ដោយ : សូនី
ថ្ងៃទី 30 មករា 2011
CEN
ភ្នំពេញ: យោងតាមរឿងនិទាននិងរឿងព្រេងបុរាណចិន ដើមកំណើតនៃពិធីបុណ្យចូលឆ្នាំចិនចាប់ផ្តើមជាមួយនឹងការប្រយុទ្ធជាមួយ សត្វកំណាច មួយក្បាលដែលមានឈ្មោះថា នៀន។ សត្វ នៀន នឹងចេញមកថ្ងៃទី១នៃឆ្នាំថ្មី ដើម្បីមកបំផ្លាញសត្វគោក្របីផលដំណាំនិងសម្លាប់ក្រុមអ្នកភូមិជា ពិសេសកុមារ។ដើម្បីការពារខ្លួនពួកគេ ក្រុមអ្នកភូមិបានយកម្ហូបអាហារមកដាក់នៅខាងមុខទ្វារផ្ទះរបស់ ពួកគេនៅពេលចាប់ផ្តើមឆ្នាំថ្មីម្តងៗ។
ពួកគេជឿថា ក្រោយពីសត្វ នៀន បានស៊ីចំណីដែលពួកគេបានរៀបចំឲ្យរួចហើយ វានឹងមិនវាយប្រហារមនុស្ស ណាម្នាក់ទេ។មានពេលមួយនោះ ប្រជាជនបានឃើញសត្វ នៀនខ្លាចក្មេងតូចម្នាក់ដែលស្លៀកពាក់ ឈុតក្រហម។បន្ទាប់មកក្រុមអ្នកភូមិជឿថាសត្វ នៀន ខ្លាចពណ៌ក្រហម។ដូច្នេះរៀងរាល់ពេលនៅពេលពិធី បុណ្យចូលឆ្នាំចិនជិតមកដល់ ក្រុមអ្នកភូមិព្យួរគោមពណ៌ក្រហមនិងរមូរក្រដាសពណ៌ក្រហមរាងជា ផ្កានៅ តាមបង្អួចនិងទ្វារ។ប្រជាជនក៏ប្រើប្រាស់ផាវដើម្បីបន្លាចសត្វ នៀន ឲ្យចេញឆ្ងាយផងដែរ។ចាប់ពីពេលនោះមក សត្វ នៀន លែងហ៊ានចូលភូមិទៀត។ នៅទីបំផុត នៀន ត្រូវបានព្រះសង្ឃ ហុងជុន ឡាវស៊ូ ដែលជា ព្រះសង្ឃសាសនាតាវសម័យបុរាណចាប់បាន។ សត្វ នៀន បានក្លាយជាសេះរបស់ព្រះសង្ឃ ហុងជុន ឡាវស៊ូ តាំងពីពេលនោះមក។
ពិធីបុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យប្រពៃណីចិនដ៏សំខាន់បំផុត មួយនៅក្នុងចំណោមពិធីបុណ្យប្រពៃណីចិនជាច្រើន។បើទោះបីចំពេលមាន រដូវរងារក៏ដោយ ក៏នៅក្នុងប្រទេសចិន ពិធីនេះត្រូវបានគេហៅថា “ពិធីបុណ្យនិទាឃរដូវ”(Spring Festival) ជាការបកប្រែតាមន័យត្រង់ពីឈ្មោះចិន ដោយសារតែភាពខុសគ្នារវាងវិធីសាស្ត្រគណនារដូវកាលតាមបែបប្រពៃណីចិន និងតាមបែបបស្ចិមប្រទេស។
ពិធីបុណ្យនេះចាប់ផ្តើមនៅថ្ងៃទី១នៃខែទី១តាមប្រក្រតិទិនបុរាណ ចិននិងបញ្ចប់ដោយពិធីបុណ្យដុតចង្គៀងគោមដែលត្រូវនឹងថ្ងៃទី១៥។ ពិធីបុណ្យចូលឆ្នាំចិនជាថ្ងៃមួយដែលគ្រួសារប្រជាជនចិនជួបជុំគ្នា សម្រាប់ការទទួលទានអាហារពេលល្ងាចប្រចាំឆ្នាំរបស់ពួកគេដែលគេហៅជា ភាសាចិនថា ជូស៊ីឬ ”ពិធីបុណ្យឆ្លងឆ្នាំ” ។
បុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យដ៏យូរបំផុតនិងសំខាន់បំផុតតាម ប្រក្រតិទិនចន្ទគតិរបស់ចិន។ដើមកំណើតបុណ្យចូលឆ្នាំចិនគឺមាន ចំណាស់ជាច្រើនសតវត្សរ៍មកហើយនិងកាន់តែមានសារៈសំខាន់ជាងមុនដោយសារ តែជំនឿនិងទំនៀមទម្លាប់ប្រពៃណីជាច្រើន។ពិធីបុណ្យចូលឆ្នាំចិនពី សម័យបុរាណគឺជាការឆ្លុះបញ្ចាំងពីរបៀបដែលប្រជាជនបានប្រព្រឹត្តនិង ពីអ្វីដែលពួកគេជឿជាក់បំផុតនោះ។
ពិធីបុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធធ្វើនៅតាមប្រទេសនិងទឹកដី ដែលមានប្រជាជនចិនច្រើនរស់នៅដូចជា ចិនដីគោក ហុកកុង ឥណ្ឌូនេស៊ី ម៉ាកាវ ម៉ាឡាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ វៀតណាមនិងនៅតាមតំបន់ប្រជុំជនចិន(Chinatown) ផ្សេងៗ។
បុណ្យចូលឆ្នាំចិនត្រូវបានចាត់ទុកថាជាថ្ងៃបុណ្យដ៏សំខាន់បំផុត សម្រាប់ប្រជាជនចិននិងមានឥទ្ធិពលលើការប្រារព្ធឆ្នាំថ្មីរបស់ ប្រទេសជិតខាងរបស់ខ្លួនព្រមទាំងវប្បធម៌របស់ប្រជាជនដែលប្រជាជនចិន មានទំនាក់ទំនងដ៏ទូលំទូលាយជាមួយ។ ប្រជាជនទាំងនោះរួមមាន កូរ៉េ ទីបេ និង ប៊ូតាន ម៉ុងហ្គោលី វៀតណាម និងជប៉ុនកាលពីមុនឆ្នាំ១៨៧៣។
នៅតាមបណ្តាប្រទេសដូចជាអូស្ត្រាលីកាណាដានិងសហរដ្ឋអាមេរិកបើទោះណា បុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការក៏ដោយក៏ជាតិពន្ធ ចិនជាច្រើនបានប្រារព្ធពិធីអបអរដ៏ធំហើយប្រៃសណីយ៍អូស្ត្រាលី ប្រៃសណីយ៍កាណាដា និងការិយាល័យប្រៃសណីយ៍របស់អាមេរិកចេញតែមសម្រាប់ឆ្នាំថ្មីផងដែរ។
នៅក្នុងប្រទេសចិនវិញទំនៀមទម្លាប់និងប្រពៃណីតាមតំបន់ដែលពាក់ព័ន្ធ នឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនមានភាពខុសគ្នាច្រើន។ ប្រជាជននឹងចំណាយប្រាក់របស់ពួកគេដើម្បីទិញអំណោយ គ្រឿងតុបតែងលំអ សម្ភារៈប្រើប្រាស់ម្ហូបអាហារនិងសំលៀកបំពាក់។វាក៏ជាប្រពៃណីមួយ ផងដែរដែលគ្រប់ក្រុមគ្រួសារធ្វើការសម្អាតផ្ទះសម្បែងសព្វកន្លែង ដើម្បីបណ្តេញរាល់ឧបទ្រពចង្រៃដោយសង្ឃឹមថា នឹងត្រួសត្រាយផ្លូវសម្រាប់សំណាងល្អដែលនឹងចូលមកដល់។
បង្អួចនិងទ្វារនឹងត្រូវបានតុបតែងលំអដោយយ័ន្តពណ៌ក្រហមនិង ពាក្យជូនពរដែលសរសេរថា “សេចក្តីសុខ”“ភោគទ្រព្យ”និង“អាយុយឿនយូរ”។នៅថ្ងៃបុណ្យចូលឆ្នាំ ចិនអាហារពេលល្ងាចគឺជាពិធីជប់លៀងជាមួយក្រុមគ្រួសារ។អាហារ ទាំងនោះរួមមានដូចជា សាច់ជ្រូក សាច់ទា សាច់មាន់និងបង្អែមដ៏ឆ្ងាញ់ពិសារ។
ក្រុមគ្រួសារនឹងបញ្ចប់កម្មវិធីក្នុងពេលរាត្រីដោយមានការដុតផាវ ផងដែរ។នៅព្រឹកព្រលឹមថ្ងៃបន្ទាប់ ក្មេងៗនឹងសំដែងការគោរពចំពោះឪពុកម្តាយដោយជូនពរពួកគាត់ឲ្យមាន សុខភាពល្អនិងរីករាយថ្ងៃចូលឆ្នាំថ្មី ហើយទទួលយកអាំងប៉ាវម្នាក់មួយៗ។ប្រពៃណីបុណ្យចូលឆ្នាំចិនគឺជា មធ្បោបាយដ៏ប្រពៃបំផុតដើម្បីធ្វើការផ្សះផ្សារ បំផ្លាចចោលបំណងអាក្រក់ទាំងឡាយនិងបួងសួងដោយស្មោះសសូមឲ្យមានសន្តិភាព និងសុភមង្គលសម្រាប់គ្រប់គ្នា។
បើទោះណាតាមទម្លាប់ ប្រក្រតិទិនចិនមិនប្រើឆ្នាំដែលកំណត់លេខរៀងបន្តបន្ទាប់គ្នាក៏ដោយ ក៏នៅក្រៅប្រទេសចិនជារឿយៗ ឆ្នាំត្រូវបានគេកំណត់ចាប់ពីសម័យសោយរាជ្យរបស់អធិរាជលឿងឬហ៊ួងឌី ( Yellow Emperor, Huangdi) ។ប៉ុន្តែយ៉ាងហោចណាស់ឆ្នាំចំនួនបីត្រូវបានគេចុះលេខទី ១ឥឡូវនេះត្រូវបានប្រើប្រាស់ដោយអ្នកប្រាជ្ញផ្សេងៗដែលធ្វើឲ្យឆ្នាំ ២០១១ ត្រូវនឹង”ឆ្នាំចិន” ៤៧០៩,៤៧០៨,ឬ៤៦៤៨។
ប្រក្រតិទិនចន្ទគតិនិងសុរិយគតិ(Lunisolar calendar)របស់ចិនកំណត់កាលបរិច្ឆេទចូលឆ្នាំចិន។ ប្រក្រតិទិននេះក៏ត្រូវបានប្រើនៅតាមបណ្តាប្រទេសផ្សេងៗដែលត្រូវបាន អនុម័តឲ្យប្រើឬក៏រងឥទ្ធិពលវប្បធម៌របស់ជនជាតិហាន(ជាពិសេស កូរ៉េ ជប៉ុននិងវៀតណាម)ហើយប្រហែលជាមានខ្សែស្រឡាយតែមួយជាមួយ នឹងពិធីបុណ្យចូលឆ្នាំថ្មីស្រដៀងគ្នានេះនៅក្រៅតំបន់អាស៊ីខាងកើត( ដូចជាអ៊ីរ៉ង់និងពួកជនជាតិប៊ុហ្គា)។
តាមប្រក្រតិទិនហ្គ្រេហ្គោរៀន(ប្រក្រតិទិនសាកលដែលយើងប្រើ សព្វថ្ងៃ) កាលបរិច្ឆេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនតែងតែប្រែប្រួលរៀងរាល់ ឆ្នាំដែលកាលបរិច្ឆេទនៅចន្លោះថ្ងៃទី២១ខែមករានិងថ្ងៃទី២០ខែ កុម្ភះ។តាមប្រក្រតិទិនចិនសុលស្ទីស(ពេលដែលព្រះអាទិត្យនៅឆ្ងាយ បំផុតពីខ្សែអេក្វាទ័រ)រដូវរងារត្រូវតែកើតឡើងនៅក្នុងខែទី១១ដែល មានន័យថាពិធីបុណ្យចូលឆ្នាំចិនតាមធម្មតាត្រូវនឹងថ្ងៃពេញបូរមីទី ពីរបន្ទាប់ពីសុលស្ទីសរដូវរងារ។
ក្នុងវប្បធម៌បុរាណចិន លីឈុន (Lichun) គឺជាពាក្យសំដៅព្រះអាទិត្យដែលកត់សម្គាល់ពីការ ចាប់ផ្តើមនិទាឃរដូវដែលកើតឡើងប្រហែលនៅថ្ងៃទី៤ខែកុម្ភៈ។ កាលបរិច្ឆេទសម្រាប់ថ្ងៃបុណ្យចូលឆ្នាំ ចិនពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០១៩(តាមប្រក្រតិទិនហ្គ្រេហ្គោរៀន)គឺ ស្ថិតនៅខាងឆ្វេងព្រមជាមួយនឹងរាសីសត្វដែលតំណាងឆ្នាំនិងមែកធាងរបស់ វានៅលើផែនដី។ឈ្មោះនៃមែកធាងនៅលើផែនដីមិនមានពាក្យគូជាភាសា អង់គ្លេសហើយមិនមែនជាការបកប្រែសត្វទាំងអស់នោះជាភាសាចិនទេ។ព្រម ជាមួយរយៈពេលវិលជុំ១២ឆ្នាំនៃរាសីសត្វ មានរយៈពេលវិលជុំ១០ឆ្នាំនៃទ្វារឋានសួគ៌។ទ្វារឋានសួគ៌នីមួយៗនៃ ទ្វារថានសួគ៌ទាំង១០គឺពាក់ព័ន្ធនឹងធាតុមួយនៅក្នុងចំណោមធាតុទាំង៥ នៃហោរាសាស្ត្រចិនដែលមានដូចជា: ធាតុឈើ ធាតុភ្លើង ធាតុដី
ធាតុដែក និងធាតុទឹក។
ធាតុទាំងនេះឆ្លាស់គ្នារៀងរាល់ពីរឆ្នាំម្តងចំណែកឯយិននិងយ៉ាង( ញី និងឈ្មោលYin and Yang) ឆ្លាស់គ្នារៀងរាល់ឆ្នាំ។ដូច្នេះធាតុទាំងនេះគឺខុសគ្នា: យ៉ាងឈើ យិនឈើ យ៉ាងភ្លើង យិនភ្លើង ។ល។ ធាតុទាំងនេះបង្កើតបានជាខួបរួមមួយដែលកើតឡើងម្តងទៀតរៀងរាល់៦០ ឆ្នាំម្តង។ជាឧទាហរណ៍ ឆ្នាំកណ្តុរភ្លើងយ៉ាងកើតឡើងនៅឆ្នាំ១៩៣៦និងនៅឆ្នាំ១៩៩៦គឺឃ្លាត គ្នា៦០ឆ្នាំ។
មានមនុស្សជាច្រើនភាន់ច្រឡំឆ្នាំកំណើតរបស់ខ្លួនតាមប្រក្រតិទិនចិន ជាមួយនឹងឆ្នាំកំណើតតាមប្រក្រតិទិនហ្គ្រេហ្គោរៀន។ដោយសារតែពិធី បុណ្យចូលឆ្នាំចិនចាប់ផ្តើមនៅចុងខែមករារហូតដល់ពាក់កណ្តាលខែ កុម្ភៈនោះកាលបរិច្ឆេទចូលឆ្នាំចិនពីថ្ងៃទី១ខែមករារហូតដល់ថ្ងៃ នោះតាមឆ្នាំប្រក្រតិទិនហ្គ្រេហ្គោរៀនថ្មីគឺនៅដូចនឹងប្រក្រតិទិន ហ្គ្រេហ្គោរៀនចាស់ដដែល។ជាឧទាហរណ៍ ឆ្នាំ១៩៨៩ជាឆ្នាំពស់បានចាប់ផ្តើមនៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ១៩៨៩ ។ឆ្នាំ១៩៩០ត្រូវបានមនុស្សមួយចំនួនចាត់ទុកថា ជាឆ្នាំសេះ។
ទោះជាយ៉ាងណាឆ្នាំ១៩៨៩ជាឆ្នាំពស់បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី ២៦ខែមករាឆ្នាំ១៩៩០។នេះមានន័យថាអ្នកដែលកើតចាប់ពីថ្ងៃទី១ខែ មករារហូតដល់ថ្ងៃទី២៥ខែមករាឆ្នាំ១៩៩០តាមពិតត្រូវកើតចំឆ្នាំពស់ ជាជាងឆ្នាំសេះ។

No comments:
Post a Comment