Tuesday, February 15, 2011

ប្រកាសទោសភរិយាឧកញ៉ា ខូវ ជីលី ជាប់ពន្ធនាគារ២០ឆ្នាំ

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១ភរិយាលោកឧកញ៉ាទួញសោក ​
(រូបថត​ ប៊ុនណាក់)
ភរិយាលោកឧកញ៉ាទួញសោក
 
រាជធានីភ្នំពេញ ៖ សំឡេង​ទ្រហោ​យំបាន​បន្លឺ​ឡើង​ពីសំណាក់​​ជន ដែល​ត្រូវ​​ចោទ និងក្រុម ​គ្រួសារ​​លោកឧកញ៉ា​ ខូវ ជីលី ​បន្ទាប់ពី​សាល​ក្រម​ត្រូវ​បាន​ប្រកាស​ផ្តន្ទា​ទោស​​ទៅលើ​ក្រុម ជន​​ត្រូវ​ចោទរឿងរៀប ចំគំរោង​ធ្វើ​មនុស្ស​ឃាត​​គិត​ទុក​ជា​មុន ទៅ​លើ​ភរិយា​​លោកទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ។
​នៅរសៀល​ថ្ងៃទី១៥ កុម្ភៈ ​​សាលា​ដំបូង​​រាជ​ធានីភ្នំពេញ​​បាន​ប្រកាស​​សាលក្រម​ផ្តន្ទា​ទោស​​ក្រុម​ជន ​ដែលត្រូវ​ចោទ​​ពីបទ​ឃាតកម្ម​គិត​ទុក​ជាមុន ដែលមាន​ជនត្រូវ​ចោទ១-​ឈ្មោះ​​សេង ច័ន្ទ​ដា ភេទស្រី អាយុ​​​៤៦​ឆ្នាំ ផ្តន្ទា​ទោស​​តំរូវ​​ឱ្យ​ធ្វើ​​ការ​ក្នុង​ពន្ធនា​គារ​រយៈ​ពេល​២០ឆ្នាំ ក្រោម​បទ​​​ចោទអំពើ​ឃាតកម្ម​គិតទុក​ជាមុន ​តាម​មាត្រា៣ នៃ​ក្រម​ព្រហ្ម​​ទណ្ឌថ្មី ។ ​២-​ឈ្មោះ​សុខ ឡាក់ ភេទ ប្រុស អាយុ​៣០ឆ្នាំ ​តំរូវ​​ឱ្យ​ធ្វើការ​​ក្នុងពន្ធ​នា​គារ​​​រយៈ​ពេល​២០​ឆ្នាំ ៣-​ឈ្មោះ​ចាន់ សុខា ​ភេទស្រី អាយុ​៣៨ឆ្នាំ ​​តំរូវ​ឱ្យ​ធ្វើការ​ក្នុងពន្ធ​នា​គារ​រយៈ​ពេល​១៨​ឆ្នាំ និង៤-ឈ្មោះ​នាង ស៊ីណាត ភេទស្រី អាយុ​២៥​ឆ្នាំ ​​ក៏តំរូវ​ដាក់ពន្ធនា​គារ​​រយៈ​ពេល​១៨​ឆ្នាំ​ដែរ ។ ដោយ​ឡែក​ឈ្មោះ​​យាន សុធា​រិទ្ធ ​ភេទ ប្រុស អាយុ​២៥ឆ្នាំ ​តំរូវ​ឱ្យ​រួចផុតពី​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង ។
សាល​ក្រម​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​លោក​ស៊ិន វិសាល ​ប្រធានក្រុម​ប្រឹក្សា​​ ដែល​បានធ្វើ​ឡើង​​ចំពោះ​​មុខ​​ជន​ដែលត្រូវចោទ​ព្រម​ទាំង​មេ​ធាវី​ទាំង​សង​ ខាង​​​ និងសាក្សី​ទាំងអស់។ ​សាលក្រម​នេះ​បានទុកពេល​៣០​ថ្ងៃ​សំរាប់​ភាគី​ទាំង២ដែល​​កើត​ទុក្ខ​មិន​សុខ​ ចិត្ត​​​ប្តឹង​ឡើងទៅ​សាលា​ឧទ្ធរណ៍។ ​​គួរ​បញ្ជាក់​ផង​ដែរ​ថា ​កាលពី​វេលាម៉ោង​​៤​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី១៣ មិថុនា ​២០១០​​ មាន​​ជន​​មួយ​ក្រុម​បានលប​លួច​ប៉ុន​ប៉ង​ចូលទៅ​រំលោភ​-សម្លាប់​កូន​ និងភរិយា​លោកស៊ុន ចាន់​ថុល គឺ​លោក​ស្រី​ស៊ុន សុថា ​ដែល​ស្ថិត​នៅផ្ទះ​លេខ​១B ផ្លូវ​ណតប្រ៊ីដ ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។
ការប៉ុនប៉ង​​​ពីសំណាក់​ជនមិនស្គាល់​មុខ​នោះ មិនបានសំរេច​ទេ ត្រូវ​បាន​លោកស្រី​ស៊ុន​ សុថា ​ប្តឹង​ទៅ​សមត្ថកិច្ច​ក្រសួង​​មហា​ផ្ទៃ ដោយចោទ​ប្រកាន់​មនុស្ស៤​នាក់ ជា​អ្នកបំរើ​​ផ្ទះលោក ឧកញ៉ា​ខូវ ជី​លី ​និង​ផ្ទះ​លោក​ស៊ុន​ ចាន់ថុល ​។ ​ក្រោយពី​មានពាក្យ​បណ្តឹង​ ​នគរបាល​ក្រសួង​មហាផ្ទៃ​​បាន​​ស្រាវ​ជ្រាវ និង​ឈាន​ទៅចាប់ខ្លួន​មនុស្ស​៤​នាក់​នោះគឺ​មានឈ្មោះ​ចាន់ សុខា ​​នាង ស៊ីណាត សុខ​ឡាក់ និងយាន សុធារិទ្ធ ​ហើយ​បន្ទាប់​មក​ទៀត​​បានឃាត់ខ្លួន​លោកស្រី​សេង ច័ន្ទ​ដា ភរិយា​លោកឧកញ៉ាខូវ ជីលី ​ដោយ​ចោទ​ថា ​អ្នក​ស្រី​សេង ច័ន្ទ​ដា ជាអ្នក​រៀបគំរោង​ឱ្យមនុស្ស​​៤​នាក់​នោះ​ធ្វើ​សកម្ម​ភាព ប៉ុន្តែមិន​បានសំរេច ។
មាន​ការ​ចោទប្រកាន់​​យ៉ាង​ដូច្នេះ​ហើយ​បាន​ជារហូត​មកដ ​​ល់​ពេលនេះ មនុស្ស៤​នាក់​ត្រូវ​បាន​ផ្តន្ទា​ទោស​ និងម្នាក់​ឱ្យ​រួច​ផុត​ពី​បទចោទ​ ក្រោយ​ពីដំណើរ​​ការសវនាការ​ចំនួន៦​លើក ។ ម្នាក់ៗ​បាន​ស្រែក​ទ្រហោ​យំ និង​វាយប្រហារ​ទៅលើ​ស្ថាប័នតុលា​ការ​ថា ការ​កាត់ក្តី​នេះ​គ្មានភាព​យុត្តិ​ធម៌ ព្រោះ​ពួក​គេ​ស្មាន​​មិន​ដល់​ថា មាន​ទោស​ធ្ងន់​​ដល់​ម្លឹង ។ ព្រោះ​ពួកគេម្នាក់ៗសុទ្ធ​តែ​សំអាងថា ​គ្មានកំហុសរឿង​ទាំង​អស់ត្រូវ​គេ​ប្រឌិត​សោះ ​បែរ​ជា​មានទោស​ដល់​ថ្នាក់នេះ ៕

No comments:

Post a Comment