| |
Written by ភ្នំពេញដេលីញូវ |
Monday, 17 January 2011 13:43 |
* ឈឺពោះ ហើមពោះ ឆ្អល់ពោះ ច្របាច់ទឹកក្រូចឆ្មារ មួយចំហៀងផ្លែ លាយជាមួយទឹកអំពៅ ឬ ស្ករផែន រួចទទួលទាន ព្រោះវាជួយបន្ថយ សកម្មភាព ច្របាច់របស់ពោះវៀន ឱ្យយឺតវិញ ។ * ព្យាបាលរោគក្រពះ ច្របាច់ផ្លែក្រូចឆ្មារឱ្យចេញទឹកអស់នៅសល់តែសម្បក បន្ទាប់មកយក សម្បកឆៅទៅដាំទឹកឆុងផឹក ព្រោះជាឱសថ បណ្តេញខ្យល់ និង ព្យាបាល រោគក្រពះ ។ ជាតិប្រេងពីសម្បកផ្លែក្រូចឆ្មារមានប្រសិទ្ធភាពក្នុងការផ្សះដំបៅ ជួយឱ្យក្រពះឆាប់ជាសះស្បើយ ។ * ព្យាបាលអាការក្តៀនលាមក ឆុងទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅប្រមាណជា ១ កែវកាហ្វេ លាយអំបិល បន្តិចបន្តួច ហើយទទួលទានវាភ្លាមៗក្រោយពេល ភ្ញាក់ពីដំណេកពេលព្រឹក ព្រោះវាជួយជំរុញសកម្មភាពរបស់ពោះវៀនឱ្យបត់ជើងធំតាមធម្មតា ។ * ព្យាបាលរោគរាករូស នៅប្រទេសឥណ្ឌា គ្រូពេទ្យឱសថបុរាណបានណែនាំឱ្យប្រើទឹកក្រូចឆ្មារ លាយជាមួយទឹកស្អាតក្នុងសីតុណ្ហភាព ធម្មតាទទួលទានរហូតដល់អាការរាក- រូសបានធូរស្បើយ ។ * ព្យាបាលជាតិពុលក្នុងអាហារ ប្រើទឹកក្រូចឆ្មារលាយជាមួយទឹកកំបោរ បន្ថែមអំបិលបន្តិចឱ្យមានរសជាតិ ប្រៃឡែមៗទទួលទាន ១ ស្លាបព្រាបាយ មុនពេលបរិភោគអាហារ ដើម្បីជួយ សម្លាប់បាក់តេរីនៅក្នុងក្រពះដែលជាមូលហេតុធ្វើឱ្យលោកអ្នករាករូស ៕ |
No comments:
Post a Comment