Monday, February 21, 2011

ឫសដូងបាត​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បានជា​សះស្បើយ

ដោយ : សេរី
ថ្ងៃទី 19 កុម្ភៈ 2011
CEN

ភ្នំពេញ: ការិយាល័យ​ផ្តល់​សេវា​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី (CAN) បាន​សហការ​ជាមួយ​មន្ទីរពេទ្យ Raffles Hospital របស់​សាំង​-​ហ្គា​ពួ បានរៀបចំ​សិក្ខាសាលា​វេជ្ជសាស្ត្រ​មួយ​ផ្តោតទៅលើ​ការពិនិត្យ ការព្យាបាល​និង​ការប្រឹក្សា​យោបល់​ទាក់ទង​នឹង​ជំងឺ​ឫសដូងបាត​។​
​ ​វេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​ផ្នែក​ជំងឺ​ទូទៅ​និង​ឯកទេស​ជំងឺ​ឫសដូងបាត​ កម្ពុជា បាន​ត្រូវ​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ចុង​សប្តាហ៍​នេះ នៅ​ភោជនីយដ្ឋាន​សុខា​ក្លឹប ស្ថិតនៅ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម (​ជាប់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​)​។​

​ ​លោកស្រី ឱក សុ​ភ័​ស្ត ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​មន្ទីរពេទ្យ​រ៉ា​ ហ្វ​ល បាន​មានប្រសាសន៍ថា ការអញ្ជើញ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​វះកាត់​ជំងឺ​ឫសដូងបាត​សិង្ហ​បុរី មក​ធ្វើ​បទ​បង្ហាញ​ដល់​វេជ្ជបណ្ឌិត​កម្ពុជា​នេះ គឺមាន​គោលបំណង​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ទាក់ទង​នឹង​ការពិនិត្យ ការព្យាបាល​និង ការប្រឹក្សា​យោបល់​ទាក់ទង​នឹង​ជំងឺ​ឫសដូងបាត ព្រមទាំង​ជម្រាប​ទៅដល់​សាធារណជន​អំពី​មន្ទីរពេទ្យ​រ៉ា​ហ្វ​ល ដែលជា​មន្ទី​ពេទ្យ​ដ៏​ល្បីល្បាញ​របស់​សិង្ហ​បុរី​។​
​ ​លោក​វេជ្ជបណ្ឌិត អ៊ឹង ឈី​ន (Dr. Ng Chin) អ្នកផ្តល់​ប្រឹក្សា​ផ្នែក​វះកាត់​ទូទៅ​និង​ឯកទេស​វះកាត់​ពោះវៀនធំ​និង​ថង់​ លាមក​នៃ​ម​ជ្ឈ មណ្ឌល​វះកាត់​រ៉ា​ហ្វ​ល របស់​មន្ទីរពេទ្យ​រ៉ា​ហ្វ​ល បានធ្វើ​បទ​បង្ហាញ​អំពី​ជំងឺ​ឫសដូងបាត​។​
​តើ​អ្វី​ជា​ជំងឺ​ឫសដូងបាត​?
​ ​លោក​វេជ្ជបណ្ឌិត អ៊ឹង ឈី​ន បាន​មានប្រសាសន៍ថា​ជំងឺ​ឫសដូងបាត​(Pile ឬ Hemorrhoid) គឺជា​ដុំ​សរសៃឈាម​ទន់ៗ ដែល​តែង​កើតមាន​នៅត្រង់​រន្ធ​គូថ និង​ផ្នែក​ខាងក្រោម​ចុង​ពោះវៀនធំ ។ ដុំ​សរសៃឈាម​នេះ​មាន​តួនាទី​ជួយ​បិទ​ទ្វារធំ​របស់​យើង ដូចជា​កុំឱ្យ​លាមក​ចេញ​ដោយ​ឯងៗ​។ នៅពេលដែល​ដុំ​សរសៃឈាម​នេះ​រីក​ប៉ោង​ឬ ចេញឈាម​នោះ វា​នឹង​បង្កឱ្យមាន​បញ្ហា​ជាច្រើន​។​
​ ​ទាក់ទង​នឹង​ប្រភេទ​នៃ​ជំងឺ​ឫសដូងបាត លោក​វេជ្ជបណ្ឌិត អ៊ឹង ឈី​ន បាន​ជម្រាប​ថា ប្រភេទ​ដុំ​ឫសដូងបាត ជាទូទៅ​មាន​ឫសដូងបាត​ក្រៅ និង​ឫសដូងបាត​ក្នុង​។ នៅក្នុង​ការព្យាបាល​គេ​បានចាត់ទុក​ជំងឺ​ឫសដូងបាត​ជា​បួន​ប្រភេទ​។ ជំងឺ​ឫសដូងបាត​កម្រិត​១-​ជា​ប្រភេទ​ឫសដូងបាត​ផ្នែក​ខាងក្នុង ដែល​ហូរឈាម​ប៉ុន្តែ​មិន​ធ្លាក់ចុះ​ឡើយ​(​ដូចជា​លៀន​មក​ខាងក្រៅ​)​។​ជំងឺ​ ឫសដូងបាត​កម្រិត​២-​ជា​ប្រភេទ​ឫសដូងបាត​លៀន​ចេញ​ពេល​បន្ទោ​របង់​លាមក ប៉ុន្តែ​នឹង​លឹប​ចូល​វិញ​ដោយ​ខ្លួនឯង​។​ជំងឺ​ឫសដូងបាត​កម្រិត​៣-​ជា​ប្រភេទ​ ឫសដូងបាត​លៀន​ចេញ ប៉ុន្តែ​អាច​លឹប​ចូល​វិញ​ដោយ​ប្រើ​ដៃ​រុញ​។ ចំណែក​ជំងឺ​ឫសដូងបាត​កម្រិត​៤-​ជា​ប្រភេទ​ឫសដូងបាត​លៀន​ចេញ​ជា​អចិន្ត្រៃយ៍​ និង​មិនអាច​បាត់ទៅ​វិញ​ឡើយ​។​
​ ​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ដុំ​ឫសដូងបាត​កម្រិត​១ និង​ដុំ​ឫសដូងបាត​កម្រិត​២ អាច​ព្យាបាល​ដោយ​មិនបាច់​ធ្វើការ​វះកាត់ ប៉ុន្តែ​ដុំ​ឫសដូងបាត​កម្រិត​៣ និង​ដុំ​ឫសដូងបាត​កម្រិត​៤ ត្រូវធ្វើ​ការវះកាត់​ព្យាបាល​។​
​ ​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាលឱ្យ​កើត​ជំងឺ​ឫសដូងបាត​?
​ ​លោក​វេជ្ជបណ្ឌិត​អ៊ឹង បាន​ពន្យល់ថា កត្តា​មួយចំនួន​ដែល​បណ្តាលឱ្យ​កើត​ជំងឺ​ឫសដូងបាត​មានដូចជា របប​អាហារ​សរសៃ​មិន​គ្រប់គ្រាន់ ការ​ទល់លាមក​រ៉ាំរ៉ៃ និង​ការ​ប្រឹង​ខ្លាំងពេក​ពេល​បន្ទោរ​បង់​លាមក ការ​បន្ទោបង់​យូរពេក និង​ពេល​មាន​ផ្ទៃពោះ​។ កត្តា​ទាំងអស់នេះ ធ្វើឱ្យ​ជាលិកា ដែល​ជួយ​ទ្រទ្រង់​សរសៃឈាម យឺត​ប៉ោង​ធំ​និង​ងាយ​បែក​។ ជាល​ទ្ឋ​ផល​វា​នឹង​ធ្វើឱ្យ​សរសៃឈាម​រីក​ធំ ហើយ​ជញ្ជាំង​សរសៃឈាម​ឡើង​ស្តើង​និង​ងាយ​មាន​ហូរឈាម​ចេញមកក្រៅ​ផងដែរ​។ នៅពេល​សរសៃឈាម​កាន់​តែ​រីក​ប៉ោង​ធំ ធ្វើឱ្យ​វា​លៀន​ចេញមកក្រៅ​ដែល​បង្កឱ្យមាន​ភាពមិន​ស្រួល​ក្នុង​អារម្មណ៍​និង​ មាន​ឈាម​ហូរ​ផងដែរ​។​
​រោគសញ្ញា​ឫសដូងបាត
​ ​រោគសញ្ញា​នៃ ជំងឺ​ឫសដូងបាត មានដូចជា ហូរឈាម​ពេល​បន្ទោ​របង់​លាមក​មានការ​លៀន​ចេញមកក្រៅ​ពេល​បន្ទោ​របង់ លាមក មាន​ភាពឈឺចាប់​ឬ​រមាស់​នៅ​បរិវេណ​មាត់​ទ្វារធំ និង​មាន​លៀន​សាច់​នៅ​មាត់​ទ្វារធំ​។​វេជ្ជបណ្ឌិត​អាច​ឆ្លុះ​ពោះវៀនធំ​ព្រោះ​ វា​ក៏​អាចជា​រោគសញ្ញា​នៃ​ជំងឺមហារីក​ពោះវៀន​ផងដែរ​។​
​វិធី​ព្យាបាល​ឫសដូងបាត​
​ ​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​តិចតួច​អាច​ព្យាបាល​តាមរយៈ បង្កើន​ទម្លាប់​នៃ​ការ​បត់ជើងធំ​ឱ្យបាន​ទៀងទាត់ បង្កើន​របប​អាហារ​សរសៃ​ដូចជា​ផ្លែឈើ បន្លែ នំ​បុ័ង និង​គ្រាប់​ធញ្ញជាតិ និង​ការកាត់បន្ថយ​ការ​ប្រឹង​ខ្លាំងពេក ក្នុងការ​បត់ជើង​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ដុំ​ឫសដូងបាត​លៀន​ចេញមកក្រៅ​។ រោគសញ្ញា​ដំណាក់កាល​ដំបូង​អាច​ព្យាបាល​បែប​សាមញ្ញ​ដូចជា​ការចង​កៅស៊ូ​ដុំ​ សរសៃឈាម​ជា ដើម​។​
​ ​ការវះកាត់​ព្យាបាល​ជំងឺ​ឫសដូងបាត​
​ ​ការវះកាត់​ព្យាបាល​ជំងឺ​ឫសដូងបាត​មាន​៥​ប្រភេទ​។ ១-​ការវះកាត់​បើក (Open Hemorrhoids ) នេះ​ជា​វិធី​វះកាត់​ល្អ​បំផុត សម្រាប់​ការ ព្យាបាល​ជំងឺ​ឫសដូងបាត​កម្រិត​៣ និង​៤ ។ ការវះកាត់​នេះ​គឺ​កាត់​យក​ដុំ​ឫសដូងបាត​នេះ​ចេញ ដែល​ក្នុងនោះ​រួមមាន​ការចាក់​ថ្នាំ​សន្លប់​ដល់​អ្នកជំងឺ និង​ត្រូវ​ស្នាក់នៅ​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ​។ មុខរបួស​នឹង​ជាសះស្បើយ​ក្នុង​រយៈពេល ៦​ទៅ ៨​សប្តាហ៍​។ ផល​រំខាន​ដែល​កើតមាន​ដូចជា​ភាពឈឺចាប់​និង​ហូរឈាម​ក្រោយពេល​វះកាត់​រួច​។ ២-​ការ ព្យាបាល​ដោយ​ប្រើការ​ស្មី​ឡាស៊ែរ (Laser Hemorrhoids) វិធី​នេះ​ពុំ​ត្រូវ បាន​គេ​ដាក់ឱ្យ​ប្រើប្រាស់​ទេ​។ ៣-​ការព្យាបាល​ដោយ​ប្រើ ឧបករណ៍ កឹ​ប (Stapler Hemorrhoids) នេះ​ជា​វិធី​ព្យាបាល​ថ្មី មួយ​ដែល​បង្កើត ឡើង​ក្នុង​គោលបំណង​បង្រួម​ការឈឺចាប់ និង​បង្កើន​ប្រ​សិ​ទ្ឋ​ភាព​ការ​ជាសះស្បើយ​នៃ​មុខរបួស​។ បច្ចេកទេស​នេះ​ដំណើរការ​ដោយមាន ការវះកាត់​ចេញ​នូវ​ស្បែក​ក្រាស់ៗ​លើ​ដុំ​ឫសដូងបាត​ដែល​នឹងធ្វើ​ឱ្យ ឫសដូងបាត​ត្រឡប់​ទៅ​កន្លែង​ដូចដើម​វិញ​នៅក្នុង​ប្រហោង​របស់រ​ន្ឋ​គូថ​។ ការវះកាត់​ប្រភេទ​នេះ អាច​ទប់ស្កាត់​ការនាំ​ឈាម​ទៅ​ចិញ្ចឹម​ដុំ​ឫសដូងបាត ដែលជា​ហេតុ​ធ្វើឱ្យ​ឫសដូងបាត​រួម​តូច​និង​លែង​ហូរឈាម​។ ការសិក្សា​ជាច្រើន​បង្ហាញថា របួស​ពី​ការវះកាត់​នេះ អាចជា​សះស្បើយ​ក្នុង​រយៈពេល​ពីមួយ​ទៅ ២​សប្តាហ៍ និង​មិនមាន​ការឈឺ ចាប់​ធ្ងន់ធ្ងរ​។ ៤-​ការវះកាត់​ដោយ​ចង​ដុំ​ឫសដូងបាត (Ligatre Hemorrhoids) នេះ​ជា​វិធីសាស្ត្រ​មួយ​ថ្មី​ទៀត​ក្នុងការ​ព្យាបាល​ជំងឺ ឫសដូងបាត​។ ការព្យាបាល​នេះ ជាទូទៅ​ធ្វើឡើង​ដោយ​ដាក់​ថ្នាំ​សន្លប់​អ្នកជំងឺ​។ ដុំ​ឫសដូងបាត​ត្រូវបាន​កាត់ចេញ​ហើយ​មុខរបួស​នឹង​ព្យាបាល​បិទ​វិញ​ដោយ​ ប្រើប្រាស់​ជាលិកា​របស់​អ្នកជំងឺ​ផ្ទាល់​។ រយៈពេល​នៃ​ការ​ជាសះស្បើយ​គឺ​ប្រហែល ២​សប្តាហ៍​។ គុណសម្បត្តិ​នៃ​វិធី​វះកាត់​នេះ​ឈឺចាប់​តិច​ហូរឈាម​តិច​និង​មាន​ផលប៉ះពាល់​ តិចតួច​។ វិធី​ព្យាបាល ទី​៥ គឺ​តាមរបៀប THD ដែលជា​វិធីសាស្ត្រ​ថ្មី​បំផុត​សម្រាប់​អ្នកជំងឺ​ដែល​មិន​ចង់​សម្រាក​ពេទ្យ ចំណាយពេល​វះកាត់​ខ្លី តែមាន​ប្រ​សិ​ទ្ឋ​ភាព​។ ការហូរ​ឈាម​និង ការឈឺចាប់​តិចតួច​បំផុត​។ វិធី​នះ​គឹ​ធ្វើឡើង​ដោយ​ប្រើ​អ៊ុ​ល​ត្រា​សោ​ន ដើម្បី​កំណត់​សរសៃឈាម​ជាក់លាក់​ដែល​ផ្គត់ផ្គង់​ឈាម​ទៅដល់​ដុំ​ឫសដូងបាត ហើយ​សរសៃឈាម​ទាំងនោះ​នឹងត្រូវ​ចង​ម្តង​មួយៗ​។​
​លោក​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​ជំ​ងឹ​ឫសដូងបាត​មកពី​មន្ទីរ ពេទ្យ​រ៉ា​ហ្វ​ល​រូបនេះ ក៏បាន​ឱ្យដឹង​ផងដែរ​ថា ក្រោយពេល​វះកាត់​រួច អាចមាន​ភាពឈឺចាប់​ខ្លះ ពិបាក​បត់ជើងតូច ហូរឈាម​មុខរបួស​វះកាត់​តែ​អាការ​ទាំងអស់នេះ​ស្រាលៗ​ប៉ុណ្ណោះ​ហើយនឹង​បាត់​ ទៅវិញ​ប៉ុន្មាន​នាទី​ក្រោយមក​។​ក្រោយ​ការវះកាត់​ដុំ​ឫសដូងបាត​អត្រា​នៃ​ ការកកើត​ជាថ្មី​មាន​តិចតួច​បំផុត​។​
​ទាក់ទង​នឹង​មន្ទីរពេទ្យ​រ៉ា​ហ្វ​ល​នោះ​លោកស្រី ឱក សុ​ភ័​ស្ត ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​មន្ទីរពេទ្យ​រ៉ា​ ហ្វ​ល​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​មន្ទីរពេទ្យ​រ៉ា​ហ្វ​ល​គឺជា​មន្ទី​ពេទ្យ​ ថែទាំ​ព្យាបាល​និង​ជា​គ្រឹះស្ថាន​និមិត្តរូប​របស់ Raffles Medical Group​ដែលជា​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ឯកជន​នាំមុខគេ​នៅក្នុង​ប្រទេស​ សិង្ហ​បុរី​និង​អាស៊ីអាគ្នេយ៍​។​រ៉ា​ហ្វ​ល​ផ្តល់នូវ​សេវាកម្ម​ សង្គ្រោះបន្ទាន់​២៤​ម៉ោង​មាន​សេវាកម្ម​ព្យាបាល​ជាង​៣៥​ឯកទេស​មាន​ វេជ្ជបណ្ឌិត​ល្បីៗ​លំដាប់​អន្តរជាតិ​និង​ទទួលស្គាល់​ពី​គណៈកម្មាធិការ​ អន្តរជាតិ​ចម្រុះ​(JCI) និង​ទទួលបាន​វិញ្ញាបនបត្រ​ISO 9002-2008​។​
​សម្រាប់​ការិយាល័យ​ទំនាក់ទំនង​នៅ​ភ្នំពេញ​អាចទាក់ទង​CAN ដែល​ស្ថិតនៅ​ផ្ទ​ហ​លេខ​៣០ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

No comments:

Post a Comment