2011-02-22
វិទ្យុអាស៊ីសេរី

អ្នក រាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ស្ដីពី ស្ថានការណ៍ សិទ្ធិ មនុស្ស នៅ កម្ពុជា លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់ បទសម្ភាសន៍ ដល់ វិទ្យុ អាស៊ីសេរី កាល ពី ថ្ងៃ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១ នៅ រាជធានី ភ្នំពេញ។ (RFA/Uon Chhin)
នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកម្ពុជា លើកទី៤ ចាប់ពីថ្ងៃ១៥ ដល់ថ្ងៃ២៤ កុម្ភៈ ឆ្នាំ២០១១ របស់លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា លោកបានវាយតម្លៃថា បញ្ហាសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការសម្ដែងមតិនៅមានកម្រិត ហើយការកាន់កាប់ដីធ្លី និងសិទ្ធិលំនៅឋាន រួមទាំងភាពឯករាជ្យនៃប្រព័ន្ធតុលាការ នៅពុំទាន់អាចផ្ដល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋបាននៅឡើយ។
ប៉ុន្តែទោះជាយ៉ាងណា លោកសង្កេតឃើញថា រដ្ឋាភិបាលបានធ្វើការរីកចម្រើនទៅលើការរៀបចំតាក់តែងច្បាប់មួយចំនួន។
No comments:
Post a Comment