ដោយ លី ម៉េងហួរ
ថ្ងៃ ព្រហស្បតិ៍ 24 កុម្ភៈ 2011
RFI
នៅថ្ងៃព្រហស្បតិ៍នេះ លោក សូយ៉ា ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បានបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃ។ ក្នុងដំណើរបេសកកម្ម លើកទី៤ នាពេលនេះ លោក ស៊ូបេឌី បានផ្តោតជាសំខាន់លើការពិនិត្យលើសមត្ថភាពរបស់សភា ក្នុងការលើកស្ទួយសិទ្ធិប្រជាពលរដ្ឋ និងបទដ្ឋានប្រជាធិបតេយ្យ។ ក្នុងសេចក្តីថ្លែងការណ៍ នៅពេលបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅមុននេះបន្តិច លោក ស៊ូបេឌី បានបង្ហាញកង្វល់អំពីស្ថានភាពនៃបញ្ហាសិទ្ធិមនុស្សមួយចំនួន នៅកម្ពុជា ពិសេសសេរីភាពក្នុងការសំដែងមតិ និងសិទ្ធិលើដីធ្លី។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក សូយ៉ា ប្រាសាទ ស៊ូបេឌី ( Surya P. Subedi ) បានមកដល់កម្ពុជា កាលពីថ្ងៃអង្គារ ទី១៥កុម្ភៈ ឆ្នាំ២០១១ ដើម្បីបំពេញបេសកកម្មរយៈពេល ១០ ថ្ងៃ។ បេសកកម្មលើកទី៤ ដែលបិទបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ បានផ្តោតលើស្ថាប័នសភា និងជាការបន្តការតាមដានលើវិស័យតុលាការ ដែលជាប្រធានបទនៃដំណើរទស្សនកិច្ចលើកមុនរបស់លោក។
ក្នុងបេសកកម្មរយៈពេល ១០ ថ្ងៃ នៅកម្ពុជា លោក ស៊ូបេឌី បានជួបសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា តំណាងអង្គការសង្គមស៊ីវិល សមាជិកសហគមន៍ និងអ្នកការទូត។
ដោយមិនវាយប្រហាររដ្ឋាភិបាលលើការរំលោភសិទ្ធិមនុស្ស ប៉ុន្តែលោក ស៊ូបេឌី បានលើកឡើងជាទូទៅពីលទ្ធិប្រជាធិបតេយ្យនៅក្មេងខ្ចីរបស់កម្ពុជា។ ម្យ៉ាងទៀត តាមលោក ស៊ូបេឌី លទ្ធិប្រជាធិបតេយ្យមួយ ដែលដំណើរការត្រឹមត្រូវ ទាមទារឲ្យមានមតិប្រឆាំងដ៏មានប្រសិទ្ធិ ភាព។
លោក ស៊ូបេឌី បានបន្ថែមថា មានកិច្ចការជាច្រើន ដែលកម្ពុជាត្រូវបន្តអនុវត្ត ហើយលោកត្រៀមខ្លួន ដើម្បីជួយដល់កម្ពុជា លើការពង្រឹងលទ្ធិប្រជាធិបតេយ្យ។
អ្នករាយការណ៍រូបនេះ ក៏បានបង្ហាញកង្វល់អំពីស្ថានភាពនៃបញ្ហាសិទ្ធិមនុស្សមួយចំនួន នៅកម្ពុជា ជាពិសេសសេរីភាពក្នុងការសំដែងមតិ និងសិទ្ធិលើដីធ្លី។
លោក ស៊ូបេឌី ក៏បានថ្លែងក្នុងសន្និសីទកាសែត នៅមុននេះ ដោយលើកឡើងនូវកង្វល់អំពីបរិយាកាសដ៏តូចចង្អៀតនៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ។ ការបញ្ចេញមតិ ដែលត្រូវធ្វើ ដោយសន្តិវិធី និងគ្មានការភ័យខ្លាច រាប់ទាំងបុគ្គលក្នុង គណបក្សនយោបាយ។ លោក ស៊ូបេឌី ក៏បានបង្ហាញពីកង្វល់ជាពិសេស ក្នុងការប្រើប្រាស់បទញុះញង់ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជា។
យ៉ាងណាក៏ដោយ លោក ស៊ូបេឌី បានលើកឡើងពីសមិទ្ធិផលជាច្រើន របស់រដ្ឋាភិបាល ដែលសម្រេចបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស ចាប់តាំងពីឆ្នាំ១៩៩៣។
សរុបសេចក្តីមក លោក ស៊ូបេឌី អះអាងថា ក្នុងបេសកកម្មរបស់លោក លើកទី៤ នៅកម្ពុជា ដែលបិទបញ្ចប់នៅថ្ងៃនេះ លោកទទួលបានកំរិតកិច្ចសហការមួយល្អពីរដ្ឋាភិបាល។ រាល់កិច្ចសន្ទនារបស់លោកជាមួយលោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលដទៃទៀត ធ្វើឡើងដោយបើកចំហរ មិនមានការលាក់លៀម និងស្និទ្ធស្នាល។ រដ្ឋាភិបាល ក៏បានឯកភាពជាមួយលោក បន្តកិច្ចសហប្រតិបត្តិការតទៅទៀត៕
ថ្ងៃ ព្រហស្បតិ៍ 24 កុម្ភៈ 2011
RFI
នៅថ្ងៃព្រហស្បតិ៍នេះ លោក សូយ៉ា ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បានបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃ។ ក្នុងដំណើរបេសកកម្ម លើកទី៤ នាពេលនេះ លោក ស៊ូបេឌី បានផ្តោតជាសំខាន់លើការពិនិត្យលើសមត្ថភាពរបស់សភា ក្នុងការលើកស្ទួយសិទ្ធិប្រជាពលរដ្ឋ និងបទដ្ឋានប្រជាធិបតេយ្យ។ ក្នុងសេចក្តីថ្លែងការណ៍ នៅពេលបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅមុននេះបន្តិច លោក ស៊ូបេឌី បានបង្ហាញកង្វល់អំពីស្ថានភាពនៃបញ្ហាសិទ្ធិមនុស្សមួយចំនួន នៅកម្ពុជា ពិសេសសេរីភាពក្នុងការសំដែងមតិ និងសិទ្ធិលើដីធ្លី។
លោក សូយ៉ា ស៊ូបេឌី អ្នក រាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ស្តីពី ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា បាន បញ្ចប់ ដំណើរ ទស្សនកិច្ច នាថ្ងៃនេះនៅកម្ពុជា។ (© លី ម៉េងហួរ)
ក្នុងបេសកកម្មរយៈពេល ១០ ថ្ងៃ នៅកម្ពុជា លោក ស៊ូបេឌី បានជួបសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា តំណាងអង្គការសង្គមស៊ីវិល សមាជិកសហគមន៍ និងអ្នកការទូត។
ដោយមិនវាយប្រហាររដ្ឋាភិបាលលើការរំលោភសិទ្ធិមនុស្ស ប៉ុន្តែលោក ស៊ូបេឌី បានលើកឡើងជាទូទៅពីលទ្ធិប្រជាធិបតេយ្យនៅក្មេងខ្ចីរបស់កម្ពុជា។ ម្យ៉ាងទៀត តាមលោក ស៊ូបេឌី លទ្ធិប្រជាធិបតេយ្យមួយ ដែលដំណើរការត្រឹមត្រូវ ទាមទារឲ្យមានមតិប្រឆាំងដ៏មានប្រសិទ្ធិ ភាព។
លោក ស៊ូបេឌី បានបន្ថែមថា មានកិច្ចការជាច្រើន ដែលកម្ពុជាត្រូវបន្តអនុវត្ត ហើយលោកត្រៀមខ្លួន ដើម្បីជួយដល់កម្ពុជា លើការពង្រឹងលទ្ធិប្រជាធិបតេយ្យ។
អ្នករាយការណ៍រូបនេះ ក៏បានបង្ហាញកង្វល់អំពីស្ថានភាពនៃបញ្ហាសិទ្ធិមនុស្សមួយចំនួន នៅកម្ពុជា ជាពិសេសសេរីភាពក្នុងការសំដែងមតិ និងសិទ្ធិលើដីធ្លី។
លោក ស៊ូបេឌី ក៏បានថ្លែងក្នុងសន្និសីទកាសែត នៅមុននេះ ដោយលើកឡើងនូវកង្វល់អំពីបរិយាកាសដ៏តូចចង្អៀតនៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ។ ការបញ្ចេញមតិ ដែលត្រូវធ្វើ ដោយសន្តិវិធី និងគ្មានការភ័យខ្លាច រាប់ទាំងបុគ្គលក្នុង គណបក្សនយោបាយ។ លោក ស៊ូបេឌី ក៏បានបង្ហាញពីកង្វល់ជាពិសេស ក្នុងការប្រើប្រាស់បទញុះញង់ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជា។
យ៉ាងណាក៏ដោយ លោក ស៊ូបេឌី បានលើកឡើងពីសមិទ្ធិផលជាច្រើន របស់រដ្ឋាភិបាល ដែលសម្រេចបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស ចាប់តាំងពីឆ្នាំ១៩៩៣។
សរុបសេចក្តីមក លោក ស៊ូបេឌី អះអាងថា ក្នុងបេសកកម្មរបស់លោក លើកទី៤ នៅកម្ពុជា ដែលបិទបញ្ចប់នៅថ្ងៃនេះ លោកទទួលបានកំរិតកិច្ចសហការមួយល្អពីរដ្ឋាភិបាល។ រាល់កិច្ចសន្ទនារបស់លោកជាមួយលោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលដទៃទៀត ធ្វើឡើងដោយបើកចំហរ មិនមានការលាក់លៀម និងស្និទ្ធស្នាល។ រដ្ឋាភិបាល ក៏បានឯកភាពជាមួយលោក បន្តកិច្ចសហប្រតិបត្តិការតទៅទៀត៕
No comments:
Post a Comment