Tuesday, February 22, 2011

ជួប​ជាមួយ​អ្នក​មាន​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​


ថ្ងៃទី 22 កុម្ភៈ 2011
Listen_ico   Download_sound_ico   Video_ico   Mimg
  1Share3
Ytzjytrhnz
​ លោក កា​ឡូ​ស ស្លីម កើត​នៅ​ថ្ងៃទី​២៨​ខែ​មករា​ឆ្នាំ​១៩៤០​។​លោក​គឺជា​សេដ្ឋី​ផ្នែក​ជំនួញ​ដែលមាន ​ឈាមជ័រ​កូនកាត់​លី​បង់​ម៉ិក​ស៊ីកូនិង​ជា​អ្នក​ធ្វើទាន​ផង​ដែរ​។​លោក​គឺជា​ នាយក​ក្រុមហ៊ុន​និង​ជា​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​ទូរគមនាគមន៍ Telmex and America Movil និង​ជា​ម្ចាស់​ភាគហ៊ុន​នៅតាម​បណ្តា​ក្រុមហ៊ុន​ម៉ិចស៊ិក​ផ្សេងៗ​ទៀត​ផង​ដែរ​។ ​
​លោក កា​ឡូ​ស ស្លីម គឺជា​មហាសេដ្ឋី​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​។​ដោយ​ជៀសវាង​នូវ​ឆាកជីវិត​ បែប​ហ៊ឺហារ​របស់​លោក​នោះ ភាព​ងុបងុល​របស់លោក​គឺ​ទៅ​លើ​ផ្នែក​វិចិត្រសិល្បៈ​ហើយ​លោក​បម្រុង​នឹង​បើក​ សារមន្ទីរ​មួយ​នៅក្នុង​ប្រទេស​ម៉ិចស៊ិក​ដែល​យក​ឈ្មោះ​តាម​ឈ្មោះ​ភរិយា​របស់​ លោក​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​ឲ្យ​អ្នកដទៃ​អាច​រីករាយ​នឹង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ច្រើន​ដែល​លោក​ បាន​រក្សាទុក​។​
​អ្នក​ត្រូវ​តែមាន​សេចក្តីក្លាហាន​ក្នុងការ​ធ្វើ​ដំណើរ​នៅលើ​ដងផ្លូវ​ នៅក្នុង​ក្រុង​ម៉ិក​ស៊ិ​កូ​។​ប៉ុន្តែ​បុរស​ដែល​មាន​ជាង​គេ​បំផុត​នៅលើ​លោក​ ម្នាក់​នេះ ប្រាកដ​ណាស់ ពេញចិត្ត​ជម្នះ​រាល់​ឧបសគ្គ​ដោយ​លោក​សុខចិត្ត​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង​។​
​ ​
​ ដោយ​មាន​ក្បួន​រថយន្ត​អង្គរក្ស​តាម​ពីក្រោយ​ជាប់​ផង​ដែរ​នោះ រថយន្ត​មែក​សឺ​ដេស​ពណ៌​ខ្មៅ​របស់​លោក​បាន​ធ្វើដំណើ​រ​កាត់​តាម​ដងផ្លូវ​យ៉ាង ​រំភើយ​។​
​បើទោះបីជា​លោក​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់​៥៣,៥​ពាន់​លាន​ដុល្លារ​ក៏​ ដោយ ក៏​បុរស​វ័យ​៧១​ឆ្នាំ​រូប​នេះ​រស់នៅ​ក្នុង​គេហដ្ឋាន​មួយ​ដែល​មាន​បន្ទប់​គេង ​ចំនួន​៦​យ៉ាង​សាមញ្ញ​បំផុត​ដែល​ស្ថិតនៅ​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ ការិយាល័យ​របស់​លោក​ហើយ​គ្មាន​ចំណាប់អារម្មណ៍​នឹង​នាវា​កំសាន្ត​បែប​ទំនើប​ ឬក៏​គេហដ្ឋាន​ដ៏​ស្គឹមស្គៃ​ដូច​គេ​ឯង​នោះ​ទេ​។​
​ឈុត​អាវធំ​ពណ៌​ប្រផេះ​លាយ​ឆ្នូត​របស់លោក​ប្រហែល​ជា​ស្នាដៃ​របស់​លោក ប្រាយ​អូ​នី ជា​ជាង​កាត់ដេរ​អ៊ីតាលី​ដ៏​ចំណាន​ម្នាក់ ប៉ុន្តែ​នាឡិកាដៃ​របស់លោក​គឺជា​នាឡិកា​ដែល​មាន​ខ្សែ​ស្បែក​ដែល​មើលទៅ​សាមញ្ញ ​បំផុត​។​ស្បែកជើង​របស់លោក​គឺ​គ្រាន់តែ​ជា​ស្បែកជើង​ស​កឥត​ប្រើ​ខ្សែ​ចង​ដែល ​ភ្លឺរ​រលោង​ប៉ុន្តែ​មិន​ជា​អស្ចារ្យ​ជាង​អ្នក​មាន​ផ្សេងៗ​នៅក្នុង​ប្រទេស​ ម៉ិក​ស៊ិកកូ​ទេ​។​
​ប៉ុន្តែ​ភាព​ងុបងុល​តែ​ម្យ៉ាង​គត់​របស់​លោក​ទៅ​លើ​ភាព​ហ៊ឺហារ​នោះ​គឺ​ ការនិយម​ចូលចិត្ត​បារី​ស៊ី​ហ្គែ​ផលិត​នៅ​ប្រទេស​គុយបា​ដែល​មាន​មួយកញ្ចប់​ ស្ថិតនៅ​លើ​តុ​កាហ្វេ​នៅក្នុង​ការិយាល័យ​របស់​លោក​ជាប់​មិន​ដាច់​និង​ ការនិយម​វត្ថុ​សិល្បៈ​។​
​សារមន្ទីរ​ថ្មី​មួយ​ដែល​ផ្ទុក​របស់របរ​វត្ថុ​អនុស្សាវរីយ៍​ដ៏​ច្រើន​ របស់​លោក​គ្រោង​នឹង​បើកសម្ពោធ​ឲ្យប្រើ​ប្រាស់​នៅក្នុង​ទីក្រុង​ម៉ិក​ស៊ីកូ​ នៅ​សប្តាហ៍​ក្រោយនេះ​។​
​កាលពី​ឆ្នាំមុន យោង​តាម​ទស្សនា​វ​ដ្តី Forbes បានឲ្យដឹងថា លោក​បាន​វា​ដាច់​លោក ប៊ី​ល ហ្គេត ដោយ​មាន​ទ្រព្យសម្បត្តិ​សរុប​ជា​ទឹកប្រាក់​រហូតដល់​៥៣​ពាន់​លាន​ដុល្លារ​ ដើម្បី​ក្លាយទៅជា​អ្នកមាន​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​ដែល​នេះ​មួយផ្នែក​ ក៏​ដោយសារ​ជោគជ័យ​ដ៏​ធំធេង​នៃ​ក្រុមហ៊ុន​ទូរស័ព្ទ America Movil របស់​លោក​ផង​ដែរ​។​វា​ជា​លើក​ទី​១​ហើយ​ដែល​ក្នុង​រយៈពេល​១៦​ឆ្នាំ​ដែល​ អ្នកមាន​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​មិនមែន​ជា​ជនជាតិ​អាមេរិក​។​

No comments:

Post a Comment