Tuesday, February 8, 2011

សេចក្តី​ប្រកាស​របស់​​​សម្តេច​ឪ​អំពីប្រាសាទព្រះវិហារ

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១១
សេចក្តី​ប្រកាស​របស់​​​សម្តេច​ឪ​អំពីប្រាសាទព្រះវិហារ
.
សេចក្តី​ប្រកាស​របស់​​​សម្តេច​ឪ​អំពីប្រាសាទព្រះវិហារ
 
កាលពីថ្ងៃទី​៨ កុម្ភៈ ២០១១ សម្តេច​ឪ ព្រះ​មហាវីរក្សត្រ​​​ទ្រង់​​​ចេញសេចក្តី​ប្រកាស​មួយ​អំពី ប្រាសាទព្រះវិហារ ដែល​​សេចក្តីប្រកាស​នេះ​​​របស់​ព្រះអង្គ​​ កោះសន្តិភាព​សូម​បកប្រែ​ក្រៅ​ផ្លូវ​ការ​​ដូចតទៅ ៖ សៀម​ហៅថៃ តែង​ចង់​បាន​​​ជា​និច្ច​​នូវ​ប្រា​សាទ​ព្រះ​វិហារ​​របស់ខ្មែរ ។​
ដើម្បី​​បញ្ចប់​​ «ជម្លោះ​» នេះ  ដែល​ក្លាយ​​ជា​​ជម្លោះ​​ «ប្រវត្តិសាស្ត្រ» ទាក់ទិន​ដល់​ប្រាសាទ​ព្រះវិហារ ខ្ញុំ​ព្រះករុណា​ខ្ញុំ​​នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​​កម្ពុជា បានប្តឹង​ទៅ​​តុលាការ​​យុត្តិធម៌​​​អន្តរជាតិក្រុងឡាអេ​ឱ្យកាត់​ក្តី​​រឿង​​ ​​ដ៏ធ្ងន់ធ្ងរ​​​នេះ ។ ក្នុងឆ្នាំ​១៩៦២ ​តុលាការ​​យុត្តិធម៌​អន្តរ​ជាតិ​​ក្រុង​ឡាអេ​បាន​ចេញ​សាលក្រម​យ៉ាង​ច្បាស់​ បំផុត​​​ និង​ប្រកបដោយ​​សម​ធម៌​បំផុត​ថា ៖ ប្រា​សាទ​ព្រះ​វិហារ​​របស់ខ្មែរ​​ជា​របស់​​ប្រទេស​កម្ពុជា​​តែ​មួយ​គត់ ៕​

No comments:

Post a Comment