Tuesday, February 1, 2011

ចលាចល​បះបោរ​ផ្ទុះឡើង​ពាសពេញ​ពិភព​អារ៉ាប់​


ថ្ងៃទី 1 កុម្ភៈ 2011
Listen_ico   Download_sound_ico   Video_ico   Mimg
  0Share0
Owzhm2rjmg
​បាតុកម្ម​៨​ថ្ងៃ​មក​នេះ​បានធ្វើអោយ​អេ​ហ្ស៊ី​បធ្លា​ក់​ក្នុង​ភាពអនាធិបតេយ្យ​
​បន្ទាប់​ពី​ភាព​ស្រឡាំងកាំង​ ចំពោះ​ការបះបោរ​បានសំរេច​នៅ​ទុយ​នេ​ស៊ី​ដែល​ទម្លាក់​ប្រធានាធិបតីហ្ស៊ី​ន អែល អាប៊ី​ឌីន បេន អា​លី​កាលពី​ថ្ងៃ​១៤​មករា ពិភព​អារ៉ាប់​នៅតែ​កក្រើក​រញ្ជួយ​ដោយ​ការរំជើបរំជួល​ប្រឆាំង​ដូចជា​។​
-​អេ​ហ្ស៊ី​ប​
​ថ្ងៃ​២៥​មករា​ជា​ពេល​ចាប់ផ្តើម​បាតុកម្ម​ដែល​នឹក​ ស្មាន​មិន​ដល់​ប្រឆាំង​របប​របស់​ប្រធានាធិបតី​ហូ​ស្នី មូបា​រ៉ាក់ ដែល​គ្រប់គ្រង​អំណាច​ចាប់​តាំងពី​ឆ្នាំ​១៩៨១​មក​។​យ៉ាងហោច​ណាស់​មនុស្ស​១៧០​ នាក់​ត្រូវបាន​សម្លាប់​ក្នុង​ភាពវឹកវរ​នេះ​និង​រាប់ពាន់​នាក់​រងរបួស​។​ បំរាម​គោចរ​ត្រូវបាន​ប្រកាស​ប្រើ​នៅ​ទីក្រុង​គែ​រ អា​ឡិច​សង់​ឌ្រៀ​និង​ស៊ុយអេ​។​
​កាលពី​ថ្ងៃ​ចន្ទ​លោកមូ​បារ៉ាក់​បានបញ្ចេញ​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ ដោយ​បណ្តេញ​រដ្ឋមន្ត្រី​មហាផ្ទៃ​ហា​ប៊ីប អាល់​-​អាត​លី តែ​ទោះជា​យ៉ាង​ដូច្នេះ​ក្តី​នៅ​រក្សាទុក​មនុស្ស​មួយចំនួន​ធំ​ហើយ​ការប្រឆាំង ​តវ៉ា​នៅតែ​បន្ត​។​
-​អាល់​ហ្សេ​រី​
​កាលពីដើម​ខែ​មករា ការប្រឆាំង​តវ៉ា​រយៈពេល​៥​ថ្ងៃ​ប្រឆាំង​ការឡើង​ថ្លៃទំនិញ​បាន​បណ្តាលអោយ​ ស្លាប់​មនុស្ស​៥​នាក់​និង​របួស​ជាង​៨០០​នាក់​។​រដ្ឋាភិបាល​បញ្ជា​អោយ​ កាត់បន្ថយ​ថ្លៃ​ស្បៀង​មូលដ្ឋាន​និង​បាន​សន្យា​រក្សា​ការជួយ​ចេញ​ខាត​សំរាប់​ ទំនិញ​ស្រូវ​សាឡី ទឹកដោះគោ​និង​អគ្គិសនី​។​
-​ហ្សកដានី​
​ជនជាតិ​ហ្សកដានី​រាប់ពាន់​នាក់​បាន​ចេញមក​តាម​ដងផ្លូវ​ នៅ​ក្រុង​អា​ម៉ង់​និង​ទីក្រុង​ផ្សេង​ទៀត​កាលពី​ថ្ងើ​១៤​មករា​ក្នុង​ ការប្រឆាំងរ​វ៉ា​នឹង​ការឡើង​ថ្លៃទំនិញ ភាព​អត់​ការងារ​ធ្វើ​និង​ភាពក្រីក្រ ដោយ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ចុះចេញ​ពី​តំណែង​។​
-​ស៊ូដង់​
​និស្សិត​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​វាយ​កាលពី​ថ្ងៃអាទិត្យ​ ក្នុងអំឡុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​ខា​ទួម​បាន​ស្លាប់​កាលពី​ យប់​ថ្ងៃ​ចន្ទ​ដោយសារ​របួស​។​បាតុកម្ម​ក៏​បាន​កើតឡើង​នៅ​ទីប្រជុំជន​ពីរ​នៅ​ ខាង​
​លិច​រដ្ឋធានី​។​ការមិន​សប្បាយ​ចិត្ត​អំពី​សេដ្ឋកិច្ច​និង​នយោបាយ​ ជា​ទូទៅ​នៅ​ស៊ូដង់​ខាងជើង​បាន​នាំ​ដល់​ការប្រឆាំង​តវ៉ា​យូរៗ​ម្តង​នៅ​ ប៉ុន្មាន​សប្តាហ៍​មក​នេះ​។​យ៉ាងតិច​មនុស្ស​៦៤​នាក់​ត្រូវបាន​ចាប់ខ្លួន និង​មនុស្ស​ម្នាក់​បាន​ស្លាប់​។​
-​អូ​ម៉ង់​
​ជនជាតិ​អូ​ម៉ង់​ប្រមាណ​២០០​នាក់​បាន​ធ្វើ​ការប្រឆាំង​ តវ៉ា​កាលពី​ថ្ងៃ​១៧​មករា​ប្រឆាំងនឹង​ការឡើង​ថ្លៃ​ទំនិញ​និង​អំពើពុករលួយ ជា​បាតុភូត​កម្រ​មួយ​នៅ​ព្រះរាជាណាចក្រ​អារ៉ាប់​នៅ​ឈូង​សមុទ្រ​នេះ​។​
-​មួ​រី​តានី​
​មនុស្ស​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​២២​មករា​ក្រោយ​ ដុត​ខ្លួនឯង​ក្នុង​ការប្រឆាំង​រដ្ឋាភិបាល​ដោយសារ​បុរស​នេះ​មិន​សប្បាយចិត្ត​ នឹង​ស្ថានភាព​នយោបាយ​នៅ​ក្នុងព្រទេស​និង​ខឹង​នឹង​រដ្ឋាភិបាល​។​
-​ម៉ារ៉ុក​
​បុរស​ម៉ារ៉ុក​៣​នាក់​បាន​ដុត​ខ្លួនឯង​កាលពី​ថ្ងៃ​២១​មករា ​និង​ម្នាក់​ទៀត​នៅ​ថ្ងៃ​២៥​មករា​។​រដ្ឋាភិបាល​បាន​បោះពុម្ព​លុយ​ដើម្បី​ទិញ ​ធញ្ជាតិ​ដើម្បី​ជៀសវាង​ការខ្វះខាត​។​
-​យេមែន​
​ការប្រឆាំង​តវ៉ា​បាន​រីក​រាលដាល​ចាប់តាំងពី​ពាក់កណ្តាល​ខែ​ មករា​។​នៅ​ថ្ងៃ​២៧​មករា បាតុករ​យេមែន​រាប់ពាន់​នាក់​បាន​ចេញ​មក​បង្ហាញ​កម្លាំង​នៅ​ក្រុង​សា​អាណា​ ដោយ​អំពាវនាវ​អោយ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង​ក្រោយ​លោក​កាន់​អំណាច​ តាំងពី​ឆ្នាំ​១៩៧៨​មក​។​រដ្ឋាភិបាល​បាន​ប្រកាស​ដំឡើង​ប្រាក់ខែ​។​

No comments:

Post a Comment