Monday, January 31, 2011

ក្រូចឆ្មារព្យាបាលរោគនៅក្នុងពោះ

Print E-mail
Written by ភ្នំពេញដេលីញូវ   
Monday, 17 January 2011 13:43
* ឈឺពោះ ហើមពោះ ឆ្អល់ពោះ
ច្របាច់ទឹកក្រូចឆ្មារ មួយចំហៀងផ្លែ លាយជាមួយទឹកអំពៅ ឬ ស្ករផែន រួចទទួលទាន ព្រោះវាជួយបន្ថយ សកម្មភាព ច្របាច់របស់ពោះវៀន ឱ្យយឺតវិញ ។
* ព្យាបាលរោគក្រពះ
ច្របាច់ផ្លែក្រូចឆ្មារឱ្យចេញទឹកអស់នៅសល់តែសម្បក បន្ទាប់មកយក សម្បកឆៅទៅដាំទឹកឆុងផឹក ព្រោះជាឱសថ បណ្តេញខ្យល់ និង ព្យាបាល រោគក្រពះ ។ ជាតិប្រេងពីសម្បកផ្លែក្រូចឆ្មារមានប្រសិទ្ធភាពក្នុងការផ្សះដំបៅ ជួយឱ្យក្រពះឆាប់ជាសះស្បើយ ។
* ព្យាបាលអាការក្តៀនលាមក
ឆុងទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅប្រមាណជា ១ កែវកាហ្វេ លាយអំបិល បន្តិចបន្តួច ហើយទទួលទានវាភ្លាមៗក្រោយពេល ភ្ញាក់ពីដំណេកពេលព្រឹក ព្រោះវាជួយជំរុញសកម្មភាពរបស់ពោះវៀនឱ្យបត់ជើងធំតាមធម្មតា ។
* ព្យាបាលរោគរាករូស
នៅប្រទេសឥណ្ឌា គ្រូពេទ្យឱសថបុរាណបានណែនាំឱ្យប្រើទឹកក្រូចឆ្មារ លាយជាមួយទឹកស្អាតក្នុងសីតុណ្ហភាព ធម្មតាទទួលទានរហូតដល់អាការរាក- រូសបានធូរស្បើយ ។
* ព្យាបាលជាតិពុលក្នុងអាហារ
ប្រើទឹកក្រូចឆ្មារលាយជាមួយទឹកកំបោរ បន្ថែមអំបិលបន្តិចឱ្យមានរសជាតិ ប្រៃឡែមៗទទួលទាន ១ ស្លាបព្រាបាយ មុនពេលបរិភោគអាហារ ដើម្បីជួយ សម្លាប់បាក់តេរីនៅក្នុងក្រពះដែលជាមូលហេតុធ្វើឱ្យលោកអ្នករាករូស ៕

No comments:

Post a Comment