បណ្តឹងរដ្ឋប្បវេណី និង​អ្នកជំនាញ មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ឡើយ ដោយ​ប្រើ​រហស្សនាម ដូចជា TCI 43 និង TCW 482 ជាដើម​។​

​ ​ជា​ការកត់សម្គាល់​មុននឹង​បិទ​បញ្ចប់​សវនាការ​នា​ព្រឹក​នេះ ក្រុម​មេធាវី​ការពារ​ក្តី​លោក អៀង សារី និង​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី បាន​ស្នើ​ឲ្យ​តុលាការ​លើក​យក​បញ្ហា​សេសសល់​មក​បន្ត​ពិភាក្សា និង​សួរ​បញ្ជាក់​ពី​សវនាការ​បឋម​ពេល​ក្រោយ​មួយ​ទៀត​។​

​ ​ក្រោយ​ពី​ចំណាយ​ពី​មាន​ការលើកឡើង​មួយ​ពីរ​ពី​ភាគី​សហ​មេធាវី​ការពារ​ក្តី ភាគី​សហ​មេធាវី​ការពារ​ដើម​បណ្តឹងរដ្ឋប្បវេណី និង​ភាគី​សហ​ព្រះរាជអាជ្ញា​រួចមក លោក​ចៅក្រម និល ណុន បានប្រកាស​ឈប់សម្រាក ហើយ​ពេល​ចូល​មក​វិញ សវនាការ​នឹង​ធ្វើ​ជា​អ​សាធារណៈ​៕​