ដោយ លី ម៉េងហួរ
ថ្ងៃ ព្រហស្បតិ៍ 10 កុម្ភៈ 2011
RFI
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា គ្រាប់មីនចង្កោមជាច្រើនត្រូវបានកងទ័ពថៃបាញ់ចូលក្នុងទឹកដីកម្ពុជា នៅពេលវាយប្រហារជិតប្រាសាទព្រះវិហារ ចាប់តាំងពីថ្ងៃ៤កុម្ភៈ។ កងកម្លាំងពិសេសរបស់ CMAC ត្រូវបានដាក់ពង្រាយ ដើម្បីអប់រំដល់ប្រជាជនក្នុងសហគមន៍ ពិសេសអ្នករត់ភៀសខ្លួននៅតំបន់ជម្លោះតាមព្រំដែន។ ប័ណ្ណប្រកាសអប់រំពីគ្រោះថ្នាក់គ្រាប់មិនទាន់ផ្ទុះ ជាពិសេស គ្រោះថ្នាក់ពីគ្រាប់មីនចង្កោមត្រូវបានបិទផ្សាយជាច្រើន នៅតំបន់ព្រំដែនព្រះវិហារផងដែរ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានប្រកាសថា មានភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា គ្រាប់មីនចង្កោមជាច្រើនត្រូវបានកងទ័ពថៃប្រើប្រាស់លើកម្ពុជា។ គឺក្នុងរយៈពេល ៤ ថ្ងៃ ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជានិងថៃកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧កុម្ភៈ។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ CMAC បានគូសបញ្ជាក់ពីការប្រើប្រាស់គ្រាប់មីនចង្កោមដោយកងទ័ពថៃចូលលើ ទឹកដីកម្ពុជា នៅព្រំដែនព្រះវិហារ។ CMAC បញ្ជាក់ថា ការប្រើប្រាស់គ្រាប់មីនចង្កោមរបស់ថៃដើម្បីបាញ់លើកម្ពុជាក្នុងពេល ប្រយុទ្ធគ្នាគឺមានភស្តុតាងបង្ហាញថាកងទ័ពថៃបានប្រើប្រាស់តាមរយៈ កាំភ្លើងធុនធ្ងន់ប្រភេទ ១០៥ ម.ម. ១៣០ ម.ម. និង ១៥៥ ម.ម។
អ្នកជំនាញរបស់ CMAC បានអះអាងថា ក្នុងគ្រាប់កាំភ្លើងធំរបស់ថៃ មានផ្ទុកគ្រាប់មីនចង្កោម រួមមាន៖ ប្រភេទ M35 M42 និង M46 ។ គ្រាប់មីនចង្កោមទាំងនេះ ស្ថិតនៅរាយប៉ាយក្នុងសមរភូមិជិតប្រាសាទព្រះវិហារ។ គ្រាប់មីនចង្កោម ជាអាវុធផ្ទុះដែលគេបាញ់បាច់សាចជាបំណែកតូចៗជាច្រើន។ បំណែកតូចៗទាំងនោះ អាចផ្ទុះ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស សត្វ និងទ្រព្យសម្បត្តិ ជាពិសេសនៅពេលរថយន្តបើកជាន់ឬមនុស្សប៉ះពាល់។
ដើម្បីឆ្លើយតបនឹងគ្រោះថ្នាក់នេះ CMAC បានប្រកាសពីការដាក់ពង្រាយក្រុមអ្នកឯកទេសជាច្រើន នៅតំបន់ជម្លោះព្រះវិហារ ដើម្បីប្រកាសអាសន្នដល់សហគមន៍ និងអប់រំប្រជាពលរដ្ឋ ជាពិសេសអ្នករត់ភៀសខ្លួន។ សញ្ញា និងខិតប័ណ្ណជាច្រើនត្រូវបានលើកបង្ហាញ ដើម្បីបញ្ជាក់ពីតំបន់មានមីន និងគ្រាប់មិនទាន់ផ្ទុះ ពិសេសគ្រាប់បែកចង្កោមរបស់កងទ័ពថៃនៅតំបន់ជម្លោះ។
ការអប់រំនោះ សំខាន់ផ្តោតលើកុមារ ដែលជាក្រុមអ្នករងគ្រោះខ្ពស់ជាងគេ នៅតំបន់សមរភូមិព្រះវិហារ។ ប្រទេសកម្ពុជា និងថៃ មិនទាន់ចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនៅឡើយទេ។ អនុសញ្ញាអន្តរជាតិនោះ បានហាមឃាត់ការប្រើគ្រាប់បែកចង្កោម ដើម្បីចៀសវាងមហន្តរាយដ៏ធ្ងន់ធ្ងរ។
អំពីសភាពការណ៍នៅព្រំដែនព្រះវិហារ នៅថ្ងៃព្រហស្បតិ៍នេះ បន្តស្ងប់ស្ងាត់តែកងទ័ពកម្ពុជា ស្ថិតក្នុងលក្ខណៈត្រៀមប្រយុទ្ធកម្រិតខ្ពស់។ រីឯថៃ នៅតែបន្តបង្កើនកម្លាំង និងចល័តទ័ព តាមបណ្តោយព្រំដែនកម្ពុជា។ ចំណែកអ្នកភៀសសឹកកម្ពុជារាប់ពាន់នាក់ បន្តស្នាក់នៅទីសុវត្ថិភាពចម្ងាយរាប់សិបគីឡូម៉ែត្រពីតំបន់ព្រំដែន ជម្លោះ៕
ថ្ងៃ ព្រហស្បតិ៍ 10 កុម្ភៈ 2011
RFI
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា គ្រាប់មីនចង្កោមជាច្រើនត្រូវបានកងទ័ពថៃបាញ់ចូលក្នុងទឹកដីកម្ពុជា នៅពេលវាយប្រហារជិតប្រាសាទព្រះវិហារ ចាប់តាំងពីថ្ងៃ៤កុម្ភៈ។ កងកម្លាំងពិសេសរបស់ CMAC ត្រូវបានដាក់ពង្រាយ ដើម្បីអប់រំដល់ប្រជាជនក្នុងសហគមន៍ ពិសេសអ្នករត់ភៀសខ្លួននៅតំបន់ជម្លោះតាមព្រំដែន។ ប័ណ្ណប្រកាសអប់រំពីគ្រោះថ្នាក់គ្រាប់មិនទាន់ផ្ទុះ ជាពិសេស គ្រោះថ្នាក់ពីគ្រាប់មីនចង្កោមត្រូវបានបិទផ្សាយជាច្រើន នៅតំបន់ព្រំដែនព្រះវិហារផងដែរ។
CMAC ប្រកាស ថាមានភស្តុតាង គ្រប់គ្រាន់ បញ្ជាក់ថា គ្រាប់មីន ចង្កោម ត្រូវ បាន កងទ័ពថៃ បាញ់ចូល ក្នុងទឹកដី កម្ពុជា (© លី ម៉េងហួរ)
អ្នកជំនាញរបស់ CMAC បានអះអាងថា ក្នុងគ្រាប់កាំភ្លើងធំរបស់ថៃ មានផ្ទុកគ្រាប់មីនចង្កោម រួមមាន៖ ប្រភេទ M35 M42 និង M46 ។ គ្រាប់មីនចង្កោមទាំងនេះ ស្ថិតនៅរាយប៉ាយក្នុងសមរភូមិជិតប្រាសាទព្រះវិហារ។ គ្រាប់មីនចង្កោម ជាអាវុធផ្ទុះដែលគេបាញ់បាច់សាចជាបំណែកតូចៗជាច្រើន។ បំណែកតូចៗទាំងនោះ អាចផ្ទុះ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស សត្វ និងទ្រព្យសម្បត្តិ ជាពិសេសនៅពេលរថយន្តបើកជាន់ឬមនុស្សប៉ះពាល់។
ដើម្បីឆ្លើយតបនឹងគ្រោះថ្នាក់នេះ CMAC បានប្រកាសពីការដាក់ពង្រាយក្រុមអ្នកឯកទេសជាច្រើន នៅតំបន់ជម្លោះព្រះវិហារ ដើម្បីប្រកាសអាសន្នដល់សហគមន៍ និងអប់រំប្រជាពលរដ្ឋ ជាពិសេសអ្នករត់ភៀសខ្លួន។ សញ្ញា និងខិតប័ណ្ណជាច្រើនត្រូវបានលើកបង្ហាញ ដើម្បីបញ្ជាក់ពីតំបន់មានមីន និងគ្រាប់មិនទាន់ផ្ទុះ ពិសេសគ្រាប់បែកចង្កោមរបស់កងទ័ពថៃនៅតំបន់ជម្លោះ។
ការអប់រំនោះ សំខាន់ផ្តោតលើកុមារ ដែលជាក្រុមអ្នករងគ្រោះខ្ពស់ជាងគេ នៅតំបន់សមរភូមិព្រះវិហារ។ ប្រទេសកម្ពុជា និងថៃ មិនទាន់ចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនៅឡើយទេ។ អនុសញ្ញាអន្តរជាតិនោះ បានហាមឃាត់ការប្រើគ្រាប់បែកចង្កោម ដើម្បីចៀសវាងមហន្តរាយដ៏ធ្ងន់ធ្ងរ។
អំពីសភាពការណ៍នៅព្រំដែនព្រះវិហារ នៅថ្ងៃព្រហស្បតិ៍នេះ បន្តស្ងប់ស្ងាត់តែកងទ័ពកម្ពុជា ស្ថិតក្នុងលក្ខណៈត្រៀមប្រយុទ្ធកម្រិតខ្ពស់។ រីឯថៃ នៅតែបន្តបង្កើនកម្លាំង និងចល័តទ័ព តាមបណ្តោយព្រំដែនកម្ពុជា។ ចំណែកអ្នកភៀសសឹកកម្ពុជារាប់ពាន់នាក់ បន្តស្នាក់នៅទីសុវត្ថិភាពចម្ងាយរាប់សិបគីឡូម៉ែត្រពីតំបន់ព្រំដែន ជម្លោះ៕
No comments:
Post a Comment