Sunday, February 27, 2011

សហគមន៍​អន្តរជាតិ​រួមគ្នា​ដាក់​ទណ្ឌកម្ម​លើ​របប​កាដាហ្វ៊ី

លីប៊ី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 27 កុម្ភៈ 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 27 កុម្ភៈ 2011


ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​ឯកច្ឆន្ទ​សេចក្តី​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​របប​លោក​កាដាហ្វ៊ី
ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​ឯកច្ឆន្ទ​សេចក្តី​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​របប​លោក​កាដាហ្វ៊ី
REUTERS/ Joshua Lott
ដោយ ឈាង បុប្ផា
នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ ដែល​បាន​ជួបប្រជុំ​ជា​បន្ទាន់ នៅទីក្រុង​ញូយ៉ក បាន​សម្រេច​ជាឯកច្ឆន្ទ នៅយប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ដាក់​ទណ្ឌកម្ម​លើ​របប​លោក​កាដាហ្វ៊ី បុរស​ខ្លាំង​របស់​លីប៊ី។ ទណ្ឌកម្ម​ទាំងនោះ​មាន​ដូចជា ការហាមឃាត់​ការលក់​អាវុធ​គ្រប់ប្រភេទ​ទៅ​ឲ្យលីប៊ី (Embargo) ការផ្អាប់​ទ្រព្យសម្បត្តិ និង​ការប្តឹង​លោក​កាដាហ្វ៊ី ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

បទ​អន្តរាគមន៍​របស់​ឈាង បុប្ផា
 
27/02/2011
by ឈាង បុប្ផា
 
 

សេចក្តីសម្រេចចិត្ត ​លើកនេះ មិន​ត្រឹម​តែ​អនុម័ត​ចេញរួច​ប៉ុណ្ណោះទេ ប៉ុន្តែ វា​ធ្វើ​ឡើង​ដោយ​សំឡេង​ឯកច្ឆន្ទ ដែល​កម្រ​នឹង​មាន​នៅ​ក្នុង​ប្រវត្តិបោះឆ្នោត​នៅ​ក្រុមប្រឹក្សា​សន្តិសុខ។ សូម្បី​តែ​ប្រទេស​ចិន ដែល​ពីដំបូងធ្លាប់​តែ​រារែក​ជាមួយ​រុស្ស៊ី និង​ឥណ្ឌា ចង់ធ្វើ​វេតូ ដោយ​សំអាង​ថា បញ្ហា​កំពុង​កើតមាន​នៅ​លីប៊ី ជា​រឿង​ផ្ទៃក្នុង ក៏​បាន​សម្រេច​បោះឆ្នោត នៅពេល​នេះ ជាមួយ​គេ​ឯងដែរ។ តំណាង​ទាំង ១៥ ប្រទេស សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​បាន​ប្រជុំ​ពិភាក្សា​គ្នា​យ៉ាងតឹងតែង អស់ ១១​ម៉ោង។ រហូត​ដល់​យប់​ថ្ងៃសៅរ៍ ទើប​គេ​ឃើញ ទាំងអស់​គ្នា ដោយ​មាន​ទាំង​លោក​បាន គីមូន អគ្គលេខាអង្គការ​សហប្រជាជាតិ បាន​លើកដៃ​ស្រុះគ្នា បោះឆ្នោត សេចក្តី​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​លើ​របប​លោក​កាដាហ្វ៊ី។

មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​សមាជិក​ទាំង១៥ របស់​ក្រុមប្រឹក្សា​សន្តិសុខ សម្រេចចិត្ត​ស្រុះគ្នា​បែបនេះ គឺទីមួយ ប្រហែល​ជា​មកពីគេ​រំជួល​ចិត្ត​នឹង​ការថ្លែង​របស់​ឯកអគ្គរដ្ឋទូត​តំណាង​លីប៊ី ​ កាល ពី​ថ្ងៃ​សុក្រ ទី ២៥ កុម្ភៈ។ ឯកអគ្គរដ្ឋទូត​ដែល​ធ្លាប់​តែ​ស្និទ្ធ​នឹង​លោក​កាដាហ្វ៊ី ក៏​លែង​គាំទ្រ​លោក​កាដាហ្វ៊ី និង​បាន​ទទូច​អំពាវនាវ​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជួយ​អន្តរាគម ​ ទប់ស្កាត់​កុំ​ឲ្យ​លោក​កាដាហ្វ៊ី​សម្លាប់​មនុស្ស​ស្លូតត្រង់ ​តទៅទៀត។

ការថ្លែង​របស់​លោក​បាន គីមូន និង​របស់​ឯកអគ្គរដ្ឋទូត​លីប៊ី រឹត​តែ​បាន​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ពី​សកម្មភាព​សម្លាប់​មនុស្ស​ដ៏​ឃោរឃៅ របស់​លោកកាដាហ្វ៊ី។ យើង​គ្រប់គ្នា​សុទ្ធ​តែ​បាន​ឃើញច្បាស់​ពី​មហិច្ឆតា​ក្រាញ​​អំណាច​របស់​លោក​ កាដាហ្វ៊ី។ លោក​កាដាហ្វ៊ី​ដែល​បាន​ស្រែក កាលពី​ថ្ងៃ​សុក្រ ទី ២៥កុម្ភៈ ឲ្យ​យុវជន​ដែល​ស្រលាញ់​គាត់​នាំ​គ្នា​កាន់​អាវុធ​សម្លាប់​អ្នក​ដែល​ប្រឆាំង​ ។ ហើយ​បើចាំបាច់ លោក​នឹង​បញ្ជា​ឲ្យ​បើក​ឃ្លាំង​អាវុធ ដើម្បី​ឲ្យ​អ្នកគាំទ្រ​លោក​ទាំងអស់​មាន​អាវុធ​កាន់នៅក្នុង​ដៃ។ លោក​កាដាហ្វ៊ី​នៅ​បាន​ស្រែក​គំរាម​ថា លោក​នឹង​ចាប់បោស​សម្អាត​អ្នកប្រឆាំង ពី​ផ្ទះមួយ ទៅ​ផ្ទះមួយ។


ទីក្រុង​ទ្រីប៉ូលី​ដែល​ជា​ទីតាំង​ចុងក្រោយ​របស់​កាដាហ្វ៊ី ក្លាយ​ជា​ស្ងាត់​ជ្រងំ និង​យាមតឹងតែង​ពី​ទាហាន​ស្មោះស្ម័គ្រ​លោក​កាដាហ្វ៊ី
REUTERS/Ahmed Jadallah
មាន ​សាក្សី​ជា​ច្រើន​ដែល​អាច​បញ្ជាក់​ពី​ចរិត​ឃោរឃៅ​របស់​លោកកាដាហ្វ៊ី ជាពិសេស ភស្តុតាង គ្រាប់បែក ដែល​លោក​កាដាហ្វ៊ី​បាន​បញ្ជា​ឲ្យ​គេ​យក​ទៅ​ទម្លាក់​សម្លាប់​ក្រុមប្រឆាំង​ នៅ​ភាគខាងកើត។

សំដី​គំរាម​សម្លាប់​ប្រជាជន​ឯង​ដោយ​ឈាម​ត្រជាក់​បែបនេះ  ពិត​ជា​មិន​អាច​ឲ្យ​គេ​សុខចិត្ត​ឈរ​ឱបដៃ​មើលបាន​ឡើយ។ ហើយ​បើតាម​មើលទៅ ប្រទេស​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បាន​សម្រេចរួម​គ្នា ដូច្នេះ មក​ពី​បាន​មើល​ឃើញ​ច្រកចេញ​ខ្លះៗដែរ នោះគឺ សហព័ន្ធ​អារ៉ាប់ បាន​ព្យួរ​បេក្ខភាព​របស់​លីប៊ី ចំណែក​សហព័ន្ធ​អាហ្វ្រិក​ដែល​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​ចាស់ បាន​រិះគន់ និង​យល់ព្រម​ចូលរួម​ដាក់​គំនាប​លើ​របប​លោក​កាដាហ្វ៊ី។

ទណ្ឌកម្ម​លើកនេះ បើទោះបី​ជា​មិន​អាច​​ធ្វើ​ឲ្យ​មេផ្តាច់ការ​កាដាហ្វ៊ី បញ្ឈប់​ការសម្លាប់​ប្រជាជន​ឯងភ្លាមៗ ក៏ពិតមែន ប៉ុន្តែ យ៉ាងហោច វា​ជួយ​លើកទឹកចិត្ត​ប្រជាជន​លីប៊ី ដោយគេ​ដឹង​ថា ពួកគេ​មិន​ត្រូវ​បាន​គេ​បំភ្លេច បោះបង់ចោល​ដែរ។

នៅក្នុង​សេចក្តីសម្រេចចិត្ត​របស់​ដែល​ខ្លួន​បាន​បោះឆ្នោត​អនុម័ត នោះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ប្តឹង​ទៅ​តុលាការ​ ព្រហ្មទណ្ឌ​អន្តរជាតិ ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ករណី​លោក​កាដាហ្វ៊ី កូនប្រុស​ទាំង៧ កូនស្រី និង​មនុស្ស​១៦​នាក់​ផ្សេងទៀត​ដែលកំពុង​បំរើការ​ឲ្យ​លោក​កាដាហ្វ៊ី។ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ចោទ​ពួកគេ​ពីបទ​បង្ក​សង្រ្គាម​ប្រឆាំង​នឹង​ មនុស្ស​ជាតិ។

គេ​នឹង​មិន​អាច​ចាប់​លោក​កាដាហ្វ៊ី និង​ក្រុម​គ្រួសារ បក្ខពួក​មកកាត់ទោស​បាន​ភ្លាមៗ។ លោក​កាដាហ្វ៊ី​ធ្លាប់​និយាយ​ហើយ​ថា លោក​នឹង​មិនចុះចាញ់ និង​នៅកាន់អំណាច ​រហូត​ដល់​តំណក់​ឈាម​ចុងក្រោយ​របស់​លោក។ ប៉ុន្តែ ការប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ មនុស្ស​ជាតិ​នេះ អាច​ធ្វើ​ឲ្យ​អ្នកដែល​បំរើការ​ឲ្យ​លោក​កាដាហ្វ៊ី​ព្រឺខ្នង​ខ្លះដែរ។

ម្យ៉ាងទៀត ការផ្អាប់​ទ្រព្យសម្បត្តិ របស់​គ្រួសារកាដាហ្វ៊ី នៅ​ក្នុង​ធនាគារ​បរទេស ​ការហាម​ឃាត់​លក់អាវុធ ទៅ​ឲ្យ​ប្រទេស​លីប៊ី និង​ការហាមឃាត់​ការធ្វើ​ដំណើរ​របស់​លោក​កាដាហ្វ៊ី និង​គ្រួសារ រឹត​តែ​ធ្វើ​ឲ្យ​ មធ្យោបាយ និង​ឱកាស​សម្លាប់​មនុស្ស​របស់​លោក​កាដាហ្វ៊ី​រួមថយ ចុះ​ច្រើន។

លោក​អនុប្រធាន​ទូត​លីប៊ី ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​បាន​រិះគន់​ខ្លាំង លោក​កាដាហ្វ៊ី បាន​និយាយ នៅ​ក្រោយ​ការបោះឆ្នោត ថា ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​ការប្តឹង​ទៅ​តុលាការ​អន្តរជាតិ នឹង​អាច​ជួយ​បញ្ឈប់​របប​ហ្វាស៊ីស្ត របស់​កាដាហ្វ៊ី ដែល​កំពុង​បន្តខ្លាំង នៅ​ទីក្រុង​ទី្រប៉ូលី៕

ឯក​អគ្គរដ្ឋទូត​លីប៊ី៖ កាដាហ៊្វី​កំពុង​សម្លាប់​ប្រជាជន​ឯង ដូច​ហ៊ីត្លែរ និង​ដូច​ប៉ុលពត

លីប៊ី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 26 កុម្ភៈ 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 26 កុម្ភៈ 2011


ឯក​អគ្គរដ្ឋទូត​លីប៊ី លោក​ Mohammed Shalgham​ចាប់​ឱប​អនុប្រធាន​របស់​គាត់​ដែល​យំ​រំជួលចិត្ត នៅ​អង្គការ​សហប្រជាជាតិ
ឯក​អគ្គរដ្ឋទូត​លីប៊ី លោក​ Mohammed Shalgham​ចាប់​ឱប​អនុប្រធាន​របស់​គាត់​ដែល​យំ​រំជួលចិត្ត នៅ​អង្គការ​សហប្រជាជាតិ
REUTERS/Brendan McDermid
ដោយ ឈាង បុប្ផា
អគ្គលេខា​អង្គការ​សហប្រជាជាតិ លោក​បាន គីមូន បាន​អំពាវនាវ​ នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ អនុវត្ត​ចេញ​សកម្មភាព​ជាក់ស្តែង និង​ជាបន្ទាន់ ដើម្បី ទប់ស្កាត់​ការសម្លាប់​បង្ហូរឈាម​ដែល​បញ្ជា​ដោយ​លោក​កាដាហ៊្វី នៅ​លីប៊ី។ នៅក្នុង​ការថ្លែង​ទៅ​កាន់​ប្រទេស​ទាំង ១៥ សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ នៅ​ទីក្រុង​ញូយ៉ក លោក​បាន គីមូន​បាន​ព្រមាន​ថា រាល់​វិនាទី​ដែល​គេ​ពន្យារពេល មាន​តម្លៃ​ស្មើ​ចំនួន​មនុស្ស​ស្លាប់​កាន់តែច្រើន នៅក្រោម​កណ្តាប់ដៃ​របស់​កាដាហ៊្វី។

 

សេចក្តីអំពាវនាវ ​របស់​លោក​បាន គី មូន និង​ជាពិសេស​សុន្ទរកថា​ដ៏​រំជួល​ចិត្ត​​របស់​ឯកអគ្គរដ្ឋទូត​​លីប៊ី​ប្រចាំ​ អង្គការ​សហប្រជាជាតិ នៅទីបំផុត​បាន​ជម្រុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​សម្រេច​កោះប្រជុំ ជា​បន្ទាន់ នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​មិនរង់ចំា​ដល់​ថ្ងៃ​ធ្វើការធម្មតា។ នៅមុខ​តំណាង​ប្រទេស​នានា នៅ​អសប លោក Abdurrahman Shalgham ឯកអគ្គរដ្ឋទូត​តំណាង​លីប៊ី បាន​និយាយ​ថា “កាដាហ៊្វី​នៅពេល​នេះ​បាន​ប្រាប់ទៅ​ប្រជាជន​ឲ្យ​ជ្រើសរើស​ថា តើ​សុខចិត្ត​​នៅក្រោម​អំណាច ​របស់​គាត់ ឬ​ក៏ត្រូវ​ឲ្យ​គាត់​សម្លាប់”។
ឯកអគ្គរដ្ឋទូត​លីប៊ី ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ទទូចសុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចាត់​ វិធានការ​ទប់ស្កាត់​ការសម្លាប់​រង្គាល​ដែល​រៀបចំ​ឡើង​ដោយ​លោក​កាដាហ៊្វី។ ត្រង់ចំណុច​នេះ លោក​ Abdurrahman Shalgham​បាន​និយាយ​រំលឹក​ថា សកម្មភាព​អមនុស្សធម៌​កាដាហ៊្វី​នៅពេល​នេះ គឺ​ដូចអ្វី​ដែល​ហ៊ីត្លែរ បាន​ធ្វើ នៅពេល​ដែល​ហ៊ីត្លែរ​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​ប្រជាជន​អាល្លឺមង់ ដោយ​សុខចិត្ត​ធ្វើនយោបាយ​សង្រ្គាម​ឈ្លានពាន​លើ​សហភាព​សូវៀត។ លោក​ឯកអគ្គរដ្ឋទូត លីប៊ី​នៅ​បាន​ប្រៀបធៀប​ទៀត​ថា ទង្វើ​របស់​កាដាហ៊្វី​ពេលនេះ គឺ​ដូចនឹង​សកម្មភាព​សម្លាប់​រង្គាល​លើ​ប្រជាជន​ឯង របស់​ខ្មែរក្រហម ដឹកនាំ​ដោយ​ប៉ុលពត និង​របស់​ហ្សូហ្សេព្វ ស្តាលីន។



ការថ្លែង​របស់​លោក​កាដាហ្វ៊ី​ទៅ​កាន់​អ្នកគាំទ្រ​នៅ ទីក្រុង​ទ្រីប៉ូលី ប្រែសម្រួល​ដោយ​វីនស្តុន រតនា
 
26/02/2011
by វីនស្តុន រតនា
“សូមមេត្តា ​អង្គការសហប្រជាជាតិ​ជួយ​ប្រជាជន​លីប៊ីផង។ សុំ​ជួយ​កុំ​ឲ្យ​មាន​ការបង្ហូរឈាម និង​កុំ​ឲ្យ​គេ​សម្លាប់​ប្រជាជន​ស្លូតត្រង់​លីប៊ី​តទៅទៀត។” នេះ​ជា​ការថ្លែង​ជាមួយ​នឹង​សំឡេង​ក៏ក្តុកក្តួល​របស់លោក​ឯកអង្គរដ្ឋទូត​លីប៊ី ។ នៅ​ពេល​គាត់​ថ្លែង​សុន្ទរកថា​ចប់ អនុប្រធាន​របស់​គាត់​ដែល​នៅ​អង្គុយ​ពីក្រោយ គាត់​បាន​បង្ហូរ​ទឹកភ្នែក និង​បាន​ចូលមក​ចាប់ឱប​គាត់ ជាមួយ​នឹង​តំណាង​ប្រទេស​អារ៉ាប់​ផ្សេងទៀត។


លោក ​Abdurrahman Shalgham ឯក​អគ្គរដ្ឋទូត​លីប៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​សុំ​ឲ្យ​ ក្រុមប្រឹក្សា​សន្តិសុខ​អន្តរាគម​កុំ​ឲ្យ​លោក​កាដាហ្វី​សម្លាប់​រង្គាល​ ប្រជាជន​លីប៊ី
តាមពិត ​ទៅ​លោក​ Abdurrahman Shalgham​ដែល​តំណាង​​លីប៊ី​នៅ​អង្គការ​សហប្រជាជាតិ ជា​មិត្ត​រួមសាលា​ជាមួយ​បុរសខ្លាំង​លីប៊ី លោកកាដាហ៊្វី។ រហូត​មកដល់​ដើម​សប្តាហ៍​នេះ គាត់​នៅ​តែគាំទ្រ​លោក​កាដាហ៊្វី បើទោះបី​ជា​សមាជិក​របស់​គាត់ ជាច្រើន​បាន​សម្រេច​ឈប់​គាំទ្រ​លោក​កាដាហ៊្វី និង ងាក​ទៅ​គាំទ្រ​ក្រុមប្រឆាំង​វិញ។ ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ លោក​បាន​បាត់មុខ។ គឺ​ទើប​តែ​នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​លោក​ចេញ​មុខ​មក​និយាយ​ថា លោក​ឈប់គាំទ្រ​មិត្ត​អតីតកាល​របស់​លោក​ទៀតហើយ។ “ខ្ញុំ​បាន​បា្រប់​កាដាហ៊្វី​មិត្តខ្ញុំថា គេ​គួរ​ទុក​ឲ្យ​ប្រជាជន​រស់នៅ​ដោយ​សុខស្រួល​ផង”។

គឺ​ដោយ​រំជួលចិត្ត​នឹង​សំដី​របស់​ឯកអគ្គរដ្ឋទូត​លីប៊ី​នេះ​ហើយ ដែល​ប្រទេស​ទាំង១៥ សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​កោះប្រជុំ​ជាបន្ទាន់ និង​ត្រូវ​អនុម័ត​លើ​គម្រោង​សេចក្តី​សម្រេចចិត្ត​ដែល​គេ​បាន​ពិភាក្សា​នៅ​ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អង្គការសហប្រជាជាតិ​និយាយ​ថា កាលៈទេសៈ​នេះ​សំខាន់ ហើយ​វា​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជំហរ​របស់​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​ សន្តិសុខ។ លោក​ជឿជាក់​ថា សេចក្តី​សម្រេចចិត្ត​នឹង​អាច​ត្រូវ​អនុម័ត​ចេញរួច នៅ​ចុងសប្តាហ៍​នេះ។ សេចក្តីសម្រេចចិត្ត​ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​បារាំង និង​អង់គ្លេស​មាន​និយាយ​ពីការដាក់​ទណ្ឌកម្ម និង​ការចោទ​ប្រកាន់​លោក​កាដាហ៊្វី​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ៕

សហជីព ១៣ ប្រទេស​ជួបប្រជុំគ្នា​និយាយ​ពី​ការផ្លាស់ប្តូរ​អាកាសធាតុ បញ្ហា​បរិស្ថាន​និង​ការងារ​សមរម្យ​

ដោយ : សុពិសិដ្ឋ
ថ្ងៃទី 26 កុម្ភៈ 2011
CEN

ភ្នំពេញ: កិច្ចប្រជុំ​រយៈពេល​មួយ​សប្តាហ៍​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ និយាយ​ពី​ការផ្លាស់ប្តូរ​អាកាសធាតុ បញ្ហា​ថែរក្សា​បរិស្ថាន​នៅ​កន្លែងធ្វើការ​របស់​កម្ម​ករ និង​ការងារ​សមរម្យ​របស់​កម្មករ បានទទួល​ជោគជ័យ ហើយ​មេដឹកនាំ​សហជីព​ទាំង ១៣ ប្រទេស​នឹងធ្វើ​ផែនការ​សាកល្បង​រយៈពេល​មួយឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​តាមរយៈ​ត្រីភាគី ។​
​
លោក វង្ស សុវណ្ណ ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា (CCTU) មានប្រសាសន៍​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី២៦ កុម្ភៈ​នេះ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​បណ្តុះបណ្តាល​សហជីព​ពាណិជ្ជកម្ម ស្តីពី​ការផ្លាស់ប្តូរ​អាកាសធាតុ បញ្ហា​ថែរក្សា​បរិស្ថាន និង​ការងារ​សមរម្យ​នាទី​ក្រុង​បាងកក​ប្រទេស​ថៃ រយៈពេល​មួយ​សប្តាហ៍ (២១ ដល់ ២៥ កុម្ភៈ ឆ្នាំ​២០១១ ) ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អន្តរជាតិ នៃ​អង្គការ ICO (ITC/ILO) ។​
​លោក វង្ស សុវណ្ណ មានប្រសាសន៍​បន្តថា កម្មវិធី​ខាងលើនេះ រៀបចំ​ដោយ​លោក អា​រណ​កុមារ (Arunkumar) និង​លោក វីន សិន ជូ​ង្គ​ល់ (Vincent Jugault) សហជីព ១៣ ប្រទេស​ចូលរួម​មាន​៖ ថៃ កម្ពុជា បង់​ក្លា​ដែ​ស ចិន ជី​ហ្វី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី នេ​ប៉ាល់ ប៉ា​គី​ស្ថាន ហ្វីលីពីន ស្រី​អង្ការ និង​វៀតណាម ដោយមាន​សិក្ខាកាម​ចំនួន ២២ រូប ។​
​
អង្គសិក្ខាសាលា​បាន​ពិភាក្សា​ទៅលើ​ប្រធានបទ​ចំនួន ៣ គឺ​ទីមួយ​ការផ្លាស់ប្តូរ​អាកាសធាតុ​នៅលើ​សាកលលោក​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ អវិជ្ជមាន​ដល់​ជីវិត​មនុស្ស ដែល​បណ្តាលមកពី​ការបំពុល​បរិស្ថាន និង​ខូច​បរិស្ថាន​ដោយសារ​មនុស្ស ជាពិសេស​ប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ កម្មការិនី​ដែល​កំពុងធ្វើការ ។ ទី​ពីររាជរដ្ឋា​ភិ​បាល និយោជក និង​និយោជិក​ កម្មករ ត្រូវ​រួមគ្នា​ការពារ​បរិស្ថាន និង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ បរិស្ថាន​នៅ​កន្លែងធ្វើការ ដើម្បី​ថែទាំ​សុខភាព សុវត្ថិភាព​ការងារ​របស់​កម្មករ និង​ទី​បី ការគិតគូ​ដល់​ប្រាក់​ឈ្នួល​សមរម្យ​របស់​កម្មក​រ ។​
​លោក វង្ស សុវណ្ណ មានប្រសាសន៍ថា កម្ពុជា​បានលើកឡើង​ពី​បញ្ហា​ប្រាក់​ឈ្នួល​សមរម្យ​របស់​កម្មក​រ ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមប្រឹក្សា​ការងារ កាលពី​ឆ្នាំ​២០១០ កន្លងទៅ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល អប្បបរមា​បន្ថែម ១១ ដុល្លារ​ចូលក្នុង​ប្រាក់ខែ​គោល​ស្មើនឹង ៦១ ដុល្លារ ។ ដើមឆ្នាំ​២០១១ នេះ គណកម្មការ​ក្រុមប្រឹក្សា​ការងារ​បាន​បន្ត​ពិភាក្សា​សុំ​ដំឡើង​ប្រាក់​ អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ ហើយ​ការងារ​នេះ​នឹង​សម្រេច​ជា​ផ្លូវការ ក្នុងអំឡុង​ខែមីនា​ខាងមុខនេះ ។ ដូច្នេះ​កម្ពុជា​ពុំបាន​ព្រងើយកន្តើយ​អំពី​ជីវភាព​ប្រចាំថ្ងៃ​របស់​កម្មករ កម្មការិនី​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដែរ និង​ស្បែកជើង​នោះទេ ។​
​លោក​ប្រធាន CCTU មានប្រសាសន៍​ទៀតថា អង្គសិក្ខាសាលា​រយៈពេល​មួយ​សប្តាហ៍​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ហើយ​គណៈប្រតិភូ​ទាំង ១៣ ប្រទេស នឹង​កសាង​ផែនការ​សាកល្បង​រយៈពេល​មួយឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​តាមរយៈ​ត្រីភាគី និង​សហជីព​តំណាង​កម្មករ និយោជក និង​រាជរដ្ឋាភិបាល ដើម្បី​កម្មករ កម្មការិនី​យល់​កាន់តែ​ប្រសើរឡើង​អំពី​សុខភាព សុវត្ថិភាព​នៅ​កន្លែងធ្វើការ ៕

Saturday, February 26, 2011

លោក សម រង្ស៊ី ព្រមាន​ថា​នឹង​អាច​​មាន​បដិវត្តន៍​ថ្មី​មួយ​នៅ​កម្ពុជា


ដោយ យន់ សាមៀន
2011-02-26
​វិទ្យុ​អាស៊ីសេរី
លោក សម រង្ស៊ី ក្នុង​ឱកាស​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិក នៅ​សហរដ្ឋអាមេរិក បាន​ប្រដូច​ស្ថានការណ៍​បះបោរ​នៅ​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​ថា អាច​នឹង​កើត​មាន​ឡើង​នៅ​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ដោះស្រាយ​វិបត្តិ​គ្មាន​ការងារ​ធ្វើ អំពើ​ពុករលួយ និង​វិបត្តិ​ដីធ្លី។
ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុង​វិធី​ជួបជុំ​សហគមន៍​ខ្មែរ​អាមេរិក នៅ​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។ (RFA/Yun Samean)
ប្រធាន គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុង វិធី ជួបជុំ សហគមន៍ ខ្មែរ អាមេរិក នៅ ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ អាមេរិក កាល ពី ថ្ងៃ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១។ (RFA/Yun Samean)
លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង សម រង្ស៊ី កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កុម្ភៈ បាន​ព្រមាន​មេដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​ថា កម្ពុជា​នឹង​អាច​ផ្ទុះ​ឡើង​នូវ​បដិវត្តន៍​មួយ​ប្រឆាំង​នឹង​ការ​កាន់កាប់​ អំណាច​ផ្តាច់ការ ប្រសិន​បើ​មេដឹកនាំ​ខ្មែរ​ដែល​បាន​កាន់កាប់​អំណាច​អស់​រយៈពេល​ជិត ៣០​ឆ្នាំ នៅ​បន្ត​កាន់​អំណាច​​ទៅ​មុន​ទៀត។
ការ​ទាយ​ទុក​របស់​ជោគវាសនា​កម្ពុជា របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ខ្មែរ​អាមេរិក​នៅ​ទីក្រុង​ហ្វលស៍ ឈជ (Falls Church) រដ្ឋ​វីជីនៀ (Virginia) ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ៥០​នាក់។
លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង បន្ត​ថា បដិវត្តន៍​ដែល​កម្ពុជា​នឹង​ជួប​ប្រទះ គឺ​បដិវត្តន៍​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ ការ​រឹប​អូស​ដីធ្លី ភាព​ក្រីក្រ និង​អំពើ​ពុករលួយ។
លោក​បន្ត​ទៀត​ថា បដិវត្តន៍​ផ្កា​ម្លិះ​នៅ​ប្រទេស​ទុយណេស៊ី (Tunisia) អេហ្សីប (Egypt) និង​ព្រឹត្តិការណ៍​ចុង​ក្រោយ​កំពុង​កើត​ឡើង​នៅ​ប្រទេស​លីប៊ី (Libya) បាន​ញ៉ាំង​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក​មើល​ឃើញ​ថា បដិវត្តន៍​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​គឺ​មាន​ភាព​ចាំបាច់។
ប្រជាពលរដ្ឋ​នៅ​ទុយណេស៊ី និង​អេហ្សីប បាន​ទទួល​ជោគជ័យ​ក្នុង​បដិវត្តន៍​របស់​ពួកគេ ដោយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​លាលែង​ចេញ​ពី​តំណែង។
លោក សម រង្ស៊ី មាន​ប្រសាសន៍​បន្ថែម ៖ «ប្រជាពលរដ្ឋ​ដែល​បះបោរ​នៅ​ ប្រទេស​ទាំង​ប៉ុន្មាន​នេះ គឺ​បះបោរ​ដើម្បី​អ្វី? ចង់​បាន​អ្វី? តើ​ប្រជាពលរដ្ឋ​ឥឡូវ​នេះ​ឈឺ​ចាប់​ដោយសារ​រឿង​អ្វី? ដូចគ្នា គឺ​ទី​១ ភាព​ក្រីក្រ។ ដរាប​ណា​គេ​ថា ស្រុក​អភិវឌ្ឍន៍ ប៉ុន្តែ​អភិវឌ្ឍន៍​សម្រាប់​នរណា? សម្រាប់​អ្នក​មាន​អំណាច? សម្រាប់​មហា​សេដ្ឋី​ឲ្យ​កាន់តែ​មាន​ឡើង? ហ្នឹង​ប្រជារាស្ត្រ​អត់​ចង់​បាន​ទេ គឺ​ចង់​មាន​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​ឲ្យ​អ្នក​ក្រ​បាន​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​ផង បើ​អ្នក​ក្រ​នៅ​តែ​ក្រ​ដដែល​អា​ហ្នឹង​ច្បាស់​ជា​មាន​ការ​តវ៉ា​ហើយ…»។
លោក សម រង្ស៊ី ក៏​បាន​ប្រាប់​ខ្មែរ​អាមេរិក​ទៀត​ថា គណបក្ស សម រង្ស៊ី គាំទ្រ​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ ជា​លក្ខណៈ​អន្តរជាតិ ប៉ុន្តែ​មិន​មែន​យន្តការ​អាស៊ាន ដោយសារ​តែ​ប្រទេស​ថៃ ជា​ប្រទេស​មាន​អំណាច​មួយ​ក្នុង​តំបន់ ដូច្នោះ​កម្ពុជា នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ទេ។ លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​កម្ពុជា ដាក់​ពាក្យ​បណ្ដឹង​សា​ជា​ថ្មី​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ សហប្រជាជាតិ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​កម្ពុជា។
លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​រដ្ឋាភិបាល​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ​ក្លែង​បន្លំ​ឯកសារ និង​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ឆ្នាំ​២០០៩។ តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ បាន​បើក​សវនាការ​ដោះស្រាយ​​បណ្តឹង​លោក សម រង្ស៊ី ប៉ុន្តែ​បាន​ពន្យារ​ពេល​ប្រកាស​សាលក្រម​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មីនា ខាង​មុខ​នេះ។
លោក សម រង្ស៊ី បន្ត​ទៀត​ថា លោក​មិន​បាន​សោកស្ដាយ​ចំពោះ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ​ទេ ពីព្រោះ​កម្ពុជា ពិត​ជា​បាន​បាត់បង់​ដី​ទៅ​ឲ្យ​ប្រទេស​វៀតណាម​មែន។ លោក​បន្ត​ថា ការ​ដែល​តុលាការ​កាត់​ទោស​លោក គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា មិន​ចង់​ឲ្យ​មាន​វត្តមាន​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
លោក​បន្ត​ទៀត​ថា ៖ «អ្នក​បម្រើ​បរទេស អ្នក​ធ្វើ​បាប​ប្រជារាស្ត្រ គេ​រក​រឿង​យើង មាន​ន័យ​ថា យើង​ធ្វើ​ត្រូវ​ហើយ។ បើ​ពួក​មនុស្ស​អាក្រក់​គាំទ្រ​យើង ជួយ​យើង និយាយ​ល្អ​ពី​យើង មាន​ន័យ​ថា យើង​ធ្វើ​អាក្រក់​ហើយ បើ​មនុស្ស​អាក្រក់​ថា យើង​អាក្រក់ ធ្វើ​បាប​យើង មាន​ន័យ​ថា យើង​ធ្វើ​ត្រូវ​ហើយ ដូច្នេះ​ធ្វើ​ទៀត អត់​មាន​ខ្លាច​អី​ទេ ការ​ជួយ​ប្រជារាស្ត្រ​រហូត​ដល់​ចប់»។
លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​នឹង​ប្រើប្រាស់​កម្លាំង​យោធា ដើម្បី​បំបាត់​ការ​បះបោរ​ណា​មួយ​នៅ​កម្ពុជា ៖ «ផ្ដាំ ​ឲ្យ​ហើយ បើ​អ្នក​ឯង​ប្រមូល​គ្នា​បាន​សូម​អញ្ជើញ​មក! បើ​នាយករដ្ឋមន្ត្រី​មិន​ដឹក​នាំ​ការពារ​រដ្ឋធម្មនុញ្ញ ទុក​ឲ្យ​គេ​ធ្វើ​អនាធិបតេយ្យ​ពេញ​ផ្ទៃ​ប្រទេស​យ៉ាង​ម៉េច?»។
លោក ហ៊ុន សែន បច្ចុប្បន្ន​មាន​វ័យ ៥៩​ឆ្នាំ បាន​កាន់កាប់​អំណាច​នៅ​កម្ពុជា អស់​រយៈ​ពេល ២៦​ឆ្នាំ។ លោក​ធ្លាប់​បាន​ប្រកាស​កាន់​តំណែង​រហូត​ដល់​អាយុ ៩០​ឆ្នាំ។
អ្នកនាំ​ពាក្យ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​កុម្ភៈ បាន​ច្រាន​ចោល​ការ​វិភាគ​របស់​លោក សម រង្ស៊ី។
លោក​បន្ត​ថា ការ​បន្ត​តំណែង​របស់​មេដឹកនាំ​កម្ពុជា ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត និង​មិន​មែន​ជា​ការ​បង្ខិតបង្ខំ ៖ «ខ្ញុំ ​អត់​យល់​ដូច​គាត់ គាត់​គ្រាន់តែ​ប្រាប់​រឿង​មួយ​ដែល​ជា​ការ​បញ្ចេញ​យោបល់​របស់​គេ​ទេ ប៉ុន្តែ​កម្ពុជា​មិន​មែន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​អ្វី​ដែល​ឯកឧត្ដម សម រង្ស៊ី លោក​មាន​ប្រសាសន៍»។
លោក ផៃ ស៊ីផាន ក៏​បាន​ប្រកាស​ថា លោក សម រង្ស៊ី នឹង​អាច​ប្រឈម​មុខ​នឹង​ទោស​នៅ​ពន្ធនាគារ​ដោយ​គ្មាន​ដំណោះស្រាយ​នយោបាយ​ណា​ មួយ ដើម្បី​ឲ្យ​លោក សម រង្ស៊ី រួច​ទោស​នោះ​ទេ។
ពលរដ្ឋ​ខ្មែរ​អាមេរិក ដែល​បាន​មក​ស្ដាប់​ការ​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី បាន​សម្ដែង​ក្តី​បារម្ភ​អំពី​ស្ថានភាព​ព្រំដែន និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
លោក យ័ប គឹមទឹង ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិក បាន​រៀបចំ​ការ​ពិភាក្សា​នេះ​ដើម្បី​ស្វែង​យល់​ការ​ពិត​នៅ​កម្ពុជា អំពី​ស្ថានភាព​ព្រំដែន បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌។
លោក​បន្ត​ថា ៖ «ខ្ញុំ​ចង់​ឃើញ​ស្រុក​ខ្មែរ​យើង​គោរព​ច្បាប់​ឲ្យ​ ត្រឹមត្រូវ កុំ​ឲ្យ​ថា អ្នក​មាន​អំណាច​ធ្វើ​អ្វី​តាម​ចិត្ត ហើយ​យើង​មាន​តែ​ច្បាប់​សម្រាប់​ពួក​ក្រីក្រ​គោរព»។
ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិក គឺ​ស្រដៀង​នឹង​ក្ដី​បារម្ភ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​ សហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
អ្នករាយការណ៍​អង្គការ​សហប្រជាជាតិ​ក្នុង​សន្និសីទ​សារព័ត៌មាន បាន​សម្ដែង​កង្វល់​ពី​ស្ថានភាព​នៃ​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​ដីធ្លី និង​ការ​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ កាត់​ទោស​បទ​បរិហារ​កេរ្តិ៍ និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត៕

U.S. hits Libya with sanctions, shuts embassy

 
Main Image
Main Image
Main Image
Libyan-Americans gesture during a protest against Muammar Gaddafi, at the residence of the Libyan ambassador, in Washington February 25, 2011.
Credit: Reuters/Jim Young
WASHINGTON | Fri Feb 25, 2011 9:38pm EST
WASHINGTON (Reuters) - The United States imposed sanctions on the Libyan government on Friday and said the legitimacy of longtime Libyan leader Muammar Gaddafi had been "reduced to zero."
In response to Gaddafi's bloody crackdown on an uprising against his 41-year rule, President Barack Obama signed an executive order freezing the assets of Gaddafi, his family and top officials, as well as the Libyan government, the country's central bank and sovereign wealth funds.
"These sanctions therefore target the Gaddafi government, while protecting the assets that belong to the people of Libya," Obama said in a statement.
"By any measure, Muammar Gaddafi's government has violated international norms and common decency and must be held accountable," he added.
The U.S. Treasury said the action would block substantial sums of Libyan money and prevent it being looted by the Gaddafi government, but declined to offer a dollar value.
With the Libyan crisis also being taken up at the United Nations, European Union governments agreed on the idea of imposing an arms embargo, asset freezes and a travel ban on the oil-producing North African nation, with diplomats saying a formal decision would be taken early next week.
Washington announced the sanctions move -- along with the closing of its embassy and withdrawal of U.S. diplomats -- after a chartered ferry and a plane carrying Americans and other evacuees left Libya earlier on Friday.
The Obama administration had been criticized for its relatively restrained response so far to the turmoil. But U.S. officials said fears for the safety of the Americans had tempered Washington's response.
"(Gaddafi) is overseeing the brutal treatment of his people ... and his legitimacy has been reduced to zero in the eyes of his people," White House spokesman Jay Carney said after Libyan security forces shot protesters in the streets of Tripoli on Friday.
Obama discussed Washington's sanctions plan with the leaders of Britain, France and Italy on Thursday and Turkish Prime Minister Tayyip Erdogan on Friday.
Canadian Prime Minister Stephen Harper said on Friday his government was preparing sanctions against Libya and that "Canada fully supports the United Nations Security Council on a resolution that could include a weapons embargo, individual sanctions against key Libyan officials and an asset freeze."
CLINTON TO DRUM UP SUPPORT
The Obama administration said earlier this week it was studying a wide range of options, including the freezing of assets, a travel ban on members of Gaddafi's government, a "no-fly" zone over Libya and military action.
In a first step, the U.S. Treasury has told American banks to closely monitor transactions that may be related to unrest in Libya for possible signs that state assets were being misappropriated.
Several U.S. energy companies in Libya -- including Marathon, Hess and Occidental -- have continued working through the crisis as other foreign firms have curtailed or suspended operations.

Friday, February 25, 2011

Hun Sen lauds Indonesia talks

phnompenhpost.com 26-Feb-2011
\
Photo by: Pha Lina
Prime Minister Hun Sen gestures while speaking at the Interior Ministry in Phnom Penh yesterday.

Prime Minister Hun Sen has praised the role of Indonesia in mediating between Thailand and Cambodia following deadly clashes along their shared border earlier this month that left at least 10 people dead and displaced thousands of civilians.

Foreign Minister Hor Namhong joined Thailand’s Kasit Piromya and the rest of the foreign ministers from the 10-member Association of Southeast Asian Nations in Jakarta this week for a meeting to address the dispute.

While not adopting a formal ceasefire, Thailand and Cambodia agreed to allow a delegation of unarmed Indonesian observers to join troops on both sides of the border near Preah Vihear temple to monitor the situation.

In an address yesterday at the Ministry of Interior, Hun Sen praised the result of the meeting and said he hoped Indonesia would continue to mediate in the dispute even after it gives up its position as ASEAN chair at the end of this year, at which time Cambodia will take up the post.

“Indonesia now plays a significant role in the region, and therefore Indonesia should continue this role,” Hun Sen said. “Our idea is to request that Indonesia continue in its role on behalf of ASEAN.”

Cambodia and Thailand have agreed to meet for bilateral talks on the border dispute in a third country, most likely Indonesia. Hun Sen said yesterday that these talks would begin between the defence ministers of the two countries rather than with their Joint Border Committee. Thailand and Cambodia have been demarcating their shared border under the auspices of the JBC, though talks have been stalled since 2009, pending the repeatedly delayed approval of the latest negotiations in the Thai parliament.

The Bangkok Post reported yesterday that Thai premier Abhisit Vejjajiva said Thailand was prepared to launch a “full retaliatory attack” if Cambodian troops entered its territory, comments that prompted Hun Sen to compare him to a “drummer preparing for war”. Hun Sen said Kingdom forces had been instructed only to protect Cambodia’s sovereignty and not to cross into Thailand.

In an unrelated digression yesterday, the Premier also warned that the government would take action against any motorists caught drag racing in their cars.

“Those car racers will have to go to court and sleep in prison,” he said. “They have money to buy cars, so they should not hesitate to pay their fines.”

Ancient ritual revived through classical dance at Angkor Wat


phnompenhpost.com 26-Feb-2011
\
Dancers from the Nginn Karet Foundation perform an ancient ritual at Angkor Wat.

Buong Suong ceremony is designed to call on traditional gods to ensure the prosperity of Cambodia


The highest and most sacred level of Angkor Wat’s central temple was closed to visitors last Saturday to enable a private performance of an ancient ritual by five virginal dancers from the Nginn Karet Foundation.

The ritual is called Buong Suong Tiyaie and it was performed by the dancers who were aged from 10 to 14.

The dancers also performed another dance ritual called the Buong Suong Tep Apsor at the four points of the Bakan, Angkor Wat’s principal sanctuary at the top of the central tower to re-sanctify the temple.

The founder of the Nginn Karet Foundation, Ravynn Karet-Coxen, says the Buong Suong ceremony is a ritual designed to call on traditional gods to ensure the prosperity of Cambodia in the coming year, with
the dancers acting as a physical link between heaven and earth. Karet-Coxen explained that Buong Suong Tiyaie is a classical Cambodian dance ritual designed to be performed by virginal dancers, usually of royal descent, wearing white garments, and includes specific prayers to guarantee the territorial integrity of Cambodia and the health of the royal family.

During Saturday’s ceremony, the lead dancer wore jewellery dating from the Khmer Empire, similar to pieces worn by figures in stone reliefs around Angkor Wat.

The jewellery included a moon-shaped pendant that Karet-Coxen believed possessed magical powers according to Khmer folklore, and was loaned to the Nginn Karet Foundation for the occasion by a private collector.

Karet-Coxen said the ritual is one of many aimed at “restoring Angkor Wat to a site of pilgrimage, not archaeological interest”.

She chose the date of the performance to coincide with Meak Bochea, a Buddhist observance day celebrated on the full moon, which commemorates a meeting between Buddha and 1250 monks.

During this meeting Buddha summarised his teachings into the three main principles: Do not do evil, do good, purify your mind.

Karet-Coxen remarked that many tourists visiting Angkor Wat were unaware the temple was still an active religious site important to both Hindus and Buddhists.

Many ceremonies traditionally performed at the site were unable to be staged during the Khmer Rouge period, and many have now almost been forgotten.

The Nginn Karet Foundation was established in 1994 to provide education and health programs to 14 villages in the Banteay Srey district.

The foundation then established a stand-alone dance conservatory under the patronage of Princess Norodom Bopha Devi which trains 178 musicians and dancers.

Karet-Coxen said the conservatory was the first traditional dance school founded in rural Cambodia and “aims to enrich the traditional culture of Cambodia by re-introducing traditional Khmer folk and classical dances which have fallen out of favour”.

Training is treated as an academic discipline and students are required to attend normal school classes in addition to their daily dance instruction.

Karet-Coxen says the five dancers who took part in the Buong Suong ritual at Angkor Wat were all required to wear simple cotton costumes and natural fibre adornments, and had their hair arranged in patterns inspired by bas reliefs at the temple to emphasise the “ancient legacy of the dance” and the significance of Angkor Wat as the cradle of Khmer culture.

Karet-Coxen says she was concerned the number of tourists present at historical sites such as Angkor Wat was cheapening the temple’s significance.

“Cambodia should consider moving to a tourism model similar to Nepal, which values quality over quantity,” she said. “If we limited the number of visitors each year but increased the cost of visiting sites such as Angkor Wat the government would be able to better preserve the site but still retain the same amount of tourism revenue.”