Tuesday, February 22, 2011

THE CAMBODIAN GOVERNMENT MUST EARN THE RESPECT OF THE INTERNATIONAL COMMUNITY

February 21, 2011
  \
 
On February 23, 2011, the Supreme Court in Phnom Penh will decide on my case related to a border incident in 2010.

 
I would like to remind the Cambodian government of the opinion on this political case expressed by two important bodies representing the international community.

 
EUROPEAN PARLIAMENT

 
In its "Resolution on Cambodia, in particular the case of Sam Rainsy" unanimously adopted in Strasbourg on October 21, 2010, the European Parliament condemns “all politically motivated sentences against representatives of the opposition and NGOs.” It says, "the strategy of Cambodia's ruling party is to use a politically subservient judiciary to crackdown on all government critics,” and it considers my gesture in Svay Rieng province “to be of a symbolic and clearly political nature” and my conviction as “based on an act of civil disobedience.” The European Parliament also notes, “the uprooting of six wooden temporary border posts at the Vietnamese-Cambodian border, which is still disputed between the two countries [...] took place in support of villagers who claimed to be victims of land-grabbing, saying that the Vietnamese had illegally shifted the posts onto Cambodian soil, in their rice fields, and that their complaints to the local authorities had remained unanswered.” [Read the whole text of the European Parliament Resolution at http://tinyurl.com/34cq5pe].

 
INTER-PARLIAMENTARY UNION

 
On January 17, 2011, the Inter-Parliamentary Union in Geneva adopted the following Decision:


 
« - Recalling that Mr. Sam Rainsy, in judgments handed down in January and September 2010, was sentenced to a total of 12 years' imprisonment and a heavy fine for (a) having pulled out border post #185 marking the Cambodian/Vietnamese border in a village in Svay Rieng province (...), and (b) divulging false information [regarding a geographical map],

 
- Noting that no one disputes the fact that the process of demarcating the border between Vietnam and Cambodia is under way, that border marker #185 was a temporary wooden post and that the government recognized it was not a real and legal border marker and officially decided to dismantle it, and that there is at present no map recognized by Vietnam and Cambodia as being official and binding,

 
- Considering in this respect that Prime Minister Hun Sen stated the following in response to a letter by which the Speaker of the National Assembly had forwarded to him questions raised by members of parliament belonging to the Sam Rainsy Party regarding the border demarcation process: "In the area surrounding the tentative post #185, in particular posts #184 to 187 along the border between Cambodia and Vietnam, the joint technical group from the two countries is continuing its study on the actual ground in order to search for material evidence necessary for the determination of the real location of those border posts. Because the joint technical group from the two countries has not planted border post #185 yet, the border demarcation work, which is the work of the joint technical group after the planting of that post, has not started yet either." [Read Hun Sen's November 8, 2010 letter at http://tinyurl.com/25ulw7c]

 
[The Inter-Parliamentary Union]

 
1- Reaffirms that Mr. Sam Rainsy's gesture of pulling out temporary border markers was clearly a political gesture, and that, consequently, the courts should never have been resorted to for resolving a political question;

 
2- Notes that, given the official recognition that there was no such thing as a legal border post #185, Mr. Sam Rainsy cannot possibly have committed a crime by pulling out wooden posts, which were illegally planted;

 
3- Considers, therefore, that it has become urgent to review Mr. Sam Rainsy's case and to rehabilitate him and calls on the authorities, including Parliament, to take action to this end without delay so as to enable Mr. Sam Rainsy to resume his rightful place as a member of the National Assembly. » [Read the whole text of the IPU Decision at http://tinyurl.com/6yrt4t4].

 
The Cambodian government must show a minimum of consistency and openness in order to earn the respect of the international community at a time when Cambodia badly needs the support of this very international community in the defense of its territorial integrity against a foreign aggression.

 
Sam Rainsy
Member of Parliament

ការវិវឌ្ឍន៍​ទៅនៃ​ចលនា​ប្រឆាំង​នៅប្រទេស​លីប៊ី​

លីប៊ី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 22 កុម្ភៈ 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 22 កុម្ភៈ 2011


បុរស​​ខ្លាំង​​នៃ​​របបផ្តាច់ការ​​លីប៊ី​​ Mouammar Kadhafi​
បុរស​​ខ្លាំង​​នៃ​​របបផ្តាច់ការ​​លីប៊ី​​ Mouammar Kadhafi​
© REUTERS / Desrus Benedicte
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
គ្មាន​ឡើយ​ព័ត៌មាន​ពិត​ប្រាកដ​ ស្តី​ពី​ចំនួន​អ្នក​ដែល​បានស្លាប់ ក្រោម​គ្រាប់​កាំភ្លើង​របស់​កងទ័ព​ នៅ​ប្រទេស​លីប៊ី។​ មាន​ស្លាប់​យ៉ាង​តិច​២៣៣​នាក់ នេះ​បើ​យោង​ទៅ​តាម Human Rights Watch។ ​ចំនួន​អ្នក​ស្លាប់​អាច​កើន​ទៅ​ដល់​៣០០ ឬ ៤០០​នាក់​ នេះ​បើ​យោង​ទៅ​តាម​សហព័ន្ធ​រួម​អន្តរជាតិ​ការពារ​សិទ្ធិ​មនុស្ស។ ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២១​កុម្ភៈ​ម្សិល​មិញ ជា​លើក​ទី​មួយ​បង្អស់​តាំង​ពី​មាន​បាតុកម្ម​ប្រឆាំង​កើត​ឡើង បុរស​ខ្លាំង​នៃ​របប​លីប៊ី​ដែល​បាន​កាន់​អំណាច​៤២​ឆ្នាំ​កន្លង​មក​ហើយ បាន​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ។


សេចក្តីរាយការណ៍របស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 
22/02/2011
by តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 
 

លោក ​កាដាហ្វី​បាន​បង្ហាញ​មុខ​មួយ​ភ្លែត​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ហើយ​បាន​ថ្លែង​ថា​លោក​មិន​បាន​ចាកចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​ វេណេស៊ុយអេឡា ​ដូច​គេ​ថា​នោះ​ឡើយ។ ​ទូរទស្សន៍​ជាតិ​ដដែល​ ក៏​កំពុង​បន្ត​ផ្សព្វផ្សាយ​ត​ទៅ​ទៀត​ដែរ​ រូបភាព​របស់​បណ្តាជន​អ្នក​គាំទ្រ​លោក​កាដាហ្វី​ដែល​បាន​ចុះ​តាម​ដង​ផ្លូវ ​ស្រែក​ជេរ​ប្រទេច​ពួក​ប្រឆាំង​និង​ពួក​បស្ចិម​ប្រទេស។
នៅ​ថ្ងៃ​អង្គា​រទី​២២​កុម្ភៈ​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​ដូច​សម្ពន្ធ​អារ៉ាប់​ដែរ ត្រូវ​បើក​អង្គប្រជុំ​ដើម្បី​ជជែក​គ្នា​អំពី​ស្ថានភាព​នៅ​ប្រទេស​លីប៊ី។​ មិន​តែ​ប៉ុណ្ណោះ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​សំណេះ​សំណាល​តាម​ទូរស័ព្ទ​ ជាមួយ​លោក​កាដាហ្វី​និង​បាន​ទាមទារ​ឲ្យ​បុរស​ខ្លាំង​លីប៊ី​បញ្ឈប់​ជា​ បន្ទាន់​ ការ​វាយ​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ​ប្រឆាំង។

យ៉ាងណា​ក៏​ដោយ​ នា​ពេល​ដែល​ព័ត៌មាន​ស្តី​ពី​ការ​វាយ​បង្ក្រាប​យ៉ាង​សាហាវ​យង់ឃ្នង​ទៅ​លើ​ពួក ​បាតុករ​បាន​និង​កំពុង​បន្ត​ធ្លាក់​មក​ដល់ ការ​ថ្កោលទោស​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ក៏​មាន​លក្ខណៈ​កាន់​តែ​ច្បាស់​ ដែរ។ ​សម្រាប់​លោក​ប្រធានាធិបតី​បារាំង​ ការ​ប្រើ​កម្លាំង​យោធា​វាយ​បង្ក្រាប​ពួក​ប្រឆាំង​គឺ​ជា​ទង្វើ​មួយ​ដែល​គេ​ មិន​អាច​ទទួល​យកបាន។​ លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី និង​លោក​ស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក៏​បាន​ទាមទារ​ឲ្យ​លោក​កាដាហ្វី ​បញ្ឈប់​ការ​បង្ហូរ​ឈាម​ជា​បន្ទាន់​ដែរ។

ដូច​គ្នា​អ៊ីចឹង​ដែរ ​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ទាំង​២៧ ​ដែល​បាន​រួម​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ​បាន​ថ្កោលទោស​ជា​សំឡេង​តែ​មួយ​ទៅ​លើ​របប​លីប៊ី​របស់​លោក​កាដាហ្វី​ដែរ។

ទន្ទឹម​នេះ ព័ត៌មាន​លេច​ឮ​ឲ្យ​ដឹង​ថា ពួក​បាតុករ​បាន​វាយ​ដណ្តើម​យក​បាន​ទីក្រុង​មួយ​ចំនួន​និង​កំពុង​បន្ត​ ប្រយុទ្ធ​ជាមួយ​កងទ័ព នៅ​ក្នុង​រដ្ឋធានីTripoli តែ​ម្តង។ ​រី​ឯ​ក្រុមហ៊ុន​បរទេស​វិញ​បាន​ផ្តើម​ជម្លៀស​បុគ្គលិក​ការងារ​របស់​ពួក​គេ​ ចេញ​ពី​ប្រទេស​លីប៊ី។​ សហរដ្ឋអាមេរិក​បាន​បញ្ជា ឲ្យ​ក្រុម​អ្នក​ការទូត​របស់​ខ្លួន​ចាកចេញ​បណ្តើរៗ​ពី​ប្រទេស​លីប៊ី។ ដូច​គ្នា​អ៊ីចឹង​ដែរ​ បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​រួម​ទាំង​ប្រទេស​រុស្ស៊ី​ផង ក៏​បាន​និង​កំពុង​រៀប​ចំ​ជម្លៀស​ជនជាតិ​របស់​ខ្លួន​ដែរ៕

ជួប​ជាមួយ​អ្នក​មាន​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​


ថ្ងៃទី 22 កុម្ភៈ 2011
Listen_ico   Download_sound_ico   Video_ico   Mimg
  1Share3
Ytzjytrhnz
​ លោក កា​ឡូ​ស ស្លីម កើត​នៅ​ថ្ងៃទី​២៨​ខែ​មករា​ឆ្នាំ​១៩៤០​។​លោក​គឺជា​សេដ្ឋី​ផ្នែក​ជំនួញ​ដែលមាន ​ឈាមជ័រ​កូនកាត់​លី​បង់​ម៉ិក​ស៊ីកូនិង​ជា​អ្នក​ធ្វើទាន​ផង​ដែរ​។​លោក​គឺជា​ នាយក​ក្រុមហ៊ុន​និង​ជា​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​ទូរគមនាគមន៍ Telmex and America Movil និង​ជា​ម្ចាស់​ភាគហ៊ុន​នៅតាម​បណ្តា​ក្រុមហ៊ុន​ម៉ិចស៊ិក​ផ្សេងៗ​ទៀត​ផង​ដែរ​។ ​
​លោក កា​ឡូ​ស ស្លីម គឺជា​មហាសេដ្ឋី​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​។​ដោយ​ជៀសវាង​នូវ​ឆាកជីវិត​ បែប​ហ៊ឺហារ​របស់​លោក​នោះ ភាព​ងុបងុល​របស់លោក​គឺ​ទៅ​លើ​ផ្នែក​វិចិត្រសិល្បៈ​ហើយ​លោក​បម្រុង​នឹង​បើក​ សារមន្ទីរ​មួយ​នៅក្នុង​ប្រទេស​ម៉ិចស៊ិក​ដែល​យក​ឈ្មោះ​តាម​ឈ្មោះ​ភរិយា​របស់​ លោក​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​ឲ្យ​អ្នកដទៃ​អាច​រីករាយ​នឹង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ច្រើន​ដែល​លោក​ បាន​រក្សាទុក​។​
​អ្នក​ត្រូវ​តែមាន​សេចក្តីក្លាហាន​ក្នុងការ​ធ្វើ​ដំណើរ​នៅលើ​ដងផ្លូវ​ នៅក្នុង​ក្រុង​ម៉ិក​ស៊ិ​កូ​។​ប៉ុន្តែ​បុរស​ដែល​មាន​ជាង​គេ​បំផុត​នៅលើ​លោក​ ម្នាក់​នេះ ប្រាកដ​ណាស់ ពេញចិត្ត​ជម្នះ​រាល់​ឧបសគ្គ​ដោយ​លោក​សុខចិត្ត​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង​។​
​ ​
​ ដោយ​មាន​ក្បួន​រថយន្ត​អង្គរក្ស​តាម​ពីក្រោយ​ជាប់​ផង​ដែរ​នោះ រថយន្ត​មែក​សឺ​ដេស​ពណ៌​ខ្មៅ​របស់​លោក​បាន​ធ្វើដំណើ​រ​កាត់​តាម​ដងផ្លូវ​យ៉ាង ​រំភើយ​។​
​បើទោះបីជា​លោក​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់​៥៣,៥​ពាន់​លាន​ដុល្លារ​ក៏​ ដោយ ក៏​បុរស​វ័យ​៧១​ឆ្នាំ​រូប​នេះ​រស់នៅ​ក្នុង​គេហដ្ឋាន​មួយ​ដែល​មាន​បន្ទប់​គេង ​ចំនួន​៦​យ៉ាង​សាមញ្ញ​បំផុត​ដែល​ស្ថិតនៅ​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ ការិយាល័យ​របស់​លោក​ហើយ​គ្មាន​ចំណាប់អារម្មណ៍​នឹង​នាវា​កំសាន្ត​បែប​ទំនើប​ ឬក៏​គេហដ្ឋាន​ដ៏​ស្គឹមស្គៃ​ដូច​គេ​ឯង​នោះ​ទេ​។​
​ឈុត​អាវធំ​ពណ៌​ប្រផេះ​លាយ​ឆ្នូត​របស់លោក​ប្រហែល​ជា​ស្នាដៃ​របស់​លោក ប្រាយ​អូ​នី ជា​ជាង​កាត់ដេរ​អ៊ីតាលី​ដ៏​ចំណាន​ម្នាក់ ប៉ុន្តែ​នាឡិកាដៃ​របស់លោក​គឺជា​នាឡិកា​ដែល​មាន​ខ្សែ​ស្បែក​ដែល​មើលទៅ​សាមញ្ញ ​បំផុត​។​ស្បែកជើង​របស់លោក​គឺ​គ្រាន់តែ​ជា​ស្បែកជើង​ស​កឥត​ប្រើ​ខ្សែ​ចង​ដែល ​ភ្លឺរ​រលោង​ប៉ុន្តែ​មិន​ជា​អស្ចារ្យ​ជាង​អ្នក​មាន​ផ្សេងៗ​នៅក្នុង​ប្រទេស​ ម៉ិក​ស៊ិកកូ​ទេ​។​
​ប៉ុន្តែ​ភាព​ងុបងុល​តែ​ម្យ៉ាង​គត់​របស់​លោក​ទៅ​លើ​ភាព​ហ៊ឺហារ​នោះ​គឺ​ ការនិយម​ចូលចិត្ត​បារី​ស៊ី​ហ្គែ​ផលិត​នៅ​ប្រទេស​គុយបា​ដែល​មាន​មួយកញ្ចប់​ ស្ថិតនៅ​លើ​តុ​កាហ្វេ​នៅក្នុង​ការិយាល័យ​របស់​លោក​ជាប់​មិន​ដាច់​និង​ ការនិយម​វត្ថុ​សិល្បៈ​។​
​សារមន្ទីរ​ថ្មី​មួយ​ដែល​ផ្ទុក​របស់របរ​វត្ថុ​អនុស្សាវរីយ៍​ដ៏​ច្រើន​ របស់​លោក​គ្រោង​នឹង​បើកសម្ពោធ​ឲ្យប្រើ​ប្រាស់​នៅក្នុង​ទីក្រុង​ម៉ិក​ស៊ីកូ​ នៅ​សប្តាហ៍​ក្រោយនេះ​។​
​កាលពី​ឆ្នាំមុន យោង​តាម​ទស្សនា​វ​ដ្តី Forbes បានឲ្យដឹងថា លោក​បាន​វា​ដាច់​លោក ប៊ី​ល ហ្គេត ដោយ​មាន​ទ្រព្យសម្បត្តិ​សរុប​ជា​ទឹកប្រាក់​រហូតដល់​៥៣​ពាន់​លាន​ដុល្លារ​ ដើម្បី​ក្លាយទៅជា​អ្នកមាន​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​ដែល​នេះ​មួយផ្នែក​ ក៏​ដោយសារ​ជោគជ័យ​ដ៏​ធំធេង​នៃ​ក្រុមហ៊ុន​ទូរស័ព្ទ America Movil របស់​លោក​ផង​ដែរ​។​វា​ជា​លើក​ទី​១​ហើយ​ដែល​ក្នុង​រយៈពេល​១៦​ឆ្នាំ​ដែល​ អ្នកមាន​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​មិនមែន​ជា​ជនជាតិ​អាមេរិក​។​

យន្តហោះ​ចម្បាំង​ទំនើប​Gripen​ចំនួន​៦​គ្រឿង​បាន​មកដល់​ថៃ​

ថ្ងៃទី 23 កុម្ភៈ 2011
Listen_ico   Download_sound_ico   Video_ico   Mimg
Ndmyzmm2yz
យន្តហោះ ​Gripen​ចំនួន​៦​គ្រឿង​ដែល​បាន​ចុះចត​នៅ​ស៊ូ​រ៉ា​ត ថា​នី​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​រង់ចាំ​ការប្រគល់​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន ​ស៊ុយ​អ៊ែត​
1 of 2  
យន្តហោះ​ចម្បាំង​Gripen​ផលិត​ នៅ​ស៊ុយ​អ៊ែត​ចំនួន​៦​គ្រឿង​បាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បន្ទាប់​ពី​ ពួក​វា​បាន​មកដល់​មូលដ្ឋាន​ទ័ពអាកាស​នៅ​ស៊ូ​រ៉ា​ត ថា​នី​។​កងទ័ពអាកាស​ថៃ​ទិញ​យន្តហោះ​នេះ​១២​គ្រឿង​ក្នុង​តម្លៃ​៤០.០០០​លាន​ បាត​(១.៣០៣​លាន​ដុល្លារ​)​ដើម្បី​ជំនួស​យន្តហោះ​F-5A/B​។​យន្តហោះ​ទាំង​៦​ នេះ​បាន​មកដល់​កាលពី​ថ្ងៃ​អង្គារ​និង​៦​ទៀត​នឹង​មក​ដល់​នៅ​ឆ្នាំក្រោយ​។​
​យន្តហោះ​ដែល​បាន​បើក​មក​ដោយ​អាកាសយានិក​ស៊ុយ​អ៊ែត​បាន​ចុះចត​យ៉ាង​ស្រួល ​នៅ​ម៉ោង​៧:៣០​យប់​ថ្ងៃ​២២​កុម្ភៈ​បន្ទាប់ពី​ចេញពី​ស៊ុយ​អ៊ែត​កាលពី​ថ្ងៃ​១៨ ​កុម្ភៈ​និង​បាន​ឈប់​នៅ​ហុងគ្រី ក្រិច អេ​ហ្ស៊ី​ប​និង​ឥណ្ឌា​ក្នុង​ដំណើរ​មក​កាន់​ប្រទេស​ថៃ​។​
​ពួក​វា​ជា​ផ្នែក​មួយ​នៃ​ក្រុម​យន្តហោះ​Gripen 39 C/D ចំនួន​១២​គ្រឿង​ដែល​នឹង​ជំនួស​យន្តហោះ​ចាស់​F-5A/B ហើយ​ពួក​វា​នឹង​ជា​មោទនភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​លៃ​ប្រាក់ ​ទុក​ជិត​៤០.០០០​លាន​បាត​ដើម្បី​បាន​យន្តហោះ​ទំនើប​នេះ​។​
​ថៃ​ជា​ប្រទេស​ដំបូង​នៅ​អាស៊ី​ដែល​ហ៊ាន​ទិញ​យន្តហោះ​Gripen​។​នាយទាហាន​ ម្នាក់​ដែល​បាន​ទៅ​ហាត់​បើកបរ​នៅ​ស៊ុយ​អ៊ែត​បាន​អួតថា​“Gripen​ពិតជា​ អស្ចារ្យ​ណាស់​។​សំរាប់​ខ្ញុំ វា​ជា​យន្តហោះ​ប្រយុទ្ធ​លេខ​១​។​វា​ផ្សេង​ពី​F5 ដែល​ខ្ញុំ​បាន​បើក​កាលពីមុន​។​វា​ដូចជា​រថយន្តស្ព័​រមួយ​អញ្ចឹង​។​ថៃ​ជា​ ប្រទេស​ទី​នៅ​អាស៊ី​ដែលមាន​Gripen”​។​
​នាយទាហាន​ថៃ​បាន​និយាយថា​យន្តហោះ​ថ្មី​នេះ​អាច​បំពាក់​សព្វាវុធ​ដែល​ត្រូវ​គេ​ប្រើ​នៅ​យន្តហោះ​F16​របស់​អាមេរិក​។​

សម្ភាស​តំណាង​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក ស៊ូយ៉ា ស៊ូប៊ែឌី



2011-02-22
វិទ្យុ​អាស៊ីសេរី
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​រាជធានី​ភ្នំពេញ។ (RFA/Uon Chhin)
អ្នក រាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ស្ដីពី ស្ថានការណ៍ សិទ្ធិ មនុស្ស នៅ កម្ពុជា លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់ បទសម្ភាសន៍ ដល់ វិទ្យុ អាស៊ីសេរី កាល ពី ថ្ងៃ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១ នៅ រាជធានី ភ្នំពេញ។ (RFA/Uon Chhin)
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មក​កម្ពុជា លើក​ទី​៤ ចាប់​ពី​ថ្ងៃ​​១៥ ដល់​ថ្ងៃ​២៤ កុម្ភៈ ឆ្នាំ​២០១១ របស់​លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​បាន​វាយ​តម្លៃ​ថា បញ្ហា​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​នៅ​មាន​កម្រិត ហើយ​ការ​កាន់កាប់​ដីធ្លី និង​សិទ្ធិ​លំនៅឋាន រួម​ទាំង​ភាព​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ នៅ​ពុំ​ទាន់​អាច​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន​នៅ​ឡើយ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ធ្វើការ​រីក​ចម្រើន​ទៅ​លើ​ការ​រៀបចំ​តាក់តែង​ច្បាប់​មួយ​ចំនួន។

Monday, February 21, 2011

ឫសដូងបាត​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បានជា​សះស្បើយ

ដោយ : សេរី
ថ្ងៃទី 19 កុម្ភៈ 2011
CEN

ភ្នំពេញ: ការិយាល័យ​ផ្តល់​សេវា​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី (CAN) បាន​សហការ​ជាមួយ​មន្ទីរពេទ្យ Raffles Hospital របស់​សាំង​-​ហ្គា​ពួ បានរៀបចំ​សិក្ខាសាលា​វេជ្ជសាស្ត្រ​មួយ​ផ្តោតទៅលើ​ការពិនិត្យ ការព្យាបាល​និង​ការប្រឹក្សា​យោបល់​ទាក់ទង​នឹង​ជំងឺ​ឫសដូងបាត​។​
​ ​វេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​ផ្នែក​ជំងឺ​ទូទៅ​និង​ឯកទេស​ជំងឺ​ឫសដូងបាត​ កម្ពុជា បាន​ត្រូវ​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ចុង​សប្តាហ៍​នេះ នៅ​ភោជនីយដ្ឋាន​សុខា​ក្លឹប ស្ថិតនៅ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម (​ជាប់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​)​។​

​ ​លោកស្រី ឱក សុ​ភ័​ស្ត ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​មន្ទីរពេទ្យ​រ៉ា​ ហ្វ​ល បាន​មានប្រសាសន៍ថា ការអញ្ជើញ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​វះកាត់​ជំងឺ​ឫសដូងបាត​សិង្ហ​បុរី មក​ធ្វើ​បទ​បង្ហាញ​ដល់​វេជ្ជបណ្ឌិត​កម្ពុជា​នេះ គឺមាន​គោលបំណង​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ទាក់ទង​នឹង​ការពិនិត្យ ការព្យាបាល​និង ការប្រឹក្សា​យោបល់​ទាក់ទង​នឹង​ជំងឺ​ឫសដូងបាត ព្រមទាំង​ជម្រាប​ទៅដល់​សាធារណជន​អំពី​មន្ទីរពេទ្យ​រ៉ា​ហ្វ​ល ដែលជា​មន្ទី​ពេទ្យ​ដ៏​ល្បីល្បាញ​របស់​សិង្ហ​បុរី​។​
​ ​លោក​វេជ្ជបណ្ឌិត អ៊ឹង ឈី​ន (Dr. Ng Chin) អ្នកផ្តល់​ប្រឹក្សា​ផ្នែក​វះកាត់​ទូទៅ​និង​ឯកទេស​វះកាត់​ពោះវៀនធំ​និង​ថង់​ លាមក​នៃ​ម​ជ្ឈ មណ្ឌល​វះកាត់​រ៉ា​ហ្វ​ល របស់​មន្ទីរពេទ្យ​រ៉ា​ហ្វ​ល បានធ្វើ​បទ​បង្ហាញ​អំពី​ជំងឺ​ឫសដូងបាត​។​
​តើ​អ្វី​ជា​ជំងឺ​ឫសដូងបាត​?
​ ​លោក​វេជ្ជបណ្ឌិត អ៊ឹង ឈី​ន បាន​មានប្រសាសន៍ថា​ជំងឺ​ឫសដូងបាត​(Pile ឬ Hemorrhoid) គឺជា​ដុំ​សរសៃឈាម​ទន់ៗ ដែល​តែង​កើតមាន​នៅត្រង់​រន្ធ​គូថ និង​ផ្នែក​ខាងក្រោម​ចុង​ពោះវៀនធំ ។ ដុំ​សរសៃឈាម​នេះ​មាន​តួនាទី​ជួយ​បិទ​ទ្វារធំ​របស់​យើង ដូចជា​កុំឱ្យ​លាមក​ចេញ​ដោយ​ឯងៗ​។ នៅពេលដែល​ដុំ​សរសៃឈាម​នេះ​រីក​ប៉ោង​ឬ ចេញឈាម​នោះ វា​នឹង​បង្កឱ្យមាន​បញ្ហា​ជាច្រើន​។​
​ ​ទាក់ទង​នឹង​ប្រភេទ​នៃ​ជំងឺ​ឫសដូងបាត លោក​វេជ្ជបណ្ឌិត អ៊ឹង ឈី​ន បាន​ជម្រាប​ថា ប្រភេទ​ដុំ​ឫសដូងបាត ជាទូទៅ​មាន​ឫសដូងបាត​ក្រៅ និង​ឫសដូងបាត​ក្នុង​។ នៅក្នុង​ការព្យាបាល​គេ​បានចាត់ទុក​ជំងឺ​ឫសដូងបាត​ជា​បួន​ប្រភេទ​។ ជំងឺ​ឫសដូងបាត​កម្រិត​១-​ជា​ប្រភេទ​ឫសដូងបាត​ផ្នែក​ខាងក្នុង ដែល​ហូរឈាម​ប៉ុន្តែ​មិន​ធ្លាក់ចុះ​ឡើយ​(​ដូចជា​លៀន​មក​ខាងក្រៅ​)​។​ជំងឺ​ ឫសដូងបាត​កម្រិត​២-​ជា​ប្រភេទ​ឫសដូងបាត​លៀន​ចេញ​ពេល​បន្ទោ​របង់​លាមក ប៉ុន្តែ​នឹង​លឹប​ចូល​វិញ​ដោយ​ខ្លួនឯង​។​ជំងឺ​ឫសដូងបាត​កម្រិត​៣-​ជា​ប្រភេទ​ ឫសដូងបាត​លៀន​ចេញ ប៉ុន្តែ​អាច​លឹប​ចូល​វិញ​ដោយ​ប្រើ​ដៃ​រុញ​។ ចំណែក​ជំងឺ​ឫសដូងបាត​កម្រិត​៤-​ជា​ប្រភេទ​ឫសដូងបាត​លៀន​ចេញ​ជា​អចិន្ត្រៃយ៍​ និង​មិនអាច​បាត់ទៅ​វិញ​ឡើយ​។​
​ ​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ដុំ​ឫសដូងបាត​កម្រិត​១ និង​ដុំ​ឫសដូងបាត​កម្រិត​២ អាច​ព្យាបាល​ដោយ​មិនបាច់​ធ្វើការ​វះកាត់ ប៉ុន្តែ​ដុំ​ឫសដូងបាត​កម្រិត​៣ និង​ដុំ​ឫសដូងបាត​កម្រិត​៤ ត្រូវធ្វើ​ការវះកាត់​ព្យាបាល​។​
​ ​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាលឱ្យ​កើត​ជំងឺ​ឫសដូងបាត​?
​ ​លោក​វេជ្ជបណ្ឌិត​អ៊ឹង បាន​ពន្យល់ថា កត្តា​មួយចំនួន​ដែល​បណ្តាលឱ្យ​កើត​ជំងឺ​ឫសដូងបាត​មានដូចជា របប​អាហារ​សរសៃ​មិន​គ្រប់គ្រាន់ ការ​ទល់លាមក​រ៉ាំរ៉ៃ និង​ការ​ប្រឹង​ខ្លាំងពេក​ពេល​បន្ទោរ​បង់​លាមក ការ​បន្ទោបង់​យូរពេក និង​ពេល​មាន​ផ្ទៃពោះ​។ កត្តា​ទាំងអស់នេះ ធ្វើឱ្យ​ជាលិកា ដែល​ជួយ​ទ្រទ្រង់​សរសៃឈាម យឺត​ប៉ោង​ធំ​និង​ងាយ​បែក​។ ជាល​ទ្ឋ​ផល​វា​នឹង​ធ្វើឱ្យ​សរសៃឈាម​រីក​ធំ ហើយ​ជញ្ជាំង​សរសៃឈាម​ឡើង​ស្តើង​និង​ងាយ​មាន​ហូរឈាម​ចេញមកក្រៅ​ផងដែរ​។ នៅពេល​សរសៃឈាម​កាន់​តែ​រីក​ប៉ោង​ធំ ធ្វើឱ្យ​វា​លៀន​ចេញមកក្រៅ​ដែល​បង្កឱ្យមាន​ភាពមិន​ស្រួល​ក្នុង​អារម្មណ៍​និង​ មាន​ឈាម​ហូរ​ផងដែរ​។​
​រោគសញ្ញា​ឫសដូងបាត
​ ​រោគសញ្ញា​នៃ ជំងឺ​ឫសដូងបាត មានដូចជា ហូរឈាម​ពេល​បន្ទោ​របង់​លាមក​មានការ​លៀន​ចេញមកក្រៅ​ពេល​បន្ទោ​របង់ លាមក មាន​ភាពឈឺចាប់​ឬ​រមាស់​នៅ​បរិវេណ​មាត់​ទ្វារធំ និង​មាន​លៀន​សាច់​នៅ​មាត់​ទ្វារធំ​។​វេជ្ជបណ្ឌិត​អាច​ឆ្លុះ​ពោះវៀនធំ​ព្រោះ​ វា​ក៏​អាចជា​រោគសញ្ញា​នៃ​ជំងឺមហារីក​ពោះវៀន​ផងដែរ​។​
​វិធី​ព្យាបាល​ឫសដូងបាត​
​ ​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​តិចតួច​អាច​ព្យាបាល​តាមរយៈ បង្កើន​ទម្លាប់​នៃ​ការ​បត់ជើងធំ​ឱ្យបាន​ទៀងទាត់ បង្កើន​របប​អាហារ​សរសៃ​ដូចជា​ផ្លែឈើ បន្លែ នំ​បុ័ង និង​គ្រាប់​ធញ្ញជាតិ និង​ការកាត់បន្ថយ​ការ​ប្រឹង​ខ្លាំងពេក ក្នុងការ​បត់ជើង​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ដុំ​ឫសដូងបាត​លៀន​ចេញមកក្រៅ​។ រោគសញ្ញា​ដំណាក់កាល​ដំបូង​អាច​ព្យាបាល​បែប​សាមញ្ញ​ដូចជា​ការចង​កៅស៊ូ​ដុំ​ សរសៃឈាម​ជា ដើម​។​
​ ​ការវះកាត់​ព្យាបាល​ជំងឺ​ឫសដូងបាត​
​ ​ការវះកាត់​ព្យាបាល​ជំងឺ​ឫសដូងបាត​មាន​៥​ប្រភេទ​។ ១-​ការវះកាត់​បើក (Open Hemorrhoids ) នេះ​ជា​វិធី​វះកាត់​ល្អ​បំផុត សម្រាប់​ការ ព្យាបាល​ជំងឺ​ឫសដូងបាត​កម្រិត​៣ និង​៤ ។ ការវះកាត់​នេះ​គឺ​កាត់​យក​ដុំ​ឫសដូងបាត​នេះ​ចេញ ដែល​ក្នុងនោះ​រួមមាន​ការចាក់​ថ្នាំ​សន្លប់​ដល់​អ្នកជំងឺ និង​ត្រូវ​ស្នាក់នៅ​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ​។ មុខរបួស​នឹង​ជាសះស្បើយ​ក្នុង​រយៈពេល ៦​ទៅ ៨​សប្តាហ៍​។ ផល​រំខាន​ដែល​កើតមាន​ដូចជា​ភាពឈឺចាប់​និង​ហូរឈាម​ក្រោយពេល​វះកាត់​រួច​។ ២-​ការ ព្យាបាល​ដោយ​ប្រើការ​ស្មី​ឡាស៊ែរ (Laser Hemorrhoids) វិធី​នេះ​ពុំ​ត្រូវ បាន​គេ​ដាក់ឱ្យ​ប្រើប្រាស់​ទេ​។ ៣-​ការព្យាបាល​ដោយ​ប្រើ ឧបករណ៍ កឹ​ប (Stapler Hemorrhoids) នេះ​ជា​វិធី​ព្យាបាល​ថ្មី មួយ​ដែល​បង្កើត ឡើង​ក្នុង​គោលបំណង​បង្រួម​ការឈឺចាប់ និង​បង្កើន​ប្រ​សិ​ទ្ឋ​ភាព​ការ​ជាសះស្បើយ​នៃ​មុខរបួស​។ បច្ចេកទេស​នេះ​ដំណើរការ​ដោយមាន ការវះកាត់​ចេញ​នូវ​ស្បែក​ក្រាស់ៗ​លើ​ដុំ​ឫសដូងបាត​ដែល​នឹងធ្វើ​ឱ្យ ឫសដូងបាត​ត្រឡប់​ទៅ​កន្លែង​ដូចដើម​វិញ​នៅក្នុង​ប្រហោង​របស់រ​ន្ឋ​គូថ​។ ការវះកាត់​ប្រភេទ​នេះ អាច​ទប់ស្កាត់​ការនាំ​ឈាម​ទៅ​ចិញ្ចឹម​ដុំ​ឫសដូងបាត ដែលជា​ហេតុ​ធ្វើឱ្យ​ឫសដូងបាត​រួម​តូច​និង​លែង​ហូរឈាម​។ ការសិក្សា​ជាច្រើន​បង្ហាញថា របួស​ពី​ការវះកាត់​នេះ អាចជា​សះស្បើយ​ក្នុង​រយៈពេល​ពីមួយ​ទៅ ២​សប្តាហ៍ និង​មិនមាន​ការឈឺ ចាប់​ធ្ងន់ធ្ងរ​។ ៤-​ការវះកាត់​ដោយ​ចង​ដុំ​ឫសដូងបាត (Ligatre Hemorrhoids) នេះ​ជា​វិធីសាស្ត្រ​មួយ​ថ្មី​ទៀត​ក្នុងការ​ព្យាបាល​ជំងឺ ឫសដូងបាត​។ ការព្យាបាល​នេះ ជាទូទៅ​ធ្វើឡើង​ដោយ​ដាក់​ថ្នាំ​សន្លប់​អ្នកជំងឺ​។ ដុំ​ឫសដូងបាត​ត្រូវបាន​កាត់ចេញ​ហើយ​មុខរបួស​នឹង​ព្យាបាល​បិទ​វិញ​ដោយ​ ប្រើប្រាស់​ជាលិកា​របស់​អ្នកជំងឺ​ផ្ទាល់​។ រយៈពេល​នៃ​ការ​ជាសះស្បើយ​គឺ​ប្រហែល ២​សប្តាហ៍​។ គុណសម្បត្តិ​នៃ​វិធី​វះកាត់​នេះ​ឈឺចាប់​តិច​ហូរឈាម​តិច​និង​មាន​ផលប៉ះពាល់​ តិចតួច​។ វិធី​ព្យាបាល ទី​៥ គឺ​តាមរបៀប THD ដែលជា​វិធីសាស្ត្រ​ថ្មី​បំផុត​សម្រាប់​អ្នកជំងឺ​ដែល​មិន​ចង់​សម្រាក​ពេទ្យ ចំណាយពេល​វះកាត់​ខ្លី តែមាន​ប្រ​សិ​ទ្ឋ​ភាព​។ ការហូរ​ឈាម​និង ការឈឺចាប់​តិចតួច​បំផុត​។ វិធី​នះ​គឹ​ធ្វើឡើង​ដោយ​ប្រើ​អ៊ុ​ល​ត្រា​សោ​ន ដើម្បី​កំណត់​សរសៃឈាម​ជាក់លាក់​ដែល​ផ្គត់ផ្គង់​ឈាម​ទៅដល់​ដុំ​ឫសដូងបាត ហើយ​សរសៃឈាម​ទាំងនោះ​នឹងត្រូវ​ចង​ម្តង​មួយៗ​។​
​លោក​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​ជំ​ងឹ​ឫសដូងបាត​មកពី​មន្ទីរ ពេទ្យ​រ៉ា​ហ្វ​ល​រូបនេះ ក៏បាន​ឱ្យដឹង​ផងដែរ​ថា ក្រោយពេល​វះកាត់​រួច អាចមាន​ភាពឈឺចាប់​ខ្លះ ពិបាក​បត់ជើងតូច ហូរឈាម​មុខរបួស​វះកាត់​តែ​អាការ​ទាំងអស់នេះ​ស្រាលៗ​ប៉ុណ្ណោះ​ហើយនឹង​បាត់​ ទៅវិញ​ប៉ុន្មាន​នាទី​ក្រោយមក​។​ក្រោយ​ការវះកាត់​ដុំ​ឫសដូងបាត​អត្រា​នៃ​ ការកកើត​ជាថ្មី​មាន​តិចតួច​បំផុត​។​
​ទាក់ទង​នឹង​មន្ទីរពេទ្យ​រ៉ា​ហ្វ​ល​នោះ​លោកស្រី ឱក សុ​ភ័​ស្ត ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​មន្ទីរពេទ្យ​រ៉ា​ ហ្វ​ល​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​មន្ទីរពេទ្យ​រ៉ា​ហ្វ​ល​គឺជា​មន្ទី​ពេទ្យ​ ថែទាំ​ព្យាបាល​និង​ជា​គ្រឹះស្ថាន​និមិត្តរូប​របស់ Raffles Medical Group​ដែលជា​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ឯកជន​នាំមុខគេ​នៅក្នុង​ប្រទេស​ សិង្ហ​បុរី​និង​អាស៊ីអាគ្នេយ៍​។​រ៉ា​ហ្វ​ល​ផ្តល់នូវ​សេវាកម្ម​ សង្គ្រោះបន្ទាន់​២៤​ម៉ោង​មាន​សេវាកម្ម​ព្យាបាល​ជាង​៣៥​ឯកទេស​មាន​ វេជ្ជបណ្ឌិត​ល្បីៗ​លំដាប់​អន្តរជាតិ​និង​ទទួលស្គាល់​ពី​គណៈកម្មាធិការ​ អន្តរជាតិ​ចម្រុះ​(JCI) និង​ទទួលបាន​វិញ្ញាបនបត្រ​ISO 9002-2008​។​
​សម្រាប់​ការិយាល័យ​ទំនាក់ទំនង​នៅ​ភ្នំពេញ​អាចទាក់ទង​CAN ដែល​ស្ថិតនៅ​ផ្ទ​ហ​លេខ​៣០ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

លោកជំទាវ ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​៖ តួនាទី​​ឥស្សរ​ជន​ឆ្នើ​​ម​ថ្នាក់​ជាតិ​របស់ អ.ស.ប ជាកិត្តិយស​​ប្រជាជន​​ និង​ប្រទេស​ជាតិ​​​ទាំងមូល


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
Koh Santepheap Daily
(​រូបថត អ៊ុយ​សុង​)
( រូបថត អ៊ុយ សុង )
រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១១ អង្គ​ការ​សហ​ប្រជា​ជាតិ ប្រកាស​ទទួល​ស្គាល់​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ជា «ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែន​ការ​សកម្ម​ភាព​រួម​អគ្គ​លេខា​ធិការ​ អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​សុខ​ភាព​ស្ត្រី និង​កុមារ» នៅ​កម្ពុជា។ នៅ​ក្នុង​អង្គ​ពិធី​នាវិមាន​សន្តិ​ភាព​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ជាង​៨០០​នាក់ លោក​ស្រី ណូប៊ូកូ ហូរិបេ តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​ប្រគល់​ជូន​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​នូវ​លិខិត​បញ្ជាក់​ការ​ទទួល​ ស្គាល់​លោក​ជំទាវ​បណ្ឌិត​ប្រធាន ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែន​ការ​សកម្ម​ភាព​រួម​អគ្គ​លេខា​ធិការ​ អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​សុខ​ភាព ស្ត្រី និង​កុមារ។ ផែន​ការ​សកម្ម​ភាព​រួម​ដើម្បី​សុខ​ភាព​ស្ត្រី និង​កុមារ​នេះ គឺ​ជាគំនិត​ផ្តួច​ផ្តើម​របស់លោក​បាន គីមូន អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អង្គ​ការ​សហ​ប្រជា​ជាតិ​កាល​ពី​ ខែ​កញ្ញា ឆ្នាំ​២០១០ កន្លង​ទៅ។
លោក​ស្រី ណូប៊ូកូ ហូរិបេ ដែល​ជា​នាយិកា​មូល​និធិ​សហ​ប្រជា​ជាតិ​ដើម្បី​ប្រជា​ជន (UNFPA) ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មាន​ការិយា​ល័យ​នៅ​ទីក្រុង​បាង​កក បាន​ថ្លែង​ថា «នៅ​ពេល​ដែល​លោក​ជំទាវ​មាន​ប្រសាសន៍​អំពី​សារ​ប្រយោជន៍​នៃ​ការ​ទៅ​មណ្ឌល​សុខ ​ភាព ដើម្បី​ពិនិត្យ​ផ្ទៃ​ពោះ​មុន​ពេល​សំរាល ដើម្បី​សំរាល និង​ពិនិត្យ​ក្រោយពេល​សំរាល​ អំពី​ការ​ពន្យារ​កំណើត​ដែល​ត្រឹម​ត្រូវ អំពី​ការ​កែ​លំអ​អាហា​រូបត្ថម្ភ និង​ស្តីពី​ការ​ត្រូវ​មាន​អនា​ម័យ ការ​យល់​ដឹង​ពី​សញ្ញា​គ្រោះ​ថ្នាក់​ក្នុង​ពេល​ព​ពោះ និង​ការ​ជួយ​សំរាល​ពី​ឆ្មប​ដែល​មាន​ជំនាញ​សម្ភព​នោះ​ប្រជា​ពល​រដ្ឋ​ពិត​ជា​ នាំ​គ្នា​​ស្តាប់​លោក​ជំទាវ​​មិន​ខាន​ឡើយ។ នៅ​ពេល​ដែល​លោក​ជំទាវ​មាន​ប្រសាសន៍​ថា មិន​ត្រូវ​ឱ្យ​ស្ត្រី​ណា​ម្នាក់​ស្លាប់​ដោយ​សារ​ការ​ផ្តល់​កំណើត​ថ្មី​មួយ​ ទៀត​ឡើយ ហើយ​ចាំ​បាច់​យើង​ត្រូវ​តែ​ផ្តល់​អាទិ​ភាព​ទៅ​លើ​សុខ​ភាព​ស្ត្រី នោះ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​អភិ​វឌ្ឍ​ ប្រទេស​កម្ពុជា ពិត​ជា​នឹង​ស្តាប់​ប្រសាសន៍​នេះ​ជា​មិន​ខាន​ឡើយ»។
(​រូបថត អ៊ុយ​សុង​)
( រូបថត អ៊ុយ សុង )
លិខិត​ចំនួន​៣ ដែល​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​តួនាទី​ថ្មី​នៃ​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ហើយ​ដែល​លោក​ស្រី ណូប៊ូកូ ហូរិបេ បាន​ប្រគល់​ជូន​លោក​ជំទាវ​បណ្ឌិត​ប្រធាន ក្នុង​នោះ​មាន​លិខិត​របស់​ក្រុម​ការ​ងារ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា ​លិខិត​របស់​នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​នៃ​មូល​និធិ​សហ​ប្រជា​ ជាតិ​សំរាប់​កុមារ (UNICEF) ប្រចាំ​នៅ​បាង​កក និង​លិខិត​នាយក​ប្រតិ​បត្តិ​នៃ​កម្ម​វិធី​រួម​អង្គ​ការ​សហ​ប្រជា​ជាតិ​ ស្តីពី​មេរោគ​អេដស៍ ជំងឺ​អេដស៍ (UNAIDS) ប្រចាំ​នៅទីក្រុង​ហ្សឺ​ណែវ។
ក្នុង​ការ​ទទួល​យក​តួនាទី​ថ្មី​មួយ​ទៀត​នេះ លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែង​ថា «តួនាទី​​ថ្មី​នេះ គឺ​ពិត​ជា​កិត្តិ​យស​ពុំ​មែន​សំរាប់​រូប​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កិត្តិ​យស​សំរាប់​ប្រជា​ជន និង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទាំង​មូល​ផង​ដែរ។ កិត្តិ​យស​ដែល​ពោរ​ពេញ​ដោយ​មោទន​ភាព​នេះ ក៏​បាន​បំភ្លឺ​ប្រាប់​ខ្ញុំ​កាន់​តែ​ច្បាស់​ថែម​ទៀត​នូវ​កាតព្វ​កិច្ច​ចម្បង ​ៗ​នៅ​ចំពោះ​មុខ ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ ជា​ពិសេស​ក្នុង​ស្ថាន​ភាព​ដែល​ពិភព​លោក​ទាំង​មូល​កំពុង​តែ​ប្រឈម​មុខ​នឹង​ បញ្ហា​នៃ​ការ​លើក​កំពស់​សុខ​ភាព​​មាតា និង​កុមារ​នេះ»។
(​រូបថត អ៊ុយ​សុង​)
( រូបថត អ៊ុយ សុង )
លោក​ជំទាវ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​បាន​ថ្លែង​ថា «បញ្ហា​ប្រឈម​នៅ​កម្ពុជា​ខាង​ផ្នែក​សុខ​ភាព​ស្ត្រី​ និង​កុមារ​ ជា​រួម​មាន គ្រូ​ពេទ្យ​ឆ្មប​មាន​ចំនួន​តិច មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តំរូវ​ការ​ចាំ​បាច់ ហើយ​ថវិកា និង​សំភារ​បរិ​ក្ខារ​ពេទ្យ​ក៏​នៅ​មាន​កំរិត​​នៅ​ឡើយ។ ការ​ផ្សព្វ​ផ្សាយ​សេវា​សុខ​ភាព​ក៏​នៅ​មាន​កំរិត ពុំ​ទាន់​បាន​ស៊ី​ជំរៅ និង​ពុំ​ទាន់​បាន​ជ្រួត​ជ្រាប​ដល់​គ្រប់​ស្រទាប់»។ លោក​ជំទាវ​បណ្ឌិត​បាន​កត់​សំគាល់​ឃើញ​ថា ប្រជា​ជន​នៅ​តាម​ជន​បទ​ខ្វះ​មធ្យោ​បាយ​ធ្វើ​ដំណើរ ដោយ​សារ​ជីវ​ភាព និង​ស្ថាន​ភាព​ផ្លូវ​គមនា​គមន៍​ឆ្ងាយ ឬ​ផ្លូវ​លំបាក ហើយ​ការ​យល់​ដឹង និង​ការ​ទទួល​យក​របស់​ស្ត្រី អំពី​សុខ​ភាព​បន្ត​ពូជ​នៅ​មាន​កំរិត​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ជំរុញ​លើក​ទឹក ​ចិត្ត និង​គាំទ្រ​បន្ថែម​ទៀត​ពី​ក្រុម​គ្រួសារ និង​សហ​គមន៍។
នៅ​ក្នុង​ពិធី​ដែល​មាន​លោក​សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ជា​​អធិ​បតី​ក៏​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ថា រាជ​រដ្ឋា​ភិបាល​បាន​សំរេច​កំណត់​យក​ថ្ងៃ​ទី​២១ កុម្ភៈ រៀង​រាល់​ឆ្នាំ​ជា​ទិវា​ជាតិ​ដើម្បី​សុខ​ភាព​មាតា ទារក និង​កុមារ។ អនុ​ក្រឹត្យ​ស្តីពី​ការ​កំណត់​ទិវា​សុខ​ភាព​មាតា ទារក និង​កុមារ​នេះ​ត្រូវ​បាន​លើក​ស្នើ​សុំ​ឡើង​ដោយ​លោក​ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល និង​បាន​ចុះ​ហត្ថ​លេខា​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ កាល​ពី​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០១០ ថ្មី​ៗ​នេះ។
លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែង​​បន្ត​ថា «អនុ​ក្រឹត្យ​ស្តីពី​ទិវា​ជាតិ​សុខ​ភាព​មាតា ទារក និង​កុមារ​នេះ ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ការ​​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​ខិតខំ​ដើម្បី​សំរេច​គោល​ដៅ​អភិ​វឌ្ឍន៍​សហស្ស​វត្សរ៍។ ជា​មួយ​គ្នា​នេះ​ ខ្ញុំ​សូម​សំដែង​នូវ​ឆន្ទៈ​ខ្ពស់​ក្នុង​​ការ​បន្ត​រួម​ចំណែក​ការងារ​លើក​ កំពស់​សុខ​ភាព​ស្ត្រី កុមារ និង​ទារក នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ និង​ទារក​នៅ​ពេល​កំពុង​សម្រាល​កូន​ និង​​ក្រោយ​ពេល​សម្រាល​»។​
ពាក់​ព័ន្ធ​ទៅ​នឹង​​ភារកិច្ច​ខាង​លើ​នេះ​ លោក​ជំទាវ​បណ្ឌិត​​ប្រធាន​កាក​បាទ​ក្រហ​ម​កម្ពុជា​បាន​អំពាវ​នាវ​ឱ្យ​ផ្តោត​ ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត​លើ​ការ​អប់រំ​សុខ​ភាព និង​អនា​ម័យ​ដោយ​មាន​ខ្លឹម​សារ​ថា គ្រប់​តួ​អង្គ​ពាក់​ព័ន្ធ​ក្នុង​ការ​ផ្តល់​សេវា​សុខ​ភាព​ត្រូវ​បន្ត​ធ្វើ​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខា​ភិ​បាល​ និង​ការ​ថែ​ទាំ​​សុខ​ភាព​ ព្រម​ទាំង​​សេវា​បម្រើ​សុខ​ភាព​មាតា និង​ទារក​ សុខ​ភាព​បន្ត​ពូជ​ និង​សិទ្ធិ​បន្ត​ពូជ និង​ការ​អនុវត្ត​ផែន​ការ​គ្រួសារ​ដោយ​ស្ម័គ្រ​ចិត្ត​តាម​រយៈ​ការ​លើក​ទឹក​ ចិត្ត​ជំរុញ​ និង​គាំ ទ្រ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​ឱ្យ​ទៅ​សម្រាល​កូន​នៅមន្ទីរ​ពេទ្យ ​ មន្ទីរ​ពេទ្យ​បង្អែក​ ឬ​មណ្ឌល​សុខ​ភាព​ជំរុញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឱ្យ​​ទទួល​ការ​ពិនិត្យ​សុខ​ភាព​ ។ ទន្ទឹម​នឹង​នេះ​ត្រូវ​បន្ត​ពង្រឹង​ និង​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​សីុ​ជម្រៅ​ថែម​ទៀត​ដល់​ការ​បណ្តុះ​បណ្តាល​​ ជំនាញ​ពេទ្យ​ឆ្មប​ និង​លើក​កំពស់​សីល​ធម៌​ល្អ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​ផ្នែក​សម្ភព​ និង​ការ​ថែ​ទាំ​ទារក។
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន បាន​ថ្លែង​ថា ភាព​ជា​អ្នក​ដឹក​នាំ​ដ៏​ឧត្តុង្គ​​ឧត្តម​​របស់​លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ា​នី ហ៊ុន​ សែន ពិត​ជា​កត្តា​សំខាន់​បំផុត​ជួយ​ធ្វើ​ឱ្យ​កាក​បាទ​ក្រហម​កម្ពុជា​បន្ត​ និរន្តរ​ភាព​​​ក្នុង​សកម្ម​ភាព​ម​នុស្ស​ធម៌​។ ការ​ទទួលស្គាល់​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ពិត​ជា​នឹង​ជួយ​លើក​កម្ពស់​ តួនាទី​ដ៏​សំខាន់​ថែម​ទៀត​របស់​កាក​បាទ​ក្រហ​ម​កម្ពុជា​ក្នុង​ការ​ងារ​ មនុស្ស​ធម៌​តាម​រយៈ​ការ​កៀរ​គរ​ការ​គាំ​ទ្រ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ និង​ការ​ចូល​រួម​កាន់​តែ​ទូលំ​ទូលាយ​ពី​សា​ធារណ​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។
នៅក្នុង​ចំណាប់​អារម្មណ៍​​របស់​លោក​ប៉ែន បញ្ញា​ តំណាងរាស្ត្រ​​​សមាជិក​គណៈកម្មា​ធិការ​​​​អចិន្ត្រៃយ៍​រដ្ឋសភា​ អនុប្រធាន​ប្រចាំការ សមាគម​សមាជិក​សភាកម្ពុជា ដើម្បី​ប្រជារាស្ត្រ​ និង​ការ​អភិវឌ្ឍ (សសសកប្រអ)​ បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារសំខាន់​នៃ​ការ​​ធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរឡើង​នូវ​ សុខភាព​មាតា ។ លោក​បាន​ថ្លែង​ជម្រាបជូន​អង្គពិធី​ថា «​ស្ត្រី​បាន​ផ្តល់​នូវអ្វីៗ​ច្រើនណាស់ ដើម្បី​​អត្ថភាព​នៃជីវិត​រស់​នៅ​លើភពផែន​ដីនេះ ដែល​មិន​គួរ​ទទួល​មរណភាព ព្រោះ​តែផ្តល់​កំណើត​ដល់​ពន្លក​ដ៏ត្រកាល​នៃជីវិត​ថ្មី ចំណង​ដៃដ៏ពិសិដ្ឋ​នៃ​សេចក្តី​​ស្រឡាញ់​រវាង​បុរស​និង​ស្ត្រីឡើយ»។​
លោក​បាន​ថ្លែង​កត់​សំគាល់​ថា ដោយ​មាន​លោក​ជំទាវ​បណ្ឌិត​ម៉ែន សំអន ជាប្រធាន សសសកប្រអ​ បានផ្តល់​អនុសាសន៍​ និង​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត សមាជិក​ព្រឹទ្ធសភា​ រដ្ឋ​សភា ៦៨រូប បាន​មូលមតិគ្នា​​សំណូមពរ​យ៉ាង​ទទូច​សុំ​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ ​ធ្វើ​ជា​មគ្គុ​ទ្ទេសក៍​​​នៃចលនា​​លើក​កម្ពស់​​សុខភាព​​របស់​មាតា​ និង​កុមារ​នៅកម្ពុជា។​​​ លោក​​​​បាន​ថ្លែង​ថា ជា​សមាជិក​​សភា​បុរស​យើង​ត្រូវតែ​បញ្ចេញ​​ថាម​ភាព​កាន់​តែ​ខ្លាំង​ក្លា​​ឡើង សំដៅ​​រួម​ចំណែក​ជម្រុញ​ឱ្យ​មាន​ការ​ប្រែប្រួល​​​ពិត​ប្រាកដ​នូវ​ស្ថាន​ភាព​ ​សុខភាព​​ អនាម័យ អាហារូបត្ថម្ភ​​ ហើយ​ត្រូវ​​ធ្វើ​យ៉ាងណា​ឱ្យ​អត្រា​មរណភាព​របស់​មាតា​ ទារក និង​កុមារ​ ត្រូវ​បាន​កាត់​បន្ថយ​​ពិត​ប្រាកដ។ ​ក្រោម​ការ​ដឹកនាំ​ដ៏សកម្ម​​ និង​ឈ្លាស​វៃ​របស់​លោក​​​ជំទាវ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សមាគម​សមាជិក​សភាកម្ពុជា​ដើម្បី​​ប្រជារាស្ត្រ​​​និង​ការ​អភិវឌ្ឍ​កម្មវិធី​ កាត់​បន្ថយ​អត្រា​​មរណភាព​​​របស់​មាតា និង​ទារក និងកុមារ​​នឹង​ទទួល​ជោគ​ជ័យ​ ហើយ​ពិត​ជា​អាច​ឈាន​ដល់​កំរិត​ដែល​បាន​គ្រោងទុក​ក្នុងប៉ុន្មាន​ឆ្នាំ​ខាង​ មុខ។​
នៅ​ក្នុង​​អង្គ​ពិធី​នេះ​ដែរ លោក​ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ បាន​ថ្លែង​ថា រដ្ឋា​ភិបាល​បាន​​ប្តេជ្ញា​កាត់​បន្ថយ​អត្រា​មរណៈ​របស់​មាតា​ឱ្យ​ចុះ​មក​ នៅត្រឹម​​២៥០​លើកំណើត​១០០.០០០​ រស់​នៅ​ឆ្នាំ​២០១៥។ ​រាជរដ្ឋាភិបាល​និង​បង្កើន​អត្រា​​ស្ត្រី​ ដែល​សម្រាល​កូន​ដោយ​ឆ្មប​ជំនាញ នៅមូល​ដ្ឋាន​សុខាភិបាល​​ឱ្យ​បាន​៨០% ។ រាជរដ្ឋា​ភិបាល​ ក៏​មាន​ផែន​ការ​​នឹង​បង្កើន​អត្រា​ស្ត្រី ដែលទទួល​ការ​ពិគ្រោះ​មុន​សម្រាល​យ៉ាង​​តិច​២​ដង​ឱ្យ​បាន​ដល់​៩០% ហើយ​នឹង​បង្កើន​អត្រា​ស្ត្រី និងទារក​​​ទើប​កើត​ឱ្យ​ទទួល​បាន​សេវា​ពិនិត្យ​ ក្រោយ​​​សម្រាល​ និងទទួល​ការពិគ្រោះ​ក្រោយ​សម្រាល​យ៉ាង​តិច​២​ដង ឱ្យ​បាន​លើស​៥០% ។​
ចូលរួម​ក្នុង​ពិធី​ប្រកាស​​គោរម​ងារ​ជូន​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ជាឥស្សរ​ជន​ឆ្នើម​​ថ្នាក់​ជាតិ ដើម្បី​សុខភាព​ស្ត្រី​​ និងកុមារ​នេះ មាន​សមាជិក​សភា មន្ត្រី​រាជ​ការ​​ក្រសួង​​ពាក់​ព័ន្ធ អភិបាល​ខេត្ត អភិបាល​រងខេត្ត និងប្រតិភូ​​ តំណាង​ថ្នាក់​ជាតិ​-តំបន់​ នៃ​អង្គការ​​សុខភាព​ពិភព​លោក (WHO) ​ធនាគារ​ពិភព​លោក (World Bank) ​អង្គការ​​យូនីសេហ្វ​(UNICEF) ​អង្គការ​​​មូល​និធិ​ប្រជា​ជន​សហប្រជាជាតិ​(UNFPA) និង​កម្ម​វិធី​រួម​សហប្រជាជាតិ​ស្តីពី​​មេរោគអេដស៍ និងជំងឺអេដស៍ (UNAIDS) ។ អ្នក​ចូល​រួម​​ផ្សេង​ទៀត​​​រួមមាន​ឆ្មប និស្សិត​ពេទ្យ មន្ត្រី ​អ្នកស្ម័គ្រ​ចិត្ត​ យុវ​ជន​កាក​បាទ​ក្រហម​កម្ពុជាពី​សាខា​​ទាំង​២​៤​ខេត្ត-ក្រុង ព្រម​ទាំង​​ឯក​អគ្គ​រដ្ឋ​ទូត​បរ​ទេស អង្គ​ការ​អន្តរ​ជាតិ និងសង្គម​ស៊ីវិល ។
តួ​នាទី​​ជា​ប្រធាន​កាក​បា​ទ​ក្រហម​កម្ពុជា លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​នឹងមាន​​ឥទ្ធិពល​​បន្ថែ​មលើ​​សំឡេង​អំពាវ​នាវ​​​របស់​ពិភព​លោក​ ដើម្បី​​សុខ​​ភាព​ស្ត្រី​ និងកុមារ ដែល​នឹង​​ទទួល​បាន​នូវ​កិច្ច​សន្យា​​ផ្តល់​ថវិកា​ថវិកា​ចំនួន៤០​ពាន់​លាន​ ដុល្លារ​​សំរាប់​រយៈ​ពេល​ប្រាំ​ឆ្នាំខាង​មុខ។ ​​នៅក្នុងពេល​ចុះ​ជួបសំណេះ​សំណាល​ សួរ​សុខ​ទុក្ខ ​​​ស្ត្រីមាន​ផ្ទៃ​ពោះ​ និងកុមារ​នៅមណ្ឌល​​​សុខ​ភាព ព្រែក​ដាច់ ស្រុក​លើក​ដែក ​ខេត្ត​កណ្តាល កាលពី ខែ​មុន​លោក​ជំទាវ​បណ្ឌិត​​ប៊ុន រ៉ា​នី ហ៊ុន សែន ​​បាន​អំពាវនាវ​ឱ្យ​ស្ត្រីមានផ្ទៃ​ពោះ​ទាំង​អស់ ត្រូវទៅ​ពិនិត្យ​​​​សុខ​ភាព​​ជា​មួយមន្ត្រី​​សុខាភិបាល​​ដែល​​បាន​ទទួ​លការ​ បណ្តុះ​បណ្តាល ។ ​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​​​ក៏​បាន​គូស​បញ្ជាក់​​អំពី​សារសំខាន់​ក្នុង​ការ​ទៅ​សំរាល​កូន​នៅមណ្ឌល​​ សុខ​ភាព ឬ​មន្ទីរពេទ្យ​​បង្អែក និងការ​នាំ​កូនៗ​​ទៅ​ទទួល​ការ​ចាក់​​ថ្នាំបង្ការ និង​វីតាមីន​​បន្ថែម​​នៅ​មណ្ឌល​សុខ​ភាព​​ឱ្យ​បាន​គ្រប់ៗគ្នា ។
បន្ថែម​ទៅ​លើ​វិជ្ជា​​ជា​គ្រូពេទ្យ​មធ្យម​​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ធ្លាប់​បាន​ធ្វើ​ជា​ឆ្មប​​​ដ៏​មាន​បទ​ពិសោធន៍ម្នាក់​ដែលបាន​ជួយ​សង្គ្រោះ​​ ជីវិត​ម្តាយ​​ជាច្រើន​​ និង​បាន​ជួយ​ដល់​​ការបង្កើត​កូនជាច្រើន​នាក់​ផង​ដែរ ។ លោក​ជំទាវ​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន បានបាត់​បង់​កូន​ដំបូង​របស់​​លោកជំទាវ​​ឈ្មោះ​ក​ម្សត់ កាលពី​​ថ្ងៃទី១ វិច្ឆិកា ​ឆ្នាំ​១៩៧៦ បន្ទាប់​ពី​លោក​ជំទាវ​​បាន​ផ្តល់​​​កំណើត​នៅ​ស្រុក​មេមត់​ ខេត្ត​កំពង់ចាម។
នៅប្រទេស​កម្ពុជា​ ដើម្បី​​កាត់បន្ថយ​​អត្រា​​មរណ​​មាតា គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​​​ស្ត្រី​មាន​ផ្ទៃ​ពោះ​​​​ទទួល​បាន​ការ​ថែ​ទាំ​ពីបុគ្គ ​លិក​សុខាភិបាល​ ដែល​ទទួល​​​បានការបណ្តុះ​បណ្តាល​​នៅមុន​ពេល​ ក្នុង​អំឡុង​ពេល​ និងក្រោយ​ពេល​ផ្តល់​កំណើត​។ បញ្ហា​​ប្រឈម​ធំបំផុត​នៃមរ​ណ​ភាព​មាតា គឺភាព​យឺត​យ៉ាវ​​នៅក្នុង​ការ​សំរេច​ចិត្ត​​ ដើម្បី​​ទទួលការ​ថែ​ទាំ​រួម​ជាមួយ​នឹង​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទៅ​ដល់​មណ្ឌល​ សុខភាព និងភាព​យឺត​យ៉ាវ​នៅ​ក្នុង​ការ​ទទួល​​បាន​ការ​ថែ​ទាំ ។
ក្រសួង​សុខាភិបាល​​បានបង្កើត​ និងកំពុង​អនុវត្ត​​​ផែន​ទី​​ចង្អុល​ផ្លូវ​សំរាប់​ពន្លឿន​​ការ​កាត់​​បន្ថយ​​ អត្រា​ស្លាប់​របស់​ម្តាយ និងទារក ។ ដើម្បី​គាំទ្រ​​រដ្ឋា​ភិបាល​ក្រោម​ផែន​ការ​រួម​របស់លោក​​បាន​ គីមូន មាន​យុទ្ធសាស្ត្រ​ជា​ច្រើន​ដែល​ផ្តួច​ផ្តើម​​ឡើ​ងដោយ​អង្គ​ការ​សុខភាព​​ពិភព ​លោក (WHO) ធនាគារ​ពិភព​លោក (World Bank) អង្គ​ការ​យូនី​សេហ្វ (UNICEF) អង្គ​ការ​មូល​និធិ ​​ប្រជាជន​​សហ​ប្រជាជាតិ​ (UNFPA) ​និងកម្ម​វិធី​​​រួម​សហ​ប្រជា​ជាតិស្តី​ពី​មេរោគ​អេដស៍ ​និងជំងឺ​​អេដស៍​​ (UNAIDS) ​។ កាល​ពី​ឆ្នាំ ២០០៦ ​នៅ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ UNAIDS លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ា​នី ហ៊ុន សែន ​ត្រូវ​បាន​តែ​ង​តាំង​ជា​ឥស្ស​រជន​ឆ្នើម​​ថ្នាក់​ជាតិនៃ​វេទិកា​​​ភាពជា​ អ្នក​​ដឹក​នាំ​​តំបន់​អាស៊ីប៉ាស៊ី​ហ្វិកឆ្លើយ​តប​មេរោគ​អេដស៍ ​ជំងឺ​អេដស៍នៅកម្ពុជា ។ ​អង្គ​ការ​សហ​ប្រជា​ជាតិ​រំពឹង​ថា ភាព​ជា​អ្នក​ដឹកនាំ​រឹង​មាំ​របស់លោក​​ជំទាវ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុង​​វិស័យ​នេះ​រយៈ​ពេល​៤​ឆ្នាំ​​កន្លងមកនឹង​ត្រូវ​ឆ្លុះ​បញ្ចាំង នៅ​ក្នុង​តួនាទី​ថ្មីរបស់​លោក​ជំទាវ​ ដើម្បី​ការលើក​កំពស់​ការ​យល់​ដឹង​អំពី​សុខភាព​មាតា និងទារក​៕