ដោយ : សុពិសិដ្ឋ
ថ្ងៃទី 26 កុម្ភៈ 2011
CEN

ភ្នំពេញ: កិច្ចប្រជុំរយៈពេលមួយសប្តាហ៍នៅទីក្រុងបាងកកប្រទេសថៃ និយាយពីការផ្លាស់ប្តូរអាកាសធាតុ បញ្ហាថែរក្សាបរិស្ថាននៅកន្លែងធ្វើការរបស់កម្មករ និងការងារសមរម្យរបស់កម្មករ បានទទួលជោគជ័យ ហើយមេដឹកនាំសហជីពទាំង ១៣ ប្រទេសនឹងធ្វើផែនការសាកល្បងរយៈពេលមួយឆ្នាំ ដើម្បីផ្សព្វផ្សាយតាមរយៈត្រីភាគី ។
លោក វង្ស សុវណ្ណ ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) មានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី២៦ កុម្ភៈនេះ បន្ទាប់ពីបានចូលរួមក្នុងអង្គសិក្ខាសាលាបណ្តុះបណ្តាលសហជីពពាណិជ្ជកម្ម ស្តីពីការផ្លាស់ប្តូរអាកាសធាតុ បញ្ហាថែរក្សាបរិស្ថាន និងការងារសមរម្យនាទីក្រុងបាងកកប្រទេសថៃ រយៈពេលមួយសប្តាហ៍ (២១ ដល់ ២៥ កុម្ភៈ ឆ្នាំ២០១១ ) ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ នៃអង្គការ ICO (ITC/ILO) ។
លោក វង្ស សុវណ្ណ មានប្រសាសន៍បន្តថា កម្មវិធីខាងលើនេះ រៀបចំដោយលោក អារណកុមារ (Arunkumar) និងលោក វីន សិន ជូង្គល់ (Vincent Jugault) សហជីព ១៣ ប្រទេសចូលរួមមាន៖ ថៃ កម្ពុជា បង់ក្លាដែស ចិន ជីហ្វី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ស្រីអង្ការ និងវៀតណាម ដោយមានសិក្ខាកាមចំនួន ២២ រូប ។
អង្គសិក្ខាសាលាបានពិភាក្សាទៅលើប្រធានបទចំនួន ៣ គឺទីមួយការផ្លាស់ប្តូរអាកាសធាតុនៅលើសាកលលោកនាំឲ្យមានផលប៉ះពាល់ អវិជ្ជមានដល់ជីវិតមនុស្ស ដែលបណ្តាលមកពីការបំពុលបរិស្ថាន និងខូចបរិស្ថានដោយសារមនុស្ស ជាពិសេសប៉ះពាល់ដល់សុខភាពរបស់កម្មករ កម្មការិនីដែលកំពុងធ្វើការ ។ ទីពីររាជរដ្ឋាភិបាល និយោជក និងនិយោជិក កម្មករ ត្រូវរួមគ្នាការពារបរិស្ថាន និងការធ្វើឲ្យប្រសើរឡើងវិញ បរិស្ថាននៅកន្លែងធ្វើការ ដើម្បីថែទាំសុខភាព សុវត្ថិភាពការងាររបស់កម្មករ និងទីបី ការគិតគូដល់ប្រាក់ឈ្នួលសមរម្យរបស់កម្មករ ។
លោក វង្ស សុវណ្ណ មានប្រសាសន៍ថា កម្ពុជាបានលើកឡើងពីបញ្ហាប្រាក់ឈ្នួលសមរម្យរបស់កម្មករ ដោយការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាការងារ កាលពីឆ្នាំ២០១០ កន្លងទៅ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួល អប្បបរមាបន្ថែម ១១ ដុល្លារចូលក្នុងប្រាក់ខែគោលស្មើនឹង ៦១ ដុល្លារ ។ ដើមឆ្នាំ២០១១ នេះ គណកម្មការក្រុមប្រឹក្សាការងារបានបន្តពិភាក្សាសុំដំឡើងប្រាក់ អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ហើយការងារនេះនឹងសម្រេចជាផ្លូវការ ក្នុងអំឡុងខែមីនាខាងមុខនេះ ។ ដូច្នេះកម្ពុជាពុំបានព្រងើយកន្តើយអំពីជីវភាពប្រចាំថ្ងៃរបស់កម្មករ កម្មការិនីក្នុងវិស័យឧស្សាហកម្មកាត់ដែរ និងស្បែកជើងនោះទេ ។
លោកប្រធាន CCTU មានប្រសាសន៍ទៀតថា អង្គសិក្ខាសាលារយៈពេលមួយសប្តាហ៍នេះ ទទួលបានលទ្ធផលល្អប្រសើរ ហើយគណៈប្រតិភូទាំង ១៣ ប្រទេស នឹងកសាងផែនការសាកល្បងរយៈពេលមួយឆ្នាំ ដើម្បីផ្សព្វផ្សាយតាមរយៈត្រីភាគី និងសហជីពតំណាងកម្មករ និយោជក និងរាជរដ្ឋាភិបាល ដើម្បីកម្មករ កម្មការិនីយល់កាន់តែប្រសើរឡើងអំពីសុខភាព សុវត្ថិភាពនៅកន្លែងធ្វើការ ៕

No comments:
Post a Comment