ដោយ : សេរី
ថ្ងៃទី 19 កុម្ភៈ 2011
CEN

ភ្នំពេញ: ការិយាល័យផ្តល់សេវាព្យាបាលនៅប្រទេសសិង្ហបុរី (CAN) បានសហការជាមួយមន្ទីរពេទ្យ Raffles Hospital របស់សាំង-ហ្គាពួ បានរៀបចំសិក្ខាសាលាវេជ្ជសាស្ត្រមួយផ្តោតទៅលើការពិនិត្យ ការព្យាបាលនិងការប្រឹក្សាយោបល់ទាក់ទងនឹងជំងឺឫសដូងបាត។
វេជ្ជបណ្ឌិតនិងគ្រូពេទ្យផ្នែកជំងឺទូទៅនិងឯកទេសជំងឺឫសដូងបាត កម្ពុជា បានត្រូវអញ្ជើញចូលរួមក្នុងសិក្ខាសាលា ដែលបានប្រព្រឹត្តិទៅកាលពីចុងសប្តាហ៍នេះ នៅភោជនីយដ្ឋានសុខាក្លឹប ស្ថិតនៅ តាមបណ្តោយមហាវិថីព្រះនរោត្តម (ជាប់ក្រសួងធនធានទឹកនិងឧតុនិយម)។

លោកស្រី ឱក សុភ័ស្ត ប្រធានផ្នែកគ្រប់គ្រងទីផ្សារនៃប្រទេសកម្ពុជាប្រចាំមន្ទីរពេទ្យរ៉ា ហ្វល បានមានប្រសាសន៍ថា ការអញ្ជើញវេជ្ជបណ្ឌិតជំនាញផ្នែកវះកាត់ជំងឺឫសដូងបាតសិង្ហបុរី មកធ្វើបទបង្ហាញដល់វេជ្ជបណ្ឌិតកម្ពុជានេះ គឺមានគោលបំណងចែករំលែកចំណេះដឹងនិងបទពិសោធន៍ទាក់ទងនឹងការពិនិត្យ ការព្យាបាលនិង ការប្រឹក្សាយោបល់ទាក់ទងនឹងជំងឺឫសដូងបាត ព្រមទាំងជម្រាបទៅដល់សាធារណជនអំពីមន្ទីរពេទ្យរ៉ាហ្វល ដែលជាមន្ទីពេទ្យដ៏ល្បីល្បាញរបស់សិង្ហបុរី។
លោកវេជ្ជបណ្ឌិត អ៊ឹង ឈីន (Dr. Ng Chin) អ្នកផ្តល់ប្រឹក្សាផ្នែកវះកាត់ទូទៅនិងឯកទេសវះកាត់ពោះវៀនធំនិងថង់ លាមកនៃមជ្ឈ មណ្ឌលវះកាត់រ៉ាហ្វល របស់មន្ទីរពេទ្យរ៉ាហ្វល បានធ្វើបទបង្ហាញអំពីជំងឺឫសដូងបាត។
តើអ្វីជាជំងឺឫសដូងបាត?
លោកវេជ្ជបណ្ឌិត អ៊ឹង ឈីន បានមានប្រសាសន៍ថាជំងឺឫសដូងបាត(Pile ឬ Hemorrhoid) គឺជាដុំសរសៃឈាមទន់ៗ ដែលតែងកើតមាននៅត្រង់រន្ធគូថ និងផ្នែកខាងក្រោមចុងពោះវៀនធំ ។ ដុំសរសៃឈាមនេះមានតួនាទីជួយបិទទ្វារធំរបស់យើង ដូចជាកុំឱ្យលាមកចេញដោយឯងៗ។ នៅពេលដែលដុំសរសៃឈាមនេះរីកប៉ោងឬ ចេញឈាមនោះ វានឹងបង្កឱ្យមានបញ្ហាជាច្រើន។
ទាក់ទងនឹងប្រភេទនៃជំងឺឫសដូងបាត លោកវេជ្ជបណ្ឌិត អ៊ឹង ឈីន បានជម្រាបថា ប្រភេទដុំឫសដូងបាត ជាទូទៅមានឫសដូងបាតក្រៅ និងឫសដូងបាតក្នុង។ នៅក្នុងការព្យាបាលគេបានចាត់ទុកជំងឺឫសដូងបាតជាបួនប្រភេទ។ ជំងឺឫសដូងបាតកម្រិត១-ជាប្រភេទឫសដូងបាតផ្នែកខាងក្នុង ដែលហូរឈាមប៉ុន្តែមិនធ្លាក់ចុះឡើយ(ដូចជាលៀនមកខាងក្រៅ)។ជំងឺ ឫសដូងបាតកម្រិត២-ជាប្រភេទឫសដូងបាតលៀនចេញពេលបន្ទោរបង់លាមក ប៉ុន្តែនឹងលឹបចូលវិញដោយខ្លួនឯង។ជំងឺឫសដូងបាតកម្រិត៣-ជាប្រភេទ ឫសដូងបាតលៀនចេញ ប៉ុន្តែអាចលឹបចូលវិញដោយប្រើដៃរុញ។ ចំណែកជំងឺឫសដូងបាតកម្រិត៤-ជាប្រភេទឫសដូងបាតលៀនចេញជាអចិន្ត្រៃយ៍ និងមិនអាចបាត់ទៅវិញឡើយ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ដុំឫសដូងបាតកម្រិត១ និងដុំឫសដូងបាតកម្រិត២ អាចព្យាបាលដោយមិនបាច់ធ្វើការវះកាត់ ប៉ុន្តែដុំឫសដូងបាតកម្រិត៣ និងដុំឫសដូងបាតកម្រិត៤ ត្រូវធ្វើការវះកាត់ព្យាបាល។
មូលហេតុអ្វីខ្លះដែលបណ្តាលឱ្យកើតជំងឺឫសដូងបាត?
លោកវេជ្ជបណ្ឌិតអ៊ឹង បានពន្យល់ថា កត្តាមួយចំនួនដែលបណ្តាលឱ្យកើតជំងឺឫសដូងបាតមានដូចជា របបអាហារសរសៃមិនគ្រប់គ្រាន់ ការទល់លាមករ៉ាំរ៉ៃ និងការប្រឹងខ្លាំងពេកពេលបន្ទោរបង់លាមក ការបន្ទោបង់យូរពេក និងពេលមានផ្ទៃពោះ។ កត្តាទាំងអស់នេះ ធ្វើឱ្យជាលិកា ដែលជួយទ្រទ្រង់សរសៃឈាម យឺតប៉ោងធំនិងងាយបែក។ ជាលទ្ឋផលវានឹងធ្វើឱ្យសរសៃឈាមរីកធំ ហើយជញ្ជាំងសរសៃឈាមឡើងស្តើងនិងងាយមានហូរឈាមចេញមកក្រៅផងដែរ។ នៅពេលសរសៃឈាមកាន់តែរីកប៉ោងធំ ធ្វើឱ្យវាលៀនចេញមកក្រៅដែលបង្កឱ្យមានភាពមិនស្រួលក្នុងអារម្មណ៍និង មានឈាមហូរផងដែរ។
រោគសញ្ញាឫសដូងបាត
រោគសញ្ញានៃ ជំងឺឫសដូងបាត មានដូចជា ហូរឈាមពេលបន្ទោរបង់លាមកមានការលៀនចេញមកក្រៅពេលបន្ទោរបង់ លាមក មានភាពឈឺចាប់ឬរមាស់នៅបរិវេណមាត់ទ្វារធំ និងមានលៀនសាច់នៅមាត់ទ្វារធំ។វេជ្ជបណ្ឌិតអាចឆ្លុះពោះវៀនធំព្រោះ វាក៏អាចជារោគសញ្ញានៃជំងឺមហារីកពោះវៀនផងដែរ។
វិធីព្យាបាលឫសដូងបាត
អ្នកជំងឺដែលមានរោគសញ្ញាតិចតួចអាចព្យាបាលតាមរយៈ បង្កើនទម្លាប់នៃការបត់ជើងធំឱ្យបានទៀងទាត់ បង្កើនរបបអាហារសរសៃដូចជាផ្លែឈើ បន្លែ នំបុ័ង និងគ្រាប់ធញ្ញជាតិ និងការកាត់បន្ថយការប្រឹងខ្លាំងពេក ក្នុងការបត់ជើងដើម្បីទប់ស្កាត់កុំឱ្យដុំឫសដូងបាតលៀនចេញមកក្រៅ។ រោគសញ្ញាដំណាក់កាលដំបូងអាចព្យាបាលបែបសាមញ្ញដូចជាការចងកៅស៊ូដុំ សរសៃឈាមជា ដើម។
ការវះកាត់ព្យាបាលជំងឺឫសដូងបាត
ការវះកាត់ព្យាបាលជំងឺឫសដូងបាតមាន៥ប្រភេទ។ ១-ការវះកាត់បើក (Open Hemorrhoids ) នេះជាវិធីវះកាត់ល្អបំផុត សម្រាប់ការ ព្យាបាលជំងឺឫសដូងបាតកម្រិត៣ និង៤ ។ ការវះកាត់នេះគឺកាត់យកដុំឫសដូងបាតនេះចេញ ដែលក្នុងនោះរួមមានការចាក់ថ្នាំសន្លប់ដល់អ្នកជំងឺ និងត្រូវស្នាក់នៅព្យាបាលនៅក្នុងមន្ទីពេទ្យ។ មុខរបួសនឹងជាសះស្បើយក្នុងរយៈពេល ៦ទៅ ៨សប្តាហ៍។ ផលរំខានដែលកើតមានដូចជាភាពឈឺចាប់និងហូរឈាមក្រោយពេលវះកាត់រួច។ ២-ការ ព្យាបាលដោយប្រើការស្មីឡាស៊ែរ (Laser Hemorrhoids) វិធីនេះពុំត្រូវ បានគេដាក់ឱ្យប្រើប្រាស់ទេ។ ៣-ការព្យាបាលដោយប្រើ ឧបករណ៍ កឹប (Stapler Hemorrhoids) នេះជាវិធីព្យាបាលថ្មី មួយដែលបង្កើត ឡើងក្នុងគោលបំណងបង្រួមការឈឺចាប់ និងបង្កើនប្រសិទ្ឋភាពការជាសះស្បើយនៃមុខរបួស។ បច្ចេកទេសនេះដំណើរការដោយមាន ការវះកាត់ចេញនូវស្បែកក្រាស់ៗលើដុំឫសដូងបាតដែលនឹងធ្វើឱ្យ ឫសដូងបាតត្រឡប់ទៅកន្លែងដូចដើមវិញនៅក្នុងប្រហោងរបស់រន្ឋគូថ។ ការវះកាត់ប្រភេទនេះ អាចទប់ស្កាត់ការនាំឈាមទៅចិញ្ចឹមដុំឫសដូងបាត ដែលជាហេតុធ្វើឱ្យឫសដូងបាតរួមតូចនិងលែងហូរឈាម។ ការសិក្សាជាច្រើនបង្ហាញថា របួសពីការវះកាត់នេះ អាចជាសះស្បើយក្នុងរយៈពេលពីមួយទៅ ២សប្តាហ៍ និងមិនមានការឈឺ ចាប់ធ្ងន់ធ្ងរ។ ៤-ការវះកាត់ដោយចងដុំឫសដូងបាត (Ligatre Hemorrhoids) នេះជាវិធីសាស្ត្រមួយថ្មីទៀតក្នុងការព្យាបាលជំងឺ ឫសដូងបាត។ ការព្យាបាលនេះ ជាទូទៅធ្វើឡើងដោយដាក់ថ្នាំសន្លប់អ្នកជំងឺ។ ដុំឫសដូងបាតត្រូវបានកាត់ចេញហើយមុខរបួសនឹងព្យាបាលបិទវិញដោយ ប្រើប្រាស់ជាលិការបស់អ្នកជំងឺផ្ទាល់។ រយៈពេលនៃការជាសះស្បើយគឺប្រហែល ២សប្តាហ៍។ គុណសម្បត្តិនៃវិធីវះកាត់នេះឈឺចាប់តិចហូរឈាមតិចនិងមានផលប៉ះពាល់ តិចតួច។ វិធីព្យាបាល ទី៥ គឺតាមរបៀប THD ដែលជាវិធីសាស្ត្រថ្មីបំផុតសម្រាប់អ្នកជំងឺដែលមិនចង់សម្រាកពេទ្យ ចំណាយពេលវះកាត់ខ្លី តែមានប្រសិទ្ឋភាព។ ការហូរឈាមនិង ការឈឺចាប់តិចតួចបំផុត។ វិធីនះគឹធ្វើឡើងដោយប្រើអ៊ុលត្រាសោន ដើម្បីកំណត់សរសៃឈាមជាក់លាក់ដែលផ្គត់ផ្គង់ឈាមទៅដល់ដុំឫសដូងបាត ហើយសរសៃឈាមទាំងនោះនឹងត្រូវចងម្តងមួយៗ។
លោកវេជ្ជបណ្ឌិតជំនាញវះកាត់ជំងឹឫសដូងបាតមកពីមន្ទីរ ពេទ្យរ៉ាហ្វលរូបនេះ ក៏បានឱ្យដឹងផងដែរថា ក្រោយពេលវះកាត់រួច អាចមានភាពឈឺចាប់ខ្លះ ពិបាកបត់ជើងតូច ហូរឈាមមុខរបួសវះកាត់តែអាការទាំងអស់នេះស្រាលៗប៉ុណ្ណោះហើយនឹងបាត់ ទៅវិញប៉ុន្មាននាទីក្រោយមក។ក្រោយការវះកាត់ដុំឫសដូងបាតអត្រានៃ ការកកើតជាថ្មីមានតិចតួចបំផុត។
ទាក់ទងនឹងមន្ទីរពេទ្យរ៉ាហ្វលនោះលោកស្រី ឱក សុភ័ស្ត ប្រធានផ្នែកគ្រប់គ្រងទីផ្សារនៃប្រទេសកម្ពុជាប្រចាំមន្ទីរពេទ្យរ៉ា ហ្វលបានឱ្យរស្មីកម្ពុជាដឹងថាមន្ទីរពេទ្យរ៉ាហ្វលគឺជាមន្ទីពេទ្យ ថែទាំព្យាបាលនិងជាគ្រឹះស្ថាននិមិត្តរូបរបស់ Raffles Medical Groupដែលជាអ្នកផ្តល់សេវាថែទាំសុខភាពឯកជននាំមុខគេនៅក្នុងប្រទេស សិង្ហបុរីនិងអាស៊ីអាគ្នេយ៍។រ៉ាហ្វលផ្តល់នូវសេវាកម្ម សង្គ្រោះបន្ទាន់២៤ម៉ោងមានសេវាកម្មព្យាបាលជាង៣៥ឯកទេសមាន វេជ្ជបណ្ឌិតល្បីៗលំដាប់អន្តរជាតិនិងទទួលស្គាល់ពីគណៈកម្មាធិការ អន្តរជាតិចម្រុះ(JCI) និងទទួលបានវិញ្ញាបនបត្រISO 9002-2008។
សម្រាប់ការិយាល័យទំនាក់ទំនងនៅភ្នំពេញអាចទាក់ទងCAN ដែលស្ថិតនៅផ្ទហលេខ៣០ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ខណ្ឌចំការមន រាជធានីភ្នំពេញ៕

No comments:
Post a Comment