Wednesday, January 26, 2011

ឱសថក្លែងក្លាយនាំចូលពីប្រទេសចិនខុស​ច្បាប់ជាង២១តោនត្រូវបានដុតបំផ្លាញចោល

ឱសថក្លែងក្លាយនាំចូលពីប្រទេសចិនខុស​ច្បាប់ជាង២១តោនត្រូវបានដុតបំផ្លាញចោល

នៅ​ថ្ងៃ​ទី​២៥​ មករា​ ២០១១​ នៅ​ឃុំ​កំ​ពង់​ហ្លួង​ ស្រុក​ពញាឮ ខេត្ត​កណ្តាល​ ប៉ូលិស​មូល​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បាន​ដុត​បំផ្លាញ​ឱសថ​ក្លែង​ក្លាយ​ខួច​ គុណ​ភាព​​​មាន​តម្លៃ​ជាង​១លាន​ដុល្លារ​នាំ​ចូល​ពី​ប្រទេស​ចិន​ដោយ​ខុស​ ច្បាប់​ដែល​ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ធ្វើ​ការ​បង្ក្រាប​បាន​កាល ​ពី​ថ្ងៃ​ទី​២​ កក្កដា ២០១០​ ចំ​ណែក​ជន​ល្មើស​ដែល​ជាអ្នក​នាំ​ឱសថ​ក្លែង​ក្លាយ​ទាំង​នោះ​ចូល​មាន​ឈ្មោះ​ ស៊ូ​ យ៊ុង​ជីង​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ជា​ជន​ជាតិ​ចិន​។
លោក​ឧត្ត​ម​សេនី​យ៍​ឯក​ ម៉ក់​ ជីតូ​ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​កណ្តាល​យុត្តិ​ធម៌​​បាន​មាន​ប្រ​សាសន៍​ថា ការ​បង្ក្រាប​ការ​នាំ​ចូល​ឱសថ​ក្លែង​ក្លាយ​ដែល​ខួច​គុណ​ភាព​គឺ​ជា​ចំ​ណុច​ ក្តៅ​ដែល​ប៉ូលិស​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើសសេដ្ឋ​កិច្ច​ត្រូវ​ធ្វើ​ជា​ បន្ទាន់ ​ព្រោះ​ឱសថ​ក្លែង​ក្លាយ​វា​ធ្វើ​ឲ្យ​ខួចដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ​​ និង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។
តាម​ការ​ស្រាវ​ជ្រាវ​នៅ​ក្នុង​ឆ្នាំ​២០០១​ របស់​អង្គការ​សុខភាព​ពិភព​លោ​ក​បាន​ឲ្យ​ដឹង​ថា  ឱសថ​ក្លែង​ក្លាយ​មាន​ប្រមាណ​ជា​១៣​ភាគ​រយ​ដែល​មាន​លក់​នៅ​លើ​ទី​ផ្សារ​ ប្រទេស​កម្ពុជា​ ប៉ុន្តែ​ចំ​នួន​នេះ​បាន​ថយ​ចុះ​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ពី​សមត្ថ​កិច្ច ​ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​៕

No comments:

Post a Comment