(រូបថត ប៊ុនណាក់)
ភរិយាលោកឧកញ៉ាទួញសោក
រាជធានីភ្នំពេញ ៖ សំឡេងទ្រហោយំបានបន្លឺឡើងពីសំណាក់ជន ដែលត្រូវចោទ និងក្រុម គ្រួសារលោកឧកញ៉ា ខូវ ជីលី បន្ទាប់ពីសាលក្រមត្រូវបានប្រកាសផ្តន្ទាទោសទៅលើក្រុម ជនត្រូវចោទរឿងរៀប ចំគំរោងធ្វើមនុស្សឃាតគិតទុកជាមុន ទៅលើភរិយាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។
នៅរសៀលថ្ងៃទី១៥ កុម្ភៈ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសក្រុមជន ដែលត្រូវចោទពីបទឃាតកម្មគិតទុកជាមុន ដែលមានជនត្រូវចោទ១-ឈ្មោះសេង ច័ន្ទដា ភេទស្រី អាយុ៤៦ឆ្នាំ ផ្តន្ទាទោសតំរូវឱ្យធ្វើការក្នុងពន្ធនាគាររយៈពេល២០ឆ្នាំ ក្រោមបទចោទអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា៣ នៃក្រមព្រហ្មទណ្ឌថ្មី ។ ២-ឈ្មោះសុខ ឡាក់ ភេទ ប្រុស អាយុ៣០ឆ្នាំ តំរូវឱ្យធ្វើការក្នុងពន្ធនាគាររយៈពេល២០ឆ្នាំ ៣-ឈ្មោះចាន់ សុខា ភេទស្រី អាយុ៣៨ឆ្នាំ តំរូវឱ្យធ្វើការក្នុងពន្ធនាគាររយៈពេល១៨ឆ្នាំ និង៤-ឈ្មោះនាង ស៊ីណាត ភេទស្រី អាយុ២៥ឆ្នាំ ក៏តំរូវដាក់ពន្ធនាគាររយៈពេល១៨ឆ្នាំដែរ ។ ដោយឡែកឈ្មោះយាន សុធារិទ្ធ ភេទ ប្រុស អាយុ២៥ឆ្នាំ តំរូវឱ្យរួចផុតពីការចោទប្រកាន់ទាំងស្រុង ។
សាលក្រមនេះត្រូវបានប្រកាសឡើងដោយលោកស៊ិន វិសាល ប្រធានក្រុមប្រឹក្សា ដែលបានធ្វើឡើងចំពោះមុខជនដែលត្រូវចោទព្រមទាំងមេធាវីទាំងសង ខាង និងសាក្សីទាំងអស់។ សាលក្រមនេះបានទុកពេល៣០ថ្ងៃសំរាប់ភាគីទាំង២ដែលកើតទុក្ខមិនសុខ ចិត្តប្តឹងឡើងទៅសាលាឧទ្ធរណ៍។ គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៣ មិថុនា ២០១០ មានជនមួយក្រុមបានលបលួចប៉ុនប៉ងចូលទៅរំលោភ-សម្លាប់កូន និងភរិយាលោកស៊ុន ចាន់ថុល គឺលោកស្រីស៊ុន សុថា ដែលស្ថិតនៅផ្ទះលេខ១B ផ្លូវណតប្រ៊ីដ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ការប៉ុនប៉ងពីសំណាក់ជនមិនស្គាល់មុខនោះ មិនបានសំរេចទេ ត្រូវបានលោកស្រីស៊ុន សុថា ប្តឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយចោទប្រកាន់មនុស្ស៤នាក់ ជាអ្នកបំរើផ្ទះលោក ឧកញ៉ាខូវ ជីលី និងផ្ទះលោកស៊ុន ចាន់ថុល ។ ក្រោយពីមានពាក្យបណ្តឹង នគរបាលក្រសួងមហាផ្ទៃបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនមនុស្ស៤នាក់នោះគឺមានឈ្មោះចាន់ សុខា នាង ស៊ីណាត សុខឡាក់ និងយាន សុធារិទ្ធ ហើយបន្ទាប់មកទៀតបានឃាត់ខ្លួនលោកស្រីសេង ច័ន្ទដា ភរិយាលោកឧកញ៉ាខូវ ជីលី ដោយចោទថា អ្នកស្រីសេង ច័ន្ទដា ជាអ្នករៀបគំរោងឱ្យមនុស្ស៤នាក់នោះធ្វើសកម្មភាព ប៉ុន្តែមិនបានសំរេច ។
មានការចោទប្រកាន់យ៉ាងដូច្នេះហើយបានជារហូតមកដ ល់ពេលនេះ មនុស្ស៤នាក់ត្រូវបានផ្តន្ទាទោស និងម្នាក់ឱ្យរួចផុតពីបទចោទ ក្រោយពីដំណើរការសវនាការចំនួន៦លើក ។ ម្នាក់ៗបានស្រែកទ្រហោយំ និងវាយប្រហារទៅលើស្ថាប័នតុលាការថា ការកាត់ក្តីនេះគ្មានភាពយុត្តិធម៌ ព្រោះពួកគេស្មានមិនដល់ថា មានទោសធ្ងន់ដល់ម្លឹង ។ ព្រោះពួកគេម្នាក់ៗសុទ្ធតែសំអាងថា គ្មានកំហុសរឿងទាំងអស់ត្រូវគេប្រឌិតសោះ បែរជាមានទោសដល់ថ្នាក់នេះ ៕
No comments:
Post a Comment