Friday, January 28, 2011

រៀបការ​ជាមួយ​សម្លៀក​បំ​ពាក់​ Bikini ក្នុង​សីតុណ្ហភាព​ -៣០អង្សាសេ!


 គូស្នេហ៍​​រុស្ស៊ី​មួយគូ ត្រូវបានឪពុកម្តាយ​​​រៀប​ចំ​ឲ្យ​រៀប​ការ​ជាមួយ​សម្លៀក​បំពាក់​​ ប៊ីគីនី(Bikini) ក្នុង​សីតុណ្ហភាព​ -៣០អង្សាសេ ដែល​ប្រព្រឹត្ត​ទៅ​​នៅ​ឯ​ទន្លេ Yennisei ក្នុង Siberia។
 
 ពិតមែនហើយ! មុនពេល​រៀប​ការ​ កូន​ក្រមុំ​ ត្រូវ​ផ្ស៊ាំខ្លួន​​​របស់​នាង ជាមួយ​​​អាកាសធាតុ​ដ៏​សែន​ត្រជាក់​នេះ ជា​ច្រើន​ថ្ងៃ​ផងដែរ ទើប​នាង​អាច​រៀប​ការ​​​បាន។ រីឯ​កូន​កម្លោះ​វិញ​ មិន​ចាំបាច់​​ផ្ស៊ាំ​​ខ្លួន​របស់​គេ ដូច​កូន​ក្រមុំ​នោះ​ទេ ព្រោះ​រូបគេ គឺ​សមាជិក​ម្នាក់ នៃ​ក្រុម​ក្លឹប​ហែល​ទឹក​​ក្នុង​រដូវ​រងារ​​នេះ​ស្រាប់។
 
មើល​ទៅ​ពួក​គេ​ ហាក់​ដូច​ជា​មិន​រងារ​សោះ! ជា​មួយ​អាកាសធាតុ​បែបនេះ!
 ក្នុង ​ពិធី​មង្គល​ការ​​​ដ៏​​សែន​ប្លែក​នេះ ក៏​មាន​អញ្ជើញ​ភ្ញៀវ​​កិត្តិយស​មក​ចូល​រួម ដោយ​សុទ្ធ​តែ​ស្លៀក​បំពាក់​​ហែល​ទឹក​ទាំង​អស់ ហើយ​ពួក​​​គេ​​ក៏​បាន​នាំ​គ្នា​​ហែល​​ទឹក​​​លេង​ជាមួយ​កូន​ក្រមុំ​-កម្លោះ នៅ​ក្នុង​ទឹក​ទន្លេ​ដ៏​សែន​ត្រជាក់​​ យ៉ាង​សប្បយ​រីករាយ​​ផងដែរ៕
 
 
 
 
 

No comments:

Post a Comment