Monday, January 31, 2011

ការរួមភេទអាចព្យាបាលរោគបាន ១១ មុខ

Print E-mail
Written by ភ្នំពេញដេលីញូវ   
Monday, 31 January 2011 02:10
១-កម្ចាត់រោគដេកមិនលក់
      មនុស្សគ្រប់រូបតែងប៉ងប្រាថ្នាដេកឱ្យ បានលក់ស្កប់ស្កល់ ប៉ុន្តែដោយសារតែ មូលហេតុផ្សេងៗទើប បណ្តាលឱ្យកើត រោគដេកមិនលក់ ជាពិសេសចំពោះ ស្ត្រីភេទ ។ ដូច្នេះបន្ទាប់ពីបានរួមភេទប្រកបដោយ លក្ខណៈត្រឹមត្រូវតាមក្បួនខ្នាតរួចមក ភាពតានតឹងនៅក្នុងរាងកាយចាប់ផ្តើមធូរស្រាល ។ រីឯសាច់ដុំ បន្ទាប់ពីខំប្រឹង និង មានភាពហត់នឿយក្នុងពេលបើកឆាកប្រយុទ្ធរួចមក ក៏ទទួលបានការលាសាច់ដុំ ឡើងវិញ ។ ដែលអាចបង្កឱ្យមានការងងុយដេកភ្លាមៗ ដែលជាករណីអាចជួយដល់ការកម្ចាត់រោគដេកមិនលក់ ។ ម៉្យាងទៀត ចំពោះជីវិតផ្លូវភេទដែលកាន់តែប្រកបដោយ សុភមង្គលនោះ គឺក្រោយពេលបើកឆាកប្រយុទ្ធរួច ក៏អាច ឆាប់ដេកបានលង់លក់ស្កប់ស្កល់ដែរ ។
     
      ២-ជួយសម្រាលដល់រោគផ្សេងៗមុនពេល ធ្លាក់រដូវ
      ចំពោះស្ត្រីភេទ មុនពេលធ្លាក់រដូវក្នុងរវាងពី ៥ ទៅ ៧ ថ្ងៃ បរិមាណលោហិតដែលហូរចូលក្នុងឆ្អឹងត្រគាក មានការកើនឡើង ដូច្នេះអាចបណ្តាលឱ្យកើតរោគហើម និង រមួលក្រពើ ដែលអាចឈានទៅដល់ការកើតរោគ ហើមពោះ និង ឈឺពោះ ទៀតផង ។ ចលនានៃការ បង្រួញសាច់ដុំបន្ទាប់ពីការរួមភេទ អាចជំរុញឱ្យ លោហិតបង្កើនល្បឿនហូរចេញពីតំបន់ឆ្អឹងត្រគាក និង ជ្រៀត ចូលក្នុងចរន្តឈាមរត់ ដែលអាចជួយសម្រាល ដល់កម្លាំង សម្ពាធឆ្អឹងត្រគាក និង ជួយសម្រាលទៅដល់ការធ្វើទុក្ខ ត្រង់ពោះទៀតផង ។
     
      ៣-ទឹកកាមអាចជួយកម្ចាត់មេរោគក្នុងប្រដាប់ភេទរបស់ស្ត្រី
      តាមការពិសោធបានបញ្ជាក់អះអាងថា នៅក្នុងទឹក កាមមានសារធាតុប្រឆាំងមេរោគម៉្យាងដែលអាចកម្ចាត់ មេរោគផ្សេងៗនៅត្រង់ប្រដាប់ភេទរបស់ស្ត្រី ។ ចំពោះ ស្ត្រីភេទណាដែលពុំមានជីវិតផ្លូវភេទក្នុងរយៈពេលយូរ ងាយកើតរោគរលាកប្រដាប់ភេទ រោគរលាកស្រោម ស្បូន និង រោគរលាកបំពង់អូវុល ជាដើម ។
     
      ៤-ជួយការពារខួរក្បាល
      តាមការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររបស់ជប៉ុនបានឱ្យ ដឹងថា ចំពោះជីវិតផ្លូវភេទក្នុងលក្ខណៈសមល្មម គឺអាច ជួយការពារដល់ខួរក្បាលមិនឱ្យចាស់ទ្រុឌទ្រោម និង ជួយជំរុញដល់ការដុតរំលាយអាហារនៅក្នុងរាងកាយ ព្រម ទាំងធ្វើឱ្យការចងចាំមានភាពខ្លាំងក្លាទៀតផង ។
      ៥-កាត់បន្ថយអត្រានៃការកើតជំងឺបេះដូង
      ជីវិតផ្លូវភេទអាចធ្វើឱ្យឆ្អឹងត្រគាក អវយវៈ សន្លាក់ ឆ្អឹង សាច់ដុំ និង ឆ្អឹងខ្នងកាន់តែមានសកម្មភាពយ៉ាងរស់ រវើក និង អាចជំរុញដល់ចរន្តឈាមរត់ បង្កើនមុខងារ បេះដូង និង សួតកាន់តែមានភាពរស់រវើក នាំឲ្យអ្នក ដែលមានជីវិត ផ្លូវភេទដ៏សមស្របមានអត្រាគ្រោះថ្នាក់នៃ ការកើតជំងឺបេះដូងធ្លាក់ចុះបាន ១០ ភាគរយ បើប្រៀប ធៀបនឹងអ្នកដែល មានជីវិតផ្លូវភេទពុំប្រក្រតី ។
     
      ៦-ជួយសម្រាលដល់ការឈឺចុកចាប់
      តាមពិតទៅ ជីវិតផ្លូវភេទមានប្រសិទ្ធភាពអាចជួយ សម្រាលដល់ការឈឺចុកចាប់មិនខុសពីថ្នាំអាស្ពីរីននោះ ឡើយ ដោយមានការបញ្ជាក់អះអាងពីប្រព័ន្ធព្យាបាល ជាច្រើនថា ជីវិតផ្លូវភេទអាចរំញោចដល់ប្រព័ន្ធសរសៃ ប្រសាទដ៏ សំខាន់នៅក្នុងខួរក្បាល ហើយក៏បញ្ចោញនូវ សារធាតុគីមីម៉្យាងដែលអាចជួយសម្រាលការឈឺចុក ចាប់ដែរ ។ ម៉្យាងទៀត អ្វីដែលគេមិននឹកស្មានដល់នោះ ការរួមភេទមានប្រសិទ្ធភាពអាចកាត់បន្ថយការឈឺចុក ចាប់ទៅលើរោគសំខាន់ផ្សេងៗ ដូចជា រោគរលាក សន្លាក់ឆ្អឹង ឈឺក្រពះ ឈឺសរសៃប្រសាទនៅត្រង់ខ្នង  ឈឺក្បាល និង ឈឺធ្មេញ ជាដើម ។
     
      ៧-កាត់បន្ថយអត្រានៃការកើតរោគសើ ស្បែក
      នៅពេលដែលចរន្តឈាមរត់នៅតាមស្រទាប់ស្បែក ពុំបានល្អ អាចបណ្តាលឱ្យកើតរោគសើស្បែក ដូចជា កើត “មុន” ជាដើម ។ ប៉ុន្តែប្រសិនបើមានជីវិតផ្លូវ ភេទដ៏សមស្រប អាចបង្កើនល្បឿននៃចរន្តឈាម រត់ ការដុតរំលាយ អាហារនៅក្នុងរាងកាយ និង អាច ធ្វើឱ្យស្រទាប់ស្បែកភ្លឺរលោង ព្រមទាំងមានផល ប្រយោជន៍ការពារមិន ឱ្យកើតរោគសើស្បែកទៀត ផង ។
     
      ៨-លើកកម្ពស់មុខងារនៃប្រព័ន្ធស៊ាំជំងឺ
      បច្ចុប្បន្ននេះ គេសង្កេតឃើញថា ការដែល រោគផ្តាសាយ ជំងឺលើសឈាម ដំបៅរលួយសព្វបែប យ៉ាងតែងតែ ងាយនឹងចូលបៀតបៀននោះក៏ព្រោះតែ ប្រព័ន្ធស៊ាំជំងឺនៅក្នុងរាងកាយខ្សោយ បណ្តាលឲ្យជីវិត ផ្លូវភេទ អាចធ្វើឱ្យ ការបញ្ចោញធាតុរាវពីក្រពេញក្រលៀន មានតុល្យភាព ចំណែកឯសាច់ដុំបន្តឹងមុននឹងរលាសន្ធឹង ជាក្រោយ ។ ហេតុនេះធ្វើឱ្យប្រព័ន្ធស៊ាំនឹងជំងឺរក្សាបាន ភាពខ្លាំងក្លា ។
     
      ៩-ជំរុញឱ្យប្រដាប់ភេទរបស់ស្ត្រីមានសុខភាពល្អ
      សារជាតិអេសស្ត្រូចេន (អ័រម៉ូនរបស់ស្ត្រី) អាចធ្វើ ឱ្យមុខងារនៃប្រព័ន្ធចរន្តឈាមរត់របស់ស្ត្រីរក្សាបានល្អប្រសើរ ។ ដូច្នេះចំពោះស្ត្រីភេទដែលមានជីវិត ផ្លូវភេទសមស្របតាមក្បួនខ្នាតកម្រិតនៃសារជាតិអេសស្ត្រូចេនកើនខ្ពស់ច្រើន ជាងស្ត្រីដែលពុំបានរួម ភេទទាល់តែសោះ ធ្វើឱ្យមុខងារសរីរៈនៃ អូវុលកាន់តែរឹងប៉ឹង ។ ម៉្យាងទៀត នៅពេល រួមភេទម្តងៗ ការបញ្ចោញទឹករំអិល ឬ ទឹកកាមកើនឡើង ដែលអាចការពារស្រោមប្រដាប់ភេទមិនឱ្យស្ងួត ។
     
      ១០-ពន្យឺតភាពចាស់ជរា
     
      ស្ត្រីភេទចាប់ពីអាយុប្រហែលជា ៣៥ ឆ្នាំឡើងទៅ គ្រោងឆ្អឹងចាប់ផ្តើមធូររលុង ដូច្នេះការរួម ភេទអាចជួយ សម្រួលទៅដល់កូឡេស្តេរ៉ូល រក្សាភាពញឹកនៃគ្រោងឆ្អឹង និង កាត់បន្ថយភាពធូររលុង នៃគុណភាពឆ្អឹង ។ ដូច្នេះមនុស្សក៏មានរាងកាយមាំមួនហាក់នៅវ័យក្មេងជានិច្ច ។
     
      ១១-បង្កើនមុខងារនៃការផលិតឈាមនៅក្នុងខួរឆ្អឹង
      ចំពោះបុរស ការមានជីវិតផ្លូវភេទដ៏សមស្របរឹតតែធ្វើឱ្យរាងកាយមានសុខភាពមាំមួន ដែលអាច ធ្វើឱ្យបរិមាណ នៃការបញ្ចោញទឹកកាមនៅក្នុងពងស្វាសកើនឡើនដែលធ្វើឱ្យសាច់ដុំកាន់តែរីកលូតលាស់ បង្កើនទម្ងន់ខ្លួន និង បង្កើនមុខងារនៃការផលិតឈាមនៅក្នុងខួរឆ្អឹង ព្រមទាំងអាចកាត់បន្ថយការប្រមូល ផ្តុំជាតិខ្លាញ់នៅក្នុងរាងកាយ ទៀតផង ៕

No comments:

Post a Comment