Monday, May 30, 2011

អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា

ច័ន្ទ 30 ឩសភា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី
នៅ​ថ្ងៃ​ចន្ទ​នេះ អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អគ្គលេខាធិការ​អង្គការ​សហ​ ប្រជា​ជាតិ នឹង​ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​៥​ថ្ងៃ​របស់​ខ្លួន​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី​៣០ ខែឧសភា ដល់​ថ្ងៃទី​០៣ ខែ​មិថុនា ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​នេះ។
លោក ស៊ូរីយ៉ា ស៊ូបេឌី អ្នករាយការណ៏ពិសេសផ្នែកសិទ្ធិមនុស្ស របស់ អង្គការ សហប្រជាជាតិ
លោក ស៊ូរីយ៉ា ស៊ូបេឌី អ្នករាយការណ៏ពិសេសផ្នែកសិទ្ធិមនុស្ស របស់ អង្គការ សហប្រជាជាតិ
ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ ជាតិ លោក ស៊ូរីយ៉ា ស៊ូបេឌី នៅ​កម្ពុជា​លើក​នេះ លោក​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​មន្រ្តី​រដ្ឋា​ភិបាល​ដើម្បី​បន្ត​ ការ​សិក្សា​លើ​ការងារ​របស់​រដ្ឋសភា និង​ព្រឹទ្ធ​សភា ក្នុង​ការ​ស្វែង​រក​មធ្យោ​បាយ​ពង្រឹង​តួនាទី​ស្ថាប័ណ្ណ​កំពូល​ទាំង​ពីរ​ ក្នុង​ការ​ជួយ​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
ជាមួយ​គ្នា​នេះ លោក ស៊ូបេឌី ក៏​នឹង​គ្រោង​ជួប​ជាមួយ​មន្រ្តី​រដ្ឋា​ភិបាល សមាជិក​សភា អង្គការ​សង្គម​ស៊ីវិល តំណាង​ទីភ្នាក់​ងារ​នានា​របស់​អង្គការ​សហ​ប្រជាជាតិ តំណាង​ប្រទេស​ម្ចាស់​ជំនួយ និង​មន្រ្តី​ការ​ទូត​មួយ​ចំនួន​នៅ​កម្ពុជា​ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ដែល​រួម​មាន​សេរី​ភាព​បញ្ចេញ​មតិ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល និង​ទំនាស់​ដីធ្លី៕

No comments:

Post a Comment