Monday, January 31, 2011

នារី​ឆោម​លោមពណ៌ម្នាក់​ស្លៀក​​ពាក់ហ៊ឺ​ហា​ទៅ ទទួលទានមង្គលការ​​បែរជា​ហៅ​សង្សារ​សហាយ​ស្មន់​​ចូល​រួមរ័ក​​ លោកប្តី​​តាម​ទាន់

(ប្រុសកោះ)
ថ្ងៃ អង្គារ ទី ១ ខែ កុម្ភៈ ឆ្នាំ ២០១១
កោះសន្តិភាព
ស្រ្តីចូលផ្ទះសំណាក់ដោយសំលៀកបំពាក់ស៊ីការដែលប្តីតាមទាន់ និងថតរូបក្នុងផ្ទះសំណាក់ (រូបភាព កោះសន្តិភាព)
ស្រ្តីចូលផ្ទះសំណាក់ដោយសំលៀកបំពាក់ស៊ីការដែលប្តីតាមទាន់ និងថតរូបក្នុងផ្ទះសំណាក់ (រូបភាព កោះសន្តិភាព)
រាជធានីភ្នំពេញ ៖ ​ស្ត្រីហ៊ឺហា​​ដែលមាន​សម្បុរ​​​ឆោមលោមពណ៌​​ម្នាក់បាន​ស្លៀក​ពាក់​​រ៉ូប​​ ស្រស់​ឆើតឆាយ​​​ចេញទៅ​ទទួលទាន​អាហារ​ពិធីមង្គល​ការ​គេ លុះ​​រួចរាល់​ហើយ បែរជា​​នាំប្រុស​​សហាយស្មន់​​​ចូលរួមរ័ក​​មេត្រី​​ដ៏គួរ​​ឱ្យ​​ត្រេក​ត្រអាល ​​ច្រាសច្រាល​​រកទីបំផុត​​គ្មាន ប៉ុន្តែ​អកុសល​ត្រូវប្តីតាម​​ទាន់ ក៏​​ពុះជ្រែក​​បំបែក​តណ្ហា​​ដែល​ហៀប​នឹង​​ដល់​កំរិតកំពូល​ទៅហើយ ឱ្យ​ខ្ចាត់ខ្ចាយ​​រៀងៗ​ខ្លួន ព្រម​ទាំង​ថត​រូបសកម្មភាព​​​​​ដោះសំលៀកបំពាក់​​​ទុកជា​វត្ថុ​តាង​ទៀត​ផង ។
ស្រ្តីចូលផ្ទះសំណាក់ដោយសំលៀកបំពាក់ស៊ីការដែលប្តីតាមទាន់ (រូបភាព កោះសន្តិភាព)
ស្រ្តីចូលផ្ទះសំណាក់ដោយសំលៀកបំពាក់ស៊ីការដែលប្តីតាមទាន់ (រូបភាព កោះសន្តិភាព)
តាមប្រភពព័ត៌មាន​​បាន​​ឱ្យដឹង​ថា ពេល​ទៅឃាត់​​សកម្មភាពរៀបឡើង​ឋានសួគ៌​​​នោះគឺ​​បុរស​​ជាប្តីមាន​ចិត្តធម៌​​ ស៊ូទ្រាំ​បៀប​ពាំ​វិបត្តិ​​ និងក្តីអាម៉ាស់​ ដោយគ្រាន់​​តែ​អូស​ដៃ​​នាំ​យក​ប្រពន្ធ​ទៅ​​ផ្ទះ​វិញ​ប៉ុណ្ណោះ មិន​បង្ក​​​ហិង្សា​ដល់​ប្រុស​សហាយ​ស្មន់​នោះ​ទេ គឺ​​ព្រម​ដោះលែង​បុរស​​ដែល​លួច​ប្រពន្ធ​គាត់ ឱ្យ​ទៅ​​ផ្ទះ​​វិញសិន ដោយ​សុខចិត្ត​ប្តឹងផ្តល់​តាមច្បាប់​។​ ​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​២៩ មករា​កន្លង​ទៅនេះ នៅ​បន្ទប់​លេខ​៤ ជាន់​ទី​១ ផ្ទះសំណាក់​ពៅ​ ហេង ផ្លូវ​លេខ​៨០ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ​ ប្លុក​​​​នៅ​ក្រោយ​​មន្ទីរ​ពេទ្យ​កាល់ម៉ែត​។​ ​ស្ត្រី​ដែល​​ត្រូវចោទ​ថា ផិតក្បត់​ប្តី​ខ្លួនឯង​ឈ្មោះ​កៅ ថា​វី អាយុ​៣២​ឆ្នាំ មុខរបរ​សម្អាងការ ស្នាក់​នៅផ្ទះ​លេខ០៥A ផ្លូវ​៣១៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។ ចំណែក​​បុរស​ជា​សា​ហាយ គេ​ពុំទាន់​ប្រាប់​ឈ្មោះ​នៅឡើយ គ្រាន់​តែ​បញ្ជាក់ថា​ជា​មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​។
បុរស​ជា​ប្តី​សូម​មិនបញ្ចេញ​ឈ្មោះ​បាន​រៀប​រាប់​ឱ្យ​​ដឹងថា គាត់​បាន​រៀបការ​ជាង​១៣​ឆ្នាំ​ហើយ មានកូន​៣​នាក់ ស្រី​២​នាក់ ប្រុស​១ (​កូន​​ស្រី​ច្បង​អាយុ​​១៣​ឆ្នាំ​ កូនស្រី​ប្អូនពៅ​​អាយុ​​៤​ឆ្នាំ​) រស់នៅ​​ជុំ​គ្នា​​។​ ​ប៉ុន្តែ​ប្រពន្ធ​គាត់​ចាប់ផ្តើម​ប្លែក​នៅ​ចុងឆ្នាំ​២០១០ គឺ​ចូលចិត្ត​ដើរ​ពេល​ល្ងាច​និង​យប់​និយាយ​ទូរស័ព្ទ​ច្រើន មិន​យកចិត្តទុកដាក់​ចំពោះ​ការងារប្តី​​ និង​ជា​ពិសេស​​សបាយទឹក​ឲ្យ​ប្តី​ ដែលអត្តចរិត​បែប​នេះ​​ធ្វើ​ឱ្យ​សង្ស័យ​​យ៉ាងខ្លាំង​ ហើយរូបគាត់​ក៏​​តាមដានរឿង​សាហាយ​ស្មន់​​របស់នាង​រហូតមក​ដល់​​ពេលនេះ​។ លុះ​នៅ​ល្ងាច​ថ្ងៃទី​២៩ មករា ២០១១ ប្រពន្ធ​គាត់​ទៅ​ស៊ីការ​​គេ​នៅ​មជ្ឈមណ្ឌល​ទួលគោក​។ ស៊ីការ​​​ចប់​ក៏​ណាត់​ជួប​សហាយ​ទៅ​ដេក​នៅផ្ទះ​សំណាក់​ពៅ ហេង​។
ប្រភព​ដដែល​បន្តថា នៅពេល​ដឹងថា ប្រពន្ធ​ទៅ​ដេក​ជាមួយ​ប្រុស គាត់​ក៏​ប្តឹង​ប៉ូលិស ប៉េអឹម​រួមទាំង​ក្រុមគ្រួសារ​ទៅផ្ទះ​សំណាក់​ពៅ ហេង តែ​ម្តង​ ​ដើម្បី​ពិនិត្យ​​មើល​ឱ្យឃើញ​​ផ្ទាល់​ភ្នែក​…​​លុះ​​ពេល​រុញ​ទ្វារ​បន្ទប់ ​ចូល ក៏​ឃើញ​ពួកគេ​កំពុង​រួម​រ័ក្ស​យ៉ាង​ជាក់ស្តែង​។ គាត់​ក៏​នាំ​ប្រពន្ធ​ជិះ​រថយន្ត​ត្រឡប់​ទៅផ្ទះ​វិញ ទន្ទឹមនឹង​ដោះលែង​បុរស​ជា​សា​ហាយ​ឲ្យ​ទៅផ្ទះ​វិញ​ដែរ។ លុះ​ព្រឹក​ថ្ងៃទី៣០ មករា ​ទើប​ដាក់​ពាក្យបណ្តឹង​ដល់​​ប៉ូលិស​ឲ្យ​ចាត់​ការ​តាម​ច្បាប់​​ទៅ​ចុះដើម្បី​ ​ឱ្យ​ជ្រះ​ស្រឡះ​​រឿងនេះ​ ៕

Malaysian Chamber of Commerce Find out Investment Potentiality in Phnom Penh


Malaysian Chamber of Commerce paid a courtesy call to Deputy Governor Mr. NOUN Someth on 26th January 2011 at Phnom Penh Capital Hall.

In the meeting, Malaysian counterpart said they want to invest in Cambodia, especially in Phnom Penh Capital City in terms of all kinds of infrastructures. Another intention is to follow up the investment in waste water treatment in Phnom Penh which 5 Malaysia companies used to contact with and present their projects to Phnom Penh Capital Hall. It should be highlighted that the construction of waste water treatment system in Phnom Penh is really important to improve the existing waste system and the capacity to supply clean water. Furthermore, Malaysian counterpart presented technical skills of Malaysian company which are being well-known and supported at international level and can be afforded. Because Phnom Penh is the heart of the Kingdom of Cambodia and being developed in all fields, Malaysian Chamber of Commerce hopes to glue to cooperation between Malaysia and Cambodia in terms of sustainable investment in the future.

In response, Mr. NOUN Someth, on behalf of H.E Governor, expressed red-carpet welcome and thanks Malaysia for supporting Phnom Penh, and for the cooperation to be successful in the future, each Malaysian company shall contact with Phnom Penh Capital Hall through official letters.

 

PRESS RELEASE - People Living in Beong Kak Development Area


KINGDOM OF CAMBODIA
Nation Religion King
Phnom Penh Capital Hall
Phnom Penh, December 21, 2010
PRESS RELEASE


Boeung Kak Natural Lake covers a 133 ha (including water surface and its surrounding land areas), of which about 104 ha is lake surface, located in Sangkat Srah Chak, Khan Daun Penh, Phnom Penh. From 1987 – 1988, this area was under the administration of Municipal People’s Revolution Committee in Phnom Penh (Currently known as Phnom Penh Capital Hall), and there were no people yet at that time. Since 1993, people had gradually illegally occupied and built shelters without proper construction plans, causing Boeung Kak area to be anarchical.

In late 2003, with support from the Embassy of France, the Municipality of Phnom Penh (Phnom Penh Capital Hall at present) organized a competition to select Boeung Kak Model Development Plan, participated by all relevant agencies. Resulting from this initiative, the Royal Government of Cambodia, in 2003, authorized Shukaku Inc. Company to develop this area to be a commercial, cultural, tourism, housing, and resort hub, along with infrastructure development such as roads, drainage system, green space and amusement parks deserving to be a Pearl City as it has been known before.

The compensation policy takes 3 approaches for each house: 1st Option: Providing 8,000 USD and 2 Million Riels, 2nd Option: Providing a (4m x 12m) flat in Khan Dangkor with 2 Million Riels and 3rd Option: On-site development—people are requested to temporary stay in a designated places prepared by the Capital Hall and wait for the construction work to be finished, using similar style buildings at Bory Keila. As a result, about 2,000 households have voluntarily accepted compensation policy of the Royal Government. However, for people, living in the surrounding areas outside Lake Surface, there will be discussions after the Master Plan of Shukaku Inc. Company gets approval from the Council for the Development of Cambodia (CDC).
.
Stemming from good and admirable gesture for cooperation and understanding among local people in Village 2 and 4 of approximately 2,000 families who voluntarily choose to accept this compensation policy, Phnom Penh Capital Hall appeals to other families living in Boeung Kak Development Zone not to be deceived by a handful of opportunists and to immediately contact with Boeung Kak Development Committee to get one among the three options in order to facilitate the next step development process to be more successfully complying with the development policies of the Royal Government.


Phnom Penh Capital Hall
Copy:
All media “for broadcasting”


 

ក្រូចឆ្មារព្យាបាលរោគនៅក្នុងពោះ

Print E-mail
Written by ភ្នំពេញដេលីញូវ   
Monday, 17 January 2011 13:43
* ឈឺពោះ ហើមពោះ ឆ្អល់ពោះ
ច្របាច់ទឹកក្រូចឆ្មារ មួយចំហៀងផ្លែ លាយជាមួយទឹកអំពៅ ឬ ស្ករផែន រួចទទួលទាន ព្រោះវាជួយបន្ថយ សកម្មភាព ច្របាច់របស់ពោះវៀន ឱ្យយឺតវិញ ។
* ព្យាបាលរោគក្រពះ
ច្របាច់ផ្លែក្រូចឆ្មារឱ្យចេញទឹកអស់នៅសល់តែសម្បក បន្ទាប់មកយក សម្បកឆៅទៅដាំទឹកឆុងផឹក ព្រោះជាឱសថ បណ្តេញខ្យល់ និង ព្យាបាល រោគក្រពះ ។ ជាតិប្រេងពីសម្បកផ្លែក្រូចឆ្មារមានប្រសិទ្ធភាពក្នុងការផ្សះដំបៅ ជួយឱ្យក្រពះឆាប់ជាសះស្បើយ ។
* ព្យាបាលអាការក្តៀនលាមក
ឆុងទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅប្រមាណជា ១ កែវកាហ្វេ លាយអំបិល បន្តិចបន្តួច ហើយទទួលទានវាភ្លាមៗក្រោយពេល ភ្ញាក់ពីដំណេកពេលព្រឹក ព្រោះវាជួយជំរុញសកម្មភាពរបស់ពោះវៀនឱ្យបត់ជើងធំតាមធម្មតា ។
* ព្យាបាលរោគរាករូស
នៅប្រទេសឥណ្ឌា គ្រូពេទ្យឱសថបុរាណបានណែនាំឱ្យប្រើទឹកក្រូចឆ្មារ លាយជាមួយទឹកស្អាតក្នុងសីតុណ្ហភាព ធម្មតាទទួលទានរហូតដល់អាការរាក- រូសបានធូរស្បើយ ។
* ព្យាបាលជាតិពុលក្នុងអាហារ
ប្រើទឹកក្រូចឆ្មារលាយជាមួយទឹកកំបោរ បន្ថែមអំបិលបន្តិចឱ្យមានរសជាតិ ប្រៃឡែមៗទទួលទាន ១ ស្លាបព្រាបាយ មុនពេលបរិភោគអាហារ ដើម្បីជួយ សម្លាប់បាក់តេរីនៅក្នុងក្រពះដែលជាមូលហេតុធ្វើឱ្យលោកអ្នករាករូស ៕

ការរួមភេទអាចព្យាបាលរោគបាន ១១ មុខ

Print E-mail
Written by ភ្នំពេញដេលីញូវ   
Monday, 31 January 2011 02:10
១-កម្ចាត់រោគដេកមិនលក់
      មនុស្សគ្រប់រូបតែងប៉ងប្រាថ្នាដេកឱ្យ បានលក់ស្កប់ស្កល់ ប៉ុន្តែដោយសារតែ មូលហេតុផ្សេងៗទើប បណ្តាលឱ្យកើត រោគដេកមិនលក់ ជាពិសេសចំពោះ ស្ត្រីភេទ ។ ដូច្នេះបន្ទាប់ពីបានរួមភេទប្រកបដោយ លក្ខណៈត្រឹមត្រូវតាមក្បួនខ្នាតរួចមក ភាពតានតឹងនៅក្នុងរាងកាយចាប់ផ្តើមធូរស្រាល ។ រីឯសាច់ដុំ បន្ទាប់ពីខំប្រឹង និង មានភាពហត់នឿយក្នុងពេលបើកឆាកប្រយុទ្ធរួចមក ក៏ទទួលបានការលាសាច់ដុំ ឡើងវិញ ។ ដែលអាចបង្កឱ្យមានការងងុយដេកភ្លាមៗ ដែលជាករណីអាចជួយដល់ការកម្ចាត់រោគដេកមិនលក់ ។ ម៉្យាងទៀត ចំពោះជីវិតផ្លូវភេទដែលកាន់តែប្រកបដោយ សុភមង្គលនោះ គឺក្រោយពេលបើកឆាកប្រយុទ្ធរួច ក៏អាច ឆាប់ដេកបានលង់លក់ស្កប់ស្កល់ដែរ ។
     
      ២-ជួយសម្រាលដល់រោគផ្សេងៗមុនពេល ធ្លាក់រដូវ
      ចំពោះស្ត្រីភេទ មុនពេលធ្លាក់រដូវក្នុងរវាងពី ៥ ទៅ ៧ ថ្ងៃ បរិមាណលោហិតដែលហូរចូលក្នុងឆ្អឹងត្រគាក មានការកើនឡើង ដូច្នេះអាចបណ្តាលឱ្យកើតរោគហើម និង រមួលក្រពើ ដែលអាចឈានទៅដល់ការកើតរោគ ហើមពោះ និង ឈឺពោះ ទៀតផង ។ ចលនានៃការ បង្រួញសាច់ដុំបន្ទាប់ពីការរួមភេទ អាចជំរុញឱ្យ លោហិតបង្កើនល្បឿនហូរចេញពីតំបន់ឆ្អឹងត្រគាក និង ជ្រៀត ចូលក្នុងចរន្តឈាមរត់ ដែលអាចជួយសម្រាល ដល់កម្លាំង សម្ពាធឆ្អឹងត្រគាក និង ជួយសម្រាលទៅដល់ការធ្វើទុក្ខ ត្រង់ពោះទៀតផង ។
     
      ៣-ទឹកកាមអាចជួយកម្ចាត់មេរោគក្នុងប្រដាប់ភេទរបស់ស្ត្រី
      តាមការពិសោធបានបញ្ជាក់អះអាងថា នៅក្នុងទឹក កាមមានសារធាតុប្រឆាំងមេរោគម៉្យាងដែលអាចកម្ចាត់ មេរោគផ្សេងៗនៅត្រង់ប្រដាប់ភេទរបស់ស្ត្រី ។ ចំពោះ ស្ត្រីភេទណាដែលពុំមានជីវិតផ្លូវភេទក្នុងរយៈពេលយូរ ងាយកើតរោគរលាកប្រដាប់ភេទ រោគរលាកស្រោម ស្បូន និង រោគរលាកបំពង់អូវុល ជាដើម ។
     
      ៤-ជួយការពារខួរក្បាល
      តាមការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររបស់ជប៉ុនបានឱ្យ ដឹងថា ចំពោះជីវិតផ្លូវភេទក្នុងលក្ខណៈសមល្មម គឺអាច ជួយការពារដល់ខួរក្បាលមិនឱ្យចាស់ទ្រុឌទ្រោម និង ជួយជំរុញដល់ការដុតរំលាយអាហារនៅក្នុងរាងកាយ ព្រម ទាំងធ្វើឱ្យការចងចាំមានភាពខ្លាំងក្លាទៀតផង ។
      ៥-កាត់បន្ថយអត្រានៃការកើតជំងឺបេះដូង
      ជីវិតផ្លូវភេទអាចធ្វើឱ្យឆ្អឹងត្រគាក អវយវៈ សន្លាក់ ឆ្អឹង សាច់ដុំ និង ឆ្អឹងខ្នងកាន់តែមានសកម្មភាពយ៉ាងរស់ រវើក និង អាចជំរុញដល់ចរន្តឈាមរត់ បង្កើនមុខងារ បេះដូង និង សួតកាន់តែមានភាពរស់រវើក នាំឲ្យអ្នក ដែលមានជីវិត ផ្លូវភេទដ៏សមស្របមានអត្រាគ្រោះថ្នាក់នៃ ការកើតជំងឺបេះដូងធ្លាក់ចុះបាន ១០ ភាគរយ បើប្រៀប ធៀបនឹងអ្នកដែល មានជីវិតផ្លូវភេទពុំប្រក្រតី ។
     
      ៦-ជួយសម្រាលដល់ការឈឺចុកចាប់
      តាមពិតទៅ ជីវិតផ្លូវភេទមានប្រសិទ្ធភាពអាចជួយ សម្រាលដល់ការឈឺចុកចាប់មិនខុសពីថ្នាំអាស្ពីរីននោះ ឡើយ ដោយមានការបញ្ជាក់អះអាងពីប្រព័ន្ធព្យាបាល ជាច្រើនថា ជីវិតផ្លូវភេទអាចរំញោចដល់ប្រព័ន្ធសរសៃ ប្រសាទដ៏ សំខាន់នៅក្នុងខួរក្បាល ហើយក៏បញ្ចោញនូវ សារធាតុគីមីម៉្យាងដែលអាចជួយសម្រាលការឈឺចុក ចាប់ដែរ ។ ម៉្យាងទៀត អ្វីដែលគេមិននឹកស្មានដល់នោះ ការរួមភេទមានប្រសិទ្ធភាពអាចកាត់បន្ថយការឈឺចុក ចាប់ទៅលើរោគសំខាន់ផ្សេងៗ ដូចជា រោគរលាក សន្លាក់ឆ្អឹង ឈឺក្រពះ ឈឺសរសៃប្រសាទនៅត្រង់ខ្នង  ឈឺក្បាល និង ឈឺធ្មេញ ជាដើម ។
     
      ៧-កាត់បន្ថយអត្រានៃការកើតរោគសើ ស្បែក
      នៅពេលដែលចរន្តឈាមរត់នៅតាមស្រទាប់ស្បែក ពុំបានល្អ អាចបណ្តាលឱ្យកើតរោគសើស្បែក ដូចជា កើត “មុន” ជាដើម ។ ប៉ុន្តែប្រសិនបើមានជីវិតផ្លូវ ភេទដ៏សមស្រប អាចបង្កើនល្បឿននៃចរន្តឈាម រត់ ការដុតរំលាយ អាហារនៅក្នុងរាងកាយ និង អាច ធ្វើឱ្យស្រទាប់ស្បែកភ្លឺរលោង ព្រមទាំងមានផល ប្រយោជន៍ការពារមិន ឱ្យកើតរោគសើស្បែកទៀត ផង ។
     
      ៨-លើកកម្ពស់មុខងារនៃប្រព័ន្ធស៊ាំជំងឺ
      បច្ចុប្បន្ននេះ គេសង្កេតឃើញថា ការដែល រោគផ្តាសាយ ជំងឺលើសឈាម ដំបៅរលួយសព្វបែប យ៉ាងតែងតែ ងាយនឹងចូលបៀតបៀននោះក៏ព្រោះតែ ប្រព័ន្ធស៊ាំជំងឺនៅក្នុងរាងកាយខ្សោយ បណ្តាលឲ្យជីវិត ផ្លូវភេទ អាចធ្វើឱ្យ ការបញ្ចោញធាតុរាវពីក្រពេញក្រលៀន មានតុល្យភាព ចំណែកឯសាច់ដុំបន្តឹងមុននឹងរលាសន្ធឹង ជាក្រោយ ។ ហេតុនេះធ្វើឱ្យប្រព័ន្ធស៊ាំនឹងជំងឺរក្សាបាន ភាពខ្លាំងក្លា ។
     
      ៩-ជំរុញឱ្យប្រដាប់ភេទរបស់ស្ត្រីមានសុខភាពល្អ
      សារជាតិអេសស្ត្រូចេន (អ័រម៉ូនរបស់ស្ត្រី) អាចធ្វើ ឱ្យមុខងារនៃប្រព័ន្ធចរន្តឈាមរត់របស់ស្ត្រីរក្សាបានល្អប្រសើរ ។ ដូច្នេះចំពោះស្ត្រីភេទដែលមានជីវិត ផ្លូវភេទសមស្របតាមក្បួនខ្នាតកម្រិតនៃសារជាតិអេសស្ត្រូចេនកើនខ្ពស់ច្រើន ជាងស្ត្រីដែលពុំបានរួម ភេទទាល់តែសោះ ធ្វើឱ្យមុខងារសរីរៈនៃ អូវុលកាន់តែរឹងប៉ឹង ។ ម៉្យាងទៀត នៅពេល រួមភេទម្តងៗ ការបញ្ចោញទឹករំអិល ឬ ទឹកកាមកើនឡើង ដែលអាចការពារស្រោមប្រដាប់ភេទមិនឱ្យស្ងួត ។
     
      ១០-ពន្យឺតភាពចាស់ជរា
     
      ស្ត្រីភេទចាប់ពីអាយុប្រហែលជា ៣៥ ឆ្នាំឡើងទៅ គ្រោងឆ្អឹងចាប់ផ្តើមធូររលុង ដូច្នេះការរួម ភេទអាចជួយ សម្រួលទៅដល់កូឡេស្តេរ៉ូល រក្សាភាពញឹកនៃគ្រោងឆ្អឹង និង កាត់បន្ថយភាពធូររលុង នៃគុណភាពឆ្អឹង ។ ដូច្នេះមនុស្សក៏មានរាងកាយមាំមួនហាក់នៅវ័យក្មេងជានិច្ច ។
     
      ១១-បង្កើនមុខងារនៃការផលិតឈាមនៅក្នុងខួរឆ្អឹង
      ចំពោះបុរស ការមានជីវិតផ្លូវភេទដ៏សមស្របរឹតតែធ្វើឱ្យរាងកាយមានសុខភាពមាំមួន ដែលអាច ធ្វើឱ្យបរិមាណ នៃការបញ្ចោញទឹកកាមនៅក្នុងពងស្វាសកើនឡើនដែលធ្វើឱ្យសាច់ដុំកាន់តែរីកលូតលាស់ បង្កើនទម្ងន់ខ្លួន និង បង្កើនមុខងារនៃការផលិតឈាមនៅក្នុងខួរឆ្អឹង ព្រមទាំងអាចកាត់បន្ថយការប្រមូល ផ្តុំជាតិខ្លាញ់នៅក្នុងរាងកាយ ទៀតផង ៕

Sunday, January 30, 2011

ចូល​ឆ្នាំ​ចិន​ចាប់ផ្តើម​យ៉ាង​ដូចម្តេច​?

ដោយ : សូនី
ថ្ងៃទី 30 មករា 2011
CEN
លោតម៉ុងសាយមិនអាចខ្វះបានពេលចូលឆ្នាំចិន
លោតម៉ុងសាយមិនអាចខ្វះបានពេលចូលឆ្នាំចិន
ភ្នំពេញ: យោង​តាម​រឿងនិទាន​និង​រឿងព្រេង​បុរាណ​ចិន ដើមកំណើត​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ចាប់ផ្តើម​ជាមួយនឹង​ការប្រយុទ្ធ​ជាមួយ​ សត្វ​កំណាច មួយ​ក្បាល​ដែល​មានឈ្មោះ​ថា នៀន​។​ សត្វ នៀន នឹង​ចេញ​មក​ថ្ងៃទី​១​នៃ​ឆ្នាំ​ថ្មី ដើម្បី​មក​បំផ្លាញ​សត្វ​គោក្របី​ផលដំណាំ​និង​សម្លាប់​ក្រុម​អ្នកភូមិ​ជា​ ពិសេស​កុមារ​។​ដើម្បី​ការពារ​ខ្លួន​ពួក​គេ ក្រុម​អ្នក​ភូមិ​បាន​យក​ម្ហូបអាហារ​មក​ដាក់​នៅ​ខាង​មុខ​ទ្វារផ្ទះ​របស់​ ពួកគេ​នៅ​ពេល​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ម្តងៗ​។​
​ពួក​គេ​ជឿ​ថា ក្រោយ​ពី​សត្វ នៀន បាន​ស៊ី​ចំណី​ដែល​ពួកគេ​បាន​រៀបចំ​ឲ្យ​រួចហើយ វា​នឹង​មិន​វាយប្រហារ​មនុស្ស ណា​ម្នាក់​ទេ​។​មាន​ពេល​មួយ​នោះ ប្រជាជន​បាន​ឃើញ​សត្វ នៀន​ខ្លាចក្មេង​តូច​ម្នាក់​ដែល​ស្លៀកពាក់ ឈុត​ក្រហម​។​បន្ទាប់​មក​ក្រុម​អ្នកភូមិ​ជឿ​ថា​សត្វ នៀន ខ្លាច​ពណ៌​ក្រហម​។​ដូច្នេះ​រៀង​រាល់​ពេល​នៅពេល​ពិធី បុណ្យ​ចូល​ឆ្នាំ​ចិន​ជិត​មក​ដល់ ក្រុម​អ្នក​ភូមិ​ព្យួរ​គោម​ពណ៌​ក្រហម​និងរ​មូរ​ក្រដាស​ពណ៌​ក្រហម​រាង​ជា​ ផ្កា​នៅ តាម​បង្អួច​និង​ទ្វារ​។​ប្រជាជន​ក៏​ប្រើប្រាស់​ផាវ​ដើម្បី​បន្លាច​សត្វ នៀន ឲ្យចេញ​ឆ្ងាយ​ផងដែរ​។​ចាប់ពីពេលនោះ​មក សត្វ នៀន លែង​ហ៊ាន​ចូល​ភូមិ​ទៀត​។ នៅ​ទីបំផុត នៀន ត្រូវបាន​ព្រះសង្ឃ ហុង​ជុន ឡាវ​ស៊ូ ដែលជា ព្រះសង្ឃ​សាសនា​តាវ​សម័យបុរាណ​ចាប់បាន​។ សត្វ នៀន បាន​ក្លាយជា​សេះ​​របស់​ព្រះសង្ឃ ហុង​ជុន ឡាវ​ស៊ូ តាំងពី​ពេលនោះ​មក​។​ ​
​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​គឺជា​ពិធី​បុណ្យ​ប្រពៃណី​ចិន​ដ៏​សំខាន់​បំផុត ​មួយ​នៅក្នុង​ចំណោម​ពិធី​បុណ្យ​ប្រពៃណី​ចិន​ជា​ច្រើន​។​បើទោះបី​ចំពេល​មាន​ រដូវរងារ​ក៏ដោយ ក៏​នៅក្នុង​ប្រទេស​ចិន ពិធី​នេះ​ត្រូវបាន​គេ​ហៅថា “​ពិធីបុណ្យ​និទាឃ​រដូវ​”(Spring Festival) ជា​ការបកប្រែ​តាមន័យ​ត្រង់​ពី​ឈ្មោះ​ចិន ដោយសារ​តែ​ភាពខុសគ្នា​រវាង​វិធីសាស្ត្រ​គណនា​រដូវ​កាល​តាម​បែប​ប្រពៃណី​ចិន​ និង​តាម​បែប​បស្ចិមប្រទេស​។​
​ ​ពិធីបុណ្យ​នេះ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១​នៃ​ខែ​ទី​១​តាម​ប្រក្រតិទិន​បុរាណ​ ចិន​និង​បញ្ចប់​ដោយ​ពិធី​បុណ្យ​ដុត​ចង្គៀង​គោមដែល​ត្រូវ​នឹង​ថ្ងៃទី​១៥​។​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ជា​ថ្ងៃមួយ​ដែល​គ្រួសារ​ប្រជាជន​ចិន​ជួបជុំ​គ្នា​ សម្រាប់​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ប្រចាំឆ្នាំ​របស់​ពួកគេ​ដែល​គេ​ហៅ​ជា​ ភាសា​ចិន​ថា ជូ​ស៊ី​ឬ​ ”​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​” ។​
​ ​បុណ្យ​ចូល​ឆ្នាំ​ចិន​គឺជា​ពិធី​បុណ្យ​ដ៏​យូរ​បំផុត​និង​សំខាន់​បំផុត​តាម​ ប្រក្រតិទិន​ចន្ទគតិ​របស់​ចិន​។​ដើមកំណើត​បុណ្យ​ចូល​ឆ្នាំ​ចិន​គឺ​មាន​ ចំណាស់​ជាច្រើន​សតវត្សរ៍​មក​ហើយ​និង​កាន់តែ​មាន​សារៈសំខាន់​ជាង​មុន​ដោយសារ​ តែ​ជំនឿ​និង​ទំនៀមទម្លាប់​ប្រពៃណី​ជា​ច្រើន​។​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ពី​ សម័យ​បុរាណ​គឺជា​ការឆ្លុះបញ្ចាំង​ពី​របៀប​ដែល​ប្រជាជន​បាន​ប្រព្រឹត្ត​និង​ ពីអ្វី​ដែល​ពួក​គេ​ជឿជាក់​បំផុត​នោះ​។​
​ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​តាម​ប្រទេស​និង​ទឹកដី ​ដែល​មាន​ប្រជាជន​ចិន​ច្រើន​រស់នៅ​ដូចជា ចិន​ដីគោក ហុក​កុង ឥណ្ឌូនេស៊ី ម៉ា​កាវ ម៉ា​ឡាឡេ​ស៊ី ហ្វីលីពីន សិង្ហ​បុរី តៃវ៉ាន់ វៀតណាម​និង​នៅតាម​តំបន់​ប្រជុំជន​ចិន​(Chinatown) ផ្សេងៗ​។​
​ ​បុណ្យ​ចូល​ឆ្នាំ​ចិន​ត្រូវបាន​ចាត់ទុក​ថា​ជា​ថ្ងៃបុណ្យ​ដ៏​សំខាន់​បំផុត​ សម្រាប់​ប្រជាជន​ចិន​និង​មាន​ឥទ្ធិពល​លើ​ការ​ប្រារព្ធ​ឆ្នាំ​ថ្មី​របស់​ ប្រទេស​ជិតខាង​របស់​ខ្លួន​ព្រមទាំង​វប្បធម៌​របស់​ប្រជាជន​ដែល​ប្រជាជន​ចិន​ មាន​ទំនាក់ទំនង​ដ៏​ទូលំទូលាយ​ជាមួយ​។ ប្រជាជន​ទាំងនោះ​រួមមាន កូរ៉េ ទី​បេ និង ប៊ូ​តាន ម៉ុង​ហ្គោលី វៀតណាម និង​ជប៉ុន​កាលពី​មុន​ឆ្នាំ​១៨៧៣​។​
​ ​នៅតាម​បណ្តា​ប្រទេស​ដូចជា​អូស្ត្រាលី​កាណាដា​និង​សហរដ្ឋអាមេរិក​បើ​ទោះ​ណា​ បុណ្យ​ចូល​ឆ្នាំ​ចិន​មិនមែន​ជា​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​ក៏ដោយ​ក៏​ជាតិ​ពន្ធ ​ចិន​ជា​ច្រើន​បាន​ប្រារព្ធ​ពិធី​អបអរ​ដ៏​ធំ​ហើយ​ប្រៃសណីយ៍​អូស្ត្រាលី ប្រៃសណីយ៍​កាណាដា និង​ការិយាល័យ​ប្រៃសណីយ៍​របស់​អាមេរិក​ចេញ​តែម​សម្រាប់​ឆ្នាំ​ថ្មី​ផងដែរ​។​
​ ​នៅក្នុង​ប្រទេស​ចិន​វិញ​ទំនៀមទម្លាប់​និង​ប្រពៃណី​តាម​តំបន់​ដែល​ពាក់ព័ន្ធ ​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​មាន​ភាពខុស​គ្នា​ច្រើន​។ ប្រជាជន​នឹង​ចំណាយ​ប្រាក់​របស់​ពួកគេ​ដើម្បី​ទិញ​អំណោយ គ្រឿង​តុបតែង​លំអ សម្ភារៈ​ប្រើប្រាស់​ម្ហូបអាហារ​និង​សំលៀកបំពាក់​។​វា​ក៏​ជា​ប្រពៃណី​មួយ​ ផងដែរ​ដែល​គ្រប់​ក្រុម​គ្រួសារ​ធ្វើ​ការសម្អាត​ផ្ទះសម្បែង​សព្វកន្លែង​ ដើម្បី​បណ្តេញ​រាល់​ឧបទ្រព​ចង្រៃ​ដោយ​សង្ឃឹមថា នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សំណាង​ល្អ​ដែល​នឹង​ចូលមក​ដល់​។​
​បង្អួច​និង​ទ្វារ​នឹង​ត្រូវ​បាន​តុបតែង​លំអ​ដោយ​យ័ន្ត​ពណ៌​ក្រហម​និង​ ពាក្យ​ជូនពរ​ដែល​សរសេរ​ថា “​សេចក្តីសុខ​”“​ភោគទ្រព្យ​”​និង​“​អាយុ​យឿន​យូរ​”​។​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ ​ចិន​អាហារ​ពេល​ល្ងាច​គឺជា​ពិធី​ជប់លៀង​ជាមួយ​ក្រុម​គ្រួសារ​។​អាហារ​ ទាំងនោះ​រួមមាន​ដូចជា សាច់ជ្រូក សាច់​ទា សាច់​មាន់​និង​បង្អែម​ដ៏​ឆ្ងាញ់​ពិសារ​។​
​ ​ក្រុមគ្រួសារ​នឹង​បញ្ចប់​កម្មវិធី​ក្នុងពេល​រាត្រី​ដោយ​មាន​ការដុត​ផាវ​ ផងដែរ​។​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​បន្ទាប់ ក្មេងៗ​នឹង​សំដែង​ការគោរព​ចំពោះ​ឪពុក​ម្តាយ​ដោយ​ជូនពរ​ពួកគាត់​ឲ្យមាន​ សុខភាព​ល្អ​និង​រីករាយ​ថ្ងៃ​ចូលឆ្នាំថ្មី ហើយ​ទទួលយក​អាំង​ប៉ាវ​ម្នាក់​មួយៗ​។​ប្រពៃណី​បុណ្យចូលឆ្នាំ​ចិន​គឺ​ជា​ មធ្បោបាយ​ដ៏​ប្រពៃ​បំផុត​ដើម្បី​ធ្វើ​ការផ្សះផ្សារ បំផ្លាចចោល​បំណង​អាក្រក់​ទាំងឡាយនិង​បួងសួង​ដោយស្មោះ​ស​សូមឲ្យ​មាន​សន្តិភាព ​និង​សុភមង្គល​សម្រាប់​គ្រប់​គ្នា​។​
​ ​បើ​ទោះ​ណា​តាម​ទម្លាប់ ប្រក្រតិទិន​ចិន​មិន​ប្រើ​ឆ្នាំ​ដែល​កំណត់​លេខ​រៀង​បន្តបន្ទាប់​គ្នា​ក៏ដោយ ក៏​នៅ​ក្រៅប្រទេស​ចិន​ជារឿយៗ ឆ្នាំ​ត្រូវបាន​គេ​កំណត់​ចាប់​ពី​សម័យ​សោយរាជ្យ​របស់​អធិរាជ​លឿង​ឬ​ហ៊ួង​ឌី ( Yellow Emperor, Huangdi) ។​ប៉ុន្តែ​យ៉ាងហោចណាស់​ឆ្នាំ​ចំនួន​បី​ត្រូវ​បាន​គេ​ចុះ​លេខ​ទី ១​ឥឡូវ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នកប្រាជ្ញ​ផ្សេងៗ​ដែល​ធ្វើឲ្យ​ឆ្នាំ​ ២០១១ ត្រូវ​នឹង​”​ឆ្នាំ​ចិន​” ៤៧០៩,៤៧០៨,​ឬ​៤៦៤៨​។​
​ ​ប្រក្រតិទិន​ចន្ទគតិ​និង​សុរិយគតិ​(Lunisolar calendar)​របស់​ចិន​កំណត់​កាលបរិច្ឆេទ​ចូល​ឆ្នាំ​ចិន​។ ប្រក្រតិទិន​នេះ​ក៏​ត្រូវបាន​ប្រើ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​ត្រូវបាន​ អនុម័ត​ឲ្យប្រើ​ឬ​ក៏រង​ឥទ្ធិពល​វប្បធម៌​របស់​ជនជាតិ​ហាន​(​ជាពិសេស កូរ៉េ ជប៉ុន​និង​វៀតណាម​)​ហើយ​ប្រហែលជា​មាន​ខ្សែស្រឡាយ​តែមួយ​ជាមួយ នឹង​ពិធី​បុណ្យចូលឆ្នាំថ្មី​ស្រដៀង​គ្នា​នេះ​នៅ​ក្រៅ​តំបន់​អាស៊ី​ខាងកើត​(​ ដូចជា​អ៊ីរ៉ង់​និង​ពួក​ជនជាតិ​ប៊ុ​ហ្គា​)​។​
​ ​តាម​ប្រក្រតិទិន​ហ្គ្រេ​ហ្គោ​រៀន​(​ប្រក្រតិទិន​សាកល​ដែល​យើង​ប្រើ​ សព្វថ្ងៃ​) កាលបរិច្ឆេទ​សម្រាប់​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ចិន​តែងតែ​ប្រែប្រួល​រៀងរាល់​ ឆ្នាំ​ដែល​កាលបរិច្ឆេទ​នៅ​ចន្លោះ​ថ្ងៃ​ទី​២១​ខែ​មករា​និង​ថ្ងៃទី​២០​ខែ​ កុម្ភះ​។​តាម​ប្រក្រតិទិន​ចិន​សុល​ស្ទីស​(​ពេល​ដែល​ព្រះអាទិត្យ​នៅ​ឆ្ងាយ​ បំផុត​ពី​ខ្សែ​អេក្វាទ័​រ​)​រដូវរងារ​ត្រូវតែ​កើតឡើង​នៅក្នុង​ខែ​ទី​១១​ដែល​ មានន័យ​ថា​ពិធី​បុណ្យចូលឆ្នាំ​ចិន​តាម​ធម្មតា​ត្រូវ​នឹង​ថ្ងៃ​ពេញ​បូរ​មី​ទី ​ពីរ​បន្ទាប់​ពី​សុ​ល​ស្ទីស​រដូវរងារ​។​
​ ​ក្នុង​វប្បធម៌​បុរាណ​ចិន លី​ឈុន (Lichun) គឺជា​ពាក្យ​សំដៅ​ព្រះអាទិត្យ​ដែល​កត់សម្គាល់​ពី​ការ ចាប់​ផ្តើមនិទាឃ​រដូវ​ដែល​កើតឡើង​ប្រហែល​នៅ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​។​ កាលបរិច្ឆេទ​សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំ ចិន​ពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០១៩(​តាម​ប្រក្រតិទិន​ហ្គ្រេ​ហ្គោ​រៀន​)​គឺ​ ស្ថិតនៅ​ខាងឆ្វេង​ព្រម​ជាមួយនឹង​រាសី​សត្វ​ដែល​តំណាង​ឆ្នាំ​និង​មែកធាង​របស់ ​វា​នៅ​លើ​ផែនដី​។​ឈ្មោះ​នៃ​មែកធាង​នៅលើ​ផែនដី​មិនមាន​ពាក្យ​គូ​ជា​ភាសា​ អង់គ្លេស​ហើយ​មិនមែន​ជា​ការបកប្រែ​សត្វ​ទាំងអស់នោះ​ជា​ភាសា​ចិន​ទេ​។​ព្រម​ ជាមួយ​រយៈពេល​វិលជុំ​១២​ឆ្នាំ​នៃ​រាសី​សត្វ មាន​រយៈពេល​វិលជុំ​១០​ឆ្នាំ​នៃ​ទ្វារ​ឋានសួគ៌​។​ទ្វារ​ឋានសួគ៌​នី​មួយៗ​នៃ​ ទ្វារថាន​សួគ៌​ទាំង​១០​គឺពាក់ព័ន្ធ​នឹង​ធាតុ​មួយ​នៅក្នុង​ចំណោម​ធាតុ​ទាំង​៥ ​នៃ​ហោរាសាស្ត្រ​ចិន​ដែល​មាន​ដូចជា​: ធាតុ​ឈើ ធាតុ​ភ្លើង ធាតុ​ដី​
ធាតុ​ដែក និង​ធាតុទឹក​។​
​ ​ធាតុ​ទាំងនេះ​ឆ្លាស់គ្នា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​ចំណែកឯ​យិន​និង​យ៉ាង​(​ ញី និង​ឈ្មោល​Yin and Yang) ឆ្លាស់គ្នា​រៀងរាល់ឆ្នាំ​។​ដូច្នេះ​ធាតុ​ទាំងនេះ​គឺ​ខុសគ្នា​: យ៉ាង​ឈើ យិន​ឈើ យ៉ាង​ភ្លើង យិន​ភ្លើង ។​ល​។​ ​ធាតុ​ទាំងនេះ​បង្កើតបាន​ជា​ខួប​រួម​មួយ​ដែល​កើតឡើង​ម្តង​ទៀត​រៀងរាល់​៦០​ ឆ្នាំ​ម្តង​។​ជា​ឧទាហរណ៍ ឆ្នាំ​កណ្តុរ​ភ្លើង​យ៉ាង​កើតឡើង​នៅ​ឆ្នាំ​១៩៣៦​និង​នៅ​ឆ្នាំ​១៩៩៦​គឺ​ឃ្លាត​ គ្នា​៦០​ឆ្នាំ​។​
​ ​មាន​មនុស្ស​ជាច្រើន​ភាន់ច្រឡំ​ឆ្នាំ​កំណើត​របស់​ខ្លួន​តាម​ប្រក្រតិទិន​ចិន ​ជាមួយនឹង​ឆ្នាំ​កំណើត​តាម​ប្រក្រតិទិន​ហ្គ្រេ​ហ្គោ​រៀន​។​ដោយសារ​តែ​ពិធី​ បុណ្យចូលឆ្នាំ​ចិន​ចាប់ផ្តើម​នៅ​ចុង​ខែ​មករា​រហូត​ដល់​ពាក់​កណ្តាល​ខែ​ កុម្ភៈ​នោះ​កាលបរិច្ឆេទ​ចូលឆ្នាំ​ចិន​ពី​ថ្ងៃ​ទី​១​ខែ​មករា​រហូតដល់​ថ្ងៃ​ នោះ​តាម​ឆ្នាំ​ប្រក្រតិទិន​ហ្គ្រេ​ហ្គោ​រៀន​ថ្មី​គឺ​នៅ​ដូចនឹង​ប្រក្រតិទិន​ ហ្គ្រេ​ហ្គោ​រៀន​ចាស់​ដដែល​។​ជា​ឧទាហរណ៍ ឆ្នាំ​១៩៨៩​ជា​ឆ្នាំ​ពស់​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​៦​ខែ​​កុម្ភៈ​ឆ្នាំ​១៩៨៩​ ។​ឆ្នាំ​១៩៩០​ត្រូវបាន​មនុស្ស​មួយចំនួន​ចាត់ទុកថា ជា​ឆ្នាំ​សេះ​។​
​ ​ទោះជា​យ៉ាងណា​ឆ្នាំ​១៩៨៩​ជា​ឆ្នាំ​ពស់​បាន​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២៦​ខែ​មករា​ឆ្នាំ​១៩៩០​។​នេះ​មានន័យ​ថា​អ្នក​ដែល​កើត​ចាប់ពី​ថ្ងៃ​ទី​១​ខែ​ មករា​រហូតដល់​ថ្ងៃទី​២៥​ខែ​មករា​ឆ្នាំ​១៩៩០​តាមពិត​ត្រូវ​កើត​ចំ​ឆ្នាំ​ពស់​ ជា​ជាង​ឆ្នាំ​សេះ​។​

អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​ចោទ​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច​ថា​ចាក់​ដី​លុប​ផ្ទះ​សំបែង

ដោយ សុខ សេរី
2011-01-30
វិទ្យុ​អាស៊ីសេរី
សំណុំ​រឿង​ដីធ្លី​រវាង​ប្រជា​ពល​រដ្ឋ និង​ក្រុមហ៊ុន​ផាន​អ៊ីម៉ិក នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដោល ដែល​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​កន្លង​មក ឥឡូវ​បាន​កម្រើក​ជា​ថ្មី​ទៀត​ហើយ។
ប្រជា​ពល​រដ្ឋ​ចំនួន ១៤​គ្រួសារ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ក្នុង​ភូមិ​ពោធិមង្គល ឃុំ​ព្រែក​តាទែន ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឯក​ជន​មួយ​ឈ្មោះ​ផាន​អ៊ីម៉ិក (Phanimek) បាន​ចាក់​ដី​លុប​ផ្ទះ​សំបែង​ប្រជា​ពល​រដ្ឋ ដើម្បី​រឹប​យក​ដីធ្លី។ ប៉ុន្តែ​សកម្មភាព​នោះ​បាន​ផ្អាក​ទៅ​វិញ ដោយសារ​តែ​ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​តវ៉ា ត្រៀម​ប្រើ​អំពើ​ហិង្សា ដើម្បី​ប្រឆាំង​ក្រុមហ៊ុន។
សកម្មភាព​នោះ បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ថ្មីៗ​នេះ នៅ​គ្រា​ដែល​រថយន្ត​ដឹក​ដី​របស់​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិក​ចំនួន ២​គ្រឿង បាន​ដឹក​ដី​មក​ចាក់​លុប​ផ្ទះ​សំបែង​ប្រជា​ពល​រដ្ឋ​ទាំង​នោះ។
ប្រជា​ពល​រដ្ឋ​ដែល​បាន​ងើប​តវ៉ា បាន​រង​ការ​ភ្ជង់​ដោយ​កាំភ្លើង ពី​កម្លាំង​សន្តិសុខ​ការ​ពារ​ដីធ្លី​ឲ្យ​ក្រុមហ៊ុន។
រឿង​ចម្រូងចម្រាស​នេះ បាន​ស្ងប់​ស្ងាត់​ទៅ​វិញ ដោយ​សារ​តែ​មេ​ឃុំ​ព្រែក​តាទែន បាន​ធ្វើ​កិច្ច​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ដោះ​ស្រាយ​ពន្លត់​អំពើ​ហិង្សា ដែល​បម្រុង​នឹង​កើត​ឡើង​នោះ។
ប្រជា​ពល​រដ្ឋ​ឈ្មោះ ឆេង ឃុន អាយុ​៤១​ឆ្នាំ នៅ​ក្នុង​ចំណោម ១៤​គ្រួសារ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ថា​លោក​បាន​រង​ការ​ភ្ជង់​ដោយ​ចុង​កាំភ្លើង នៅ​ពេល​ដែល​លោក​បាន​ប្រឆាំង​និង​ការ​ចាក់​ដី​លុប​នោះ ៖ “ដក​កាំភ្លើង​រក​បាញ់ ដោយ​សារ​ប្រជា​ជន​យើង​ខ្លះ​កាន់​ដំបង ខ្លះ​កាន់​ដំ​ថ្ម ខ្លះ​កាន់​ដុំ​ដី​អ៊ីចឹង​ទៅ គ្នា​វា​ថយ​ឡាន​វិញ​ទៅ“។
ប្រភព​ពី​ប្រជា​ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ពុំ​មាន​ដីធ្លី​រស់​នៅ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ទេ ដោយ​បាន​មក​តាំង​ទី​លំនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ តាំង​ពី​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​១៩៩៨ កន្លង​មក និង​មាន​ការ​ដឹង​ឮ​ដោយ​អាជ្ញាធរ​មូលដ្ឋាន។
ប្រជា​ពល​រដ្ឋ​ឈ្មោះ ជួប ម៉ីង​យ៉ាង អាយុ​៥៥​ឆ្នាំ បាន​ថ្លែង​ថា លោក​ស្រី​មិន​ព្រម​ឲ្យ​ក្រុមហ៊ុន​រឹប​អូស​យក​ដីធ្លី​នេះ​ទេ ប៉ុន្តែ​លោក​ស្រី​ទុក​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​រឹប​អូស​យក​ទៅ​វិញ ពី​ព្រោះ​ដី​នេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ៖ “ខ្ញុំ​ឡើង​តុលាការ​ដល់ ៣​ដង ហើយ​ទាមទារ​ថា​ដី​របស់​គាត់ ដី​ចិញ្ចើម​ថ្នល់ ដី​ជា​ចំណី​របស់​រដ្ឋ​សោះ។ ខ្ញុំ​កាប់​ព្រៃ​នៅ​តាំង​ពី​ខ្ញុំ​កាប់​ព្រៃ​ហ្នឹង អត់​មាន​អ្នក​ណា​មក​ឃាត់ ភូមិ ឃុំ​ណា ឬ​មួយ​ឯក​ជន​ណា បុគ្គល​ណា​ឃាត់​ថា ជា​ដី​របស់​គេ ឬ​មួយ​យ៉ាង​ម៉េច​ទេ ខ្ញុំ​កាប់ ៦​ឬ​៧​ថៃ្ង“។
វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង​លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ីម៉ិក​បាន​នៅ​ឡើយ​ទេ ដើម្បី​សុំ​ការ​ពន្យល់​អំពី​ដំណោះ​ស្រាយ និង​ការ​តវ៉ា​របស់​ប្រជា​ពល​រដ្ឋ ដោយ​គ្មាន​អ្នក​ឆ្លើយ​ទូរស័ព្ទ​នៅ​ថ្ងៃ​អាទិត្យ។
មេ​ឃុំ​ព្រែក​តាទែន​លោក ម៉ៅ ប៊ុន​ហ៊ីន ដែល​បាន​ជួយ​អន្តរាគមន៍​បញ្ឈប់​អំពើ​ហិង្សា​ថ្មីៗនេះ បាន​មាន​ប្រសាសន៍​ថា តុលាការ​ខេត្ត​កណ្ដាល​មិន​ទាន់​បាន​សម្រេច​ឲ្យ​ភាគី​ប្រជា​ពល​រដ្ឋ ឬ​ក្រុមហ៊ុន​ជា​អ្នក​ឈ្នះ​ក្ដី​នៅ​ឡើយ​ទេ ជុំវិញ​សំណុំ​រឿង​នេះ ៖ “យើង​ ដឹង​ហើយ​ថា ប្រជា​ជន​បច្ចុប្បន្ន​នេះ​កំពុង​តែ​ក្រីក្រ​ដែរ គឺ​មាន​តែ​ការ​សម្របសម្រួល​គ្នា យោង​ទៅ​លើ​លក្ខការ​មួយ​ដែល​ថា ប្រជា​ជន​រស់​នៅ​ជា​មួយ​ក្រុមហ៊ុន ក្រុមហ៊ុន​ក៏​ត្រូវ​មាន​ការ​យល់យោគ​ដល់​ប្រជា​ជន“។
ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផាន​អ៊ីម៉ិក បាន​ទទួល​សិទ្ធិ​តាម​រយៈ ស.ជ.ណ. កាល​ពី​ឆ្នាំ​១៩៩០ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​លើ​ដីធ្លី​ចំនួន ៤០០​ហិកតារ ដើម្បី​ធ្វើ​កសិ-ឧស្សាហកម្ម​នៅ​លើ​ដីធ្លី​នោះ។
គ្រួសារ​ប្រជា​ពល​រដ្ឋ​បាន​បញ្ជាក់​ថា ពួក​គាត់​ចង់​បន្ត​រស់​នៅ​ទី​នោះ ដោយ​សារ​គ្មាន​ដីធ្លី​រស់​នៅ​កន្លែង​ផ្សេង បើ​មិន​ដូច្នោះ​ទេ គ្រួសារ​ទាំង​នោះ​ត្រូវ​ការ​សំណង​សមរម្យ​ពី​ក្រុមហ៊ុន ដើម្បី​ចាក​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត ទៅ​រក​កន្លែង​រស់​នៅ​ថ្មី៕

Reject New Cambodia-Vietnam Land Border Map


905 Signatures 
Published by Vanna Lanh on Jan 19, 2011
Region: Cambodia
Target: Members of Parliament and The Constitutional Council of Cambodia
Background (Preamble):
The Royal Government of Cambodia and the government of Vietnam are preparing to co-produce a newly drawn land border map based on the on-going demarcations and markers planting work along the border between the two countries.

We, the People of Cambodia, believe that such decision and action seriously undermine the Constitution of Kingdom of Cambodia, on the ground that the new borderline demarcation initiative is the implementation of the 2005 Treaty which is supplemental to the previous Land Border Treaty of 1985. The Treaty of 1985 had no legal standing whatsoever due to the fact that it was forged under a foreign occupation, when the Socialist Republic of Vietnam’s military was propping up the puppet government of the People’s Republic of Kampuchea (PRK).

The Constitution of the Royal Kingdom of Cambodia, on Policy, Chapter IV, Article 55, stipulates that any treaty and agreement incompatible with the independence, sovereignty, territorial integrity, neutrality and national unity of the Kingdom of Cambodia shall be annulled. Therefore, the Constitutional Council of Cambodia needs to reject this new map.
Petition:
We, the Khmer people, would like to notify Your Excellencies that the Royal Government of Cambodia is publishing a newly drawn map of land border for Kingdom of Cambodia and the Socialist Republic of Vietnam.

We are deeply concerned over the publication of the new map because it appears to be: on one hand, conflicting with the existing official reference map recognized as such by the constitution of Kingdom of Cambodia regarding her sovereignty ― Chapter I, Article 2; on the other hand, infringing upon Cambodia’s territorial integrity, particularly the new demarcations along the eastern borderlines.

We wish to call your attention that the spirits of the 1991 Paris Peace Agreements and the existing official reference map placed in UN have already assured the Sovereignty, Independence, Territorial Integrity and Inviolability, Neutrality and National Unity of Cambodia.

We therefore, are calling upon all Members of Parliament to take necessary steps to urge the Constitutional Council of Cambodia to reject the legality of the newly drawn map.

Please Your Excellencies, accept our sincere gratitude and regards.

Friday, January 28, 2011

រៀបការ​ជាមួយ​សម្លៀក​បំ​ពាក់​ Bikini ក្នុង​សីតុណ្ហភាព​ -៣០អង្សាសេ!


 គូស្នេហ៍​​រុស្ស៊ី​មួយគូ ត្រូវបានឪពុកម្តាយ​​​រៀប​ចំ​ឲ្យ​រៀប​ការ​ជាមួយ​សម្លៀក​បំពាក់​​ ប៊ីគីនី(Bikini) ក្នុង​សីតុណ្ហភាព​ -៣០អង្សាសេ ដែល​ប្រព្រឹត្ត​ទៅ​​នៅ​ឯ​ទន្លេ Yennisei ក្នុង Siberia។
 
 ពិតមែនហើយ! មុនពេល​រៀប​ការ​ កូន​ក្រមុំ​ ត្រូវ​ផ្ស៊ាំខ្លួន​​​របស់​នាង ជាមួយ​​​អាកាសធាតុ​ដ៏​សែន​ត្រជាក់​នេះ ជា​ច្រើន​ថ្ងៃ​ផងដែរ ទើប​នាង​អាច​រៀប​ការ​​​បាន។ រីឯ​កូន​កម្លោះ​វិញ​ មិន​ចាំបាច់​​ផ្ស៊ាំ​​ខ្លួន​របស់​គេ ដូច​កូន​ក្រមុំ​នោះ​ទេ ព្រោះ​រូបគេ គឺ​សមាជិក​ម្នាក់ នៃ​ក្រុម​ក្លឹប​ហែល​ទឹក​​ក្នុង​រដូវ​រងារ​​នេះ​ស្រាប់។
 
មើល​ទៅ​ពួក​គេ​ ហាក់​ដូច​ជា​មិន​រងារ​សោះ! ជា​មួយ​អាកាសធាតុ​បែបនេះ!
 ក្នុង ​ពិធី​មង្គល​ការ​​​ដ៏​​សែន​ប្លែក​នេះ ក៏​មាន​អញ្ជើញ​ភ្ញៀវ​​កិត្តិយស​មក​ចូល​រួម ដោយ​សុទ្ធ​តែ​ស្លៀក​បំពាក់​​ហែល​ទឹក​ទាំង​អស់ ហើយ​ពួក​​​គេ​​ក៏​បាន​នាំ​គ្នា​​ហែល​​ទឹក​​​លេង​ជាមួយ​កូន​ក្រមុំ​-កម្លោះ នៅ​ក្នុង​ទឹក​ទន្លេ​ដ៏​សែន​ត្រជាក់​​ យ៉ាង​សប្បយ​រីករាយ​​ផងដែរ៕
 
 
 
 
 

Thursday, January 27, 2011

Hot Girl: ​ដើម​ទ្រូង​ធំ​​ណែនក្បំ​គួរ​ឲ្យ​ចង់​នេបនិត្យ​កាយា!



 អែលលី ចិន អាយុ​២៣ឆ្នាំ ជន​ជាតិវៀតណាម មិន​គ្រាន់​តែ​មាន​ដើមទ្រូង​​​ធំណែនក្បំ​ មើល​​ទៅគួរឲ្យ​ចង់​ញាក់សាច់​ប៉ុណ្ណោះ​ទេ តែ​នាង​នៅ​មាន​វង់​ភ័ក្រ្ត​ស្រស់​ផូរផង់ និង​មាន​រាង​ស្វែល​តូច​ច្រឡឹង គួរ​ចង់​​​ថ្នាក់​ថ្នម​​ត្រកងបី​ទៀត​ផង!។ Ok! សូម​រីក​រាយ​កម្សាន្ត​ជាមួយ​រូបរាង​ដ៏​ស្រស់​ស្អាត​សិចស៊ី​របស់​នាង​ ដែល​មាន​រូប​ភាព​ដូច​ខាង​ក្រោម៖
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

ម៉ោះ! ផឹក​ស្រា​​ខកថេល​ "Cocktail" ក្តៅ​សាច់​ជាមួយ​កម្សាន្ត!