Wednesday, February 2, 2011

មូលហេតុនៃភាពតានតឹងផ្ទុះឡើងនៅ Egypt

Print E-mail
Written by ភ្នំពេញដេលីញូវ   
Tuesday, 01 February 2011 01:56

ការអស់សង្ឃឹមចំពោះស្ថានភាពសេដ្ឋកិច្ច​ គឺជាមូលហេតុរួមមួយដែលនាំឧ្យមាន បាតុកម្ម​ជាច្រើន ដែលកំពុងរាលដាល ពាសពេញ  តំបន់អាហ្វិកខាងជើងបន្ទាប់ពីការប៉ះ​ បោរំ នៅ Tunisia។ប៉ុន្តែនៅ​​               ប្រទេស Egypt ឯណោះ វិញ ការបដិវត្តផ្ទុះឡើងបែប "ផ្កាម្លិះ" គឺមានចំនុចខុសគ្នា។
ករណីពិសេសនៅអាហ្វិកខាងជើងបាតុករបានកាន់កាប់មជ្ឈមណ្ឌល់នៃរដ្ឋធានី Cairo របស់ Egypt              ក្នុងថ្ងៃបាតុ
កម្មទី៦ គិតដល់ថ្ងៃទី៣០ខែមករា។នៅប្រទេស Egypt ប្រជាជនតែងធ្វើបាតុកម្មតាមដងផ្លូវក្នុង​ ក្រុង ជាពិសេសគឺបាតុកម្មប្រឆាំងនឹងតម្លៃស្បៀងអាហារដែលកំពុងឡើងខ្ពស់ខណះ​​ ដែលប្រាក់ខែរបស់ពួក​គេនៅទាប។ប៉ន្តែ បណ្តាក្រុមបាតុករបាននិយាយថា គោលដៅនៃបាតុកម្មនេះ មិនមែនគ្រាន់ តែដើម្បី              ទាមទារ ឧ្យមានកំណែរទម្រង់សេដ្ឋកិច្ចនិងនយោបាយ នោះទេ តែ គឺ ដើម្បី ផ្តួលរំលំរដ្ឋាភិបាលរបស់លោក  Mubarak ។
តាមការវិភាគរបស់ក្រុមអ្នកជំនាញការមកពីអ៊ឺរ៉ុប ថ្លែងថា លោក Hosni Mubarak មេដិកនាំប្រទេស Egypt ក្នុងរយះពេល៣០ឆ្នាំមកនេះបានអនុវត្តវិធានការយ៉ាងតឹងរឹងចំពោះប្រជា ជន ខណះដែលស្ថានភាព     សេដ្ឋកិច្ចកាន់តែអន់ថយ ទំនិញឡើងថ្លៃខ្ពស់និងការ គ្មានការងារធ្វើ បណ្តាលឧ្យប្រជាជនមាន
ការអស់ សង្ឃឹម។
បាតុកម្មកំពុងផ្ទុះឡើងពាស់ពេញទីក្រុងធំៗក្នុងប្រទេស Egypt នេះហាក់ដូចជាមិនមែនដោយសារ ការកាន់អំណាចរយះពេល២៩ឆ្នាំរបស់លោកប្រធានាធិបតី Hosni Mubarak នោះទេតែមូលហេតុចម្បងគឺអាចមកពីការផ្ទេរអំណាច របស់លោក Hosni Mubarak ទៅឧ្យកូនប្រុសរបស់          ខ្លួនគឺលោក Gamal Mubarak វ័យ៤៧ឆ្នាំ ដែលបច្ចុប្បន្នមានដំណឹងថា បានចាកចេញ
ទៅកាន់ប្រទេស អង់ គ្លេសជាមួយគ្រួសាររួចហើយ។
លោក Gamal Mubarak ធ្លាប់បានសិក្សានៅប្រទេសលោកខាងលិចនិងជា អ្នកជំនាញផ្នែកគ្រប់គ្រងជំនួញ ដែលធ្លាប់ធ្វើសកម្មភាពដូចជាម្ចាស់ធនាគារ មួយនៅក្រុងឡុនដុន។
ប៉ុន្តែលោក Gamal នៅពុំទាន់មានអ្នកគាំទ្រច្រើន ម៉្យាងទៀង លោកក៏មិន
មានបទពិសោធផ្នែកកងទ័ពដែលជាប្រភពអំណាចរបស់បណ្តាប្រធានាធិបតី នៃប្រទេស Egypt ចាប់តាំងពីរបបទាហានបានត្រូវបញ្ចប់កាលពី៦០ឆ្នាំមុន។
បើទោះបីជាមានសញ្ញាប័តផ្នែងសេដ្ឋកិច្ច តែលោក Mubarak សង្ឃឹមថាកូន
របស់គាត់នឹងឡើងកាន់កាប់អំណាចស្នងពីខ្លួន។ប៉ុន្តែកំណែរទម្រង់សេដ្ឋកិច្ច
រយះពេល១០ឆ្នាំរបស់លោក Gamal មិនបានធ្វើឧ្យប្រសើរឡើងសម្រាប់ប្រ
ជាជនក្រីក្រភាគច្រើននៅក្នុងប្រទេសនេះ។ជម្ងឺសេដ្ឋកិច្ចនៅ Egypt (ដូចជា ភាពអត់ការងារធ្វើ            តម្លៃទំនិញឡើងខ្ពស់)បានកើតឡើងស្រដៀងទៅនឹង បញ្ហា សេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅអារ៉ាប។
ភាពលំបាករបស់រដ្ឋាភិបាល Mubarak
ប្រភពព័ត៌មានសន្តិសុខនិងសុខាភិបាលថ្មីបំផុតបានឧ្យដិងថា បាតុកម្មដែល
មានរយះពេល៦ថ្ងៃកន្លងទៅបានបញ្តាលឧ្យមានមនុស្សស្លាប់យ៉ាងតិច១៥០
នាក់និងអ្នកមានអ្នករងរបួសជាង២០០០នាក់។
ប្រធានាធិបតី Egypt លោក Mubarak ត្រូវបានគេមើលឃើញថាកំពុងស្ថិត ក្នុងជម្រើសរវៀងការប្រើកម្លាំងដ៏ខ្លាំងក្លាឬត្រូវបន្ធូរដៃចំពោះការទាមទារ
ជាច្រើនរបស់កម្លាំងបាតុកម្ម។បាតុកម្មបានបន្តទាមទារឧ្យមិនឧ្យលោក Mubarak រួមជាមួយកូនប្រុស របស់គាត់ចូលរួមក្នុងការបោះឈ្នោត ប្រធានា ធិបតីក្នុងពេលខាងមុខ និងទាមទារឧ្យរំលាយសភាដើម្បីធ្វើការបោះឈ្នោត និងទាមទារឧ្យលុបបំបាត់ច្បាប់ស្តីពីស្ថានការណ៍ប្រកាសអាសន្តដែលអុស បន្លាយរយះពេលជាច្រើនទស្សវត្សទាមទារឧ្យដោះលែងអ្នកទោសនយោ បាយទាំងអស់ដែលរួមទាំងបាតុករដែលទើបត្រូវបានចាប់ខ្លួនថ្មីៗហើយត្រូវទំលាក់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃចេញពីតំណែងជាបន្ទាន់។
ពិភពលោកកំពុងព្រួយបារម្ភថា អាចនឹងមានការប៉ះទង្គិចខ្លាំងក្លាថែមទៀត
រវៀងបាតុករនិងកងទ័ព។មេដិកនាំជាច្រើននៅអ៊ឺរ៉ុបកំពុងបន្តដាក់សម្ពាធ
ទៅលើលោកប្រធានាធិបតី Mubarak ខណះមានមនុស្សស្លាប់និងរបួសបាន
កើនឡើងជាបន្តបន្ទាប់។មេដិកនាំអង់គ្លេស បារាំង និងអាល្លឺម៉ង់បានអំពាវ
នាវឧ្យរដ្ឋាភិបាលនៃប្រទេស Egypt ឈប់ប្រើកម្លាំងនិងគួរតែស្តាប់ការទាម
ទាររបស់ប្រជាជន ។ក្នុងពេលនោះដែរ អាមេរិកបានព្រមានថា ប្រសឹនបើពុំ
មានការកែទម្រង់ច្បាស់លាស់នោះទេ ការខំប្រឹងប្រែងរបស់លោក Mubarak
និងក្រុមគណះរដ្ឋមន្ត្រីរបស់លោកនឹងមិនអាចបញ្ចេញប្រសិទ្ធិភាព។
ក្រុមអ្នកវិភាគអន្តរជាតិបាននិយាយថា បាតុកម្មនៅប្រទេសនេះអាចនឹង
ក្លាយជាការប្រយុទ្ធយ៉ាងបង្ហូរឈាម ព្រោះថា ក្នុងប្រទេសនេះ កងទ័ពត្រូវ
បានគេដាក់ឧ្យមានតួនាទីចម្បង។
ក្រុមបាតុករមានការក្តៅប្រហាយខណះដែលពួកគេត្រូវបានមើលឃើញថាជាអ្នកធ្វើឧ្យមានអស្ថេរភាព          ទន្ទឹមនឹងនោះ ពួកគេក៏មាន ការត្រេកអរនៅ ពេលមានការបន្ធូរដៃពីលោកប្រធានាធិបតី។ប៉ុន្តែយ៉ាង             ណាក៏ដោយ កង ទ័ពស្មោះត្រង់នឹងប្រធានាធិបតីនឹងអនុវត្ត ទៅតាមបញ្ជារបស់លោកប្រធានា ធិតបតី                  Mubarak (ដែលជាអតិតទាហានមួយរួម)។
លើសពីនេះ ប្រសឹនសហព័ន្ធនៃក្រុមសាសនាអ៊ីស្លាម ក្លាយជាកម្លាំងប្រឈម
ទៅនឹងរដ្ឋាភិបាល នោះការប៉ះទង្គិចនឹងមានសភាពកាន់តែធ្ងនធ្ងរហើយរបប
របស់លោក Mubarak ងាយនឹងដួលរលំដូចទៅនឹងរបបនៅ Tunisia។
ករណីប្លន់នៅតាមហាងទំនិញនានានិងការដុតរថយន្តបានកើតឡើងជាញឹក
ញាប់បើទោះជាកងកម្លាំងសន្តិសុខត្រូវបានគេដាក់ពង្រាយនៅគ្រប់កន្លែង
ជាមួយនឹងរថពាសដែកជាច្រើន។
ឆាកល្ខោនបានរៀបចំឡើង?

បាតុកម្មដ៏ធំដែលមិនធ្លាប់មាន បានធ្វើឧ្យលោក Mubarak ត្រូវប្រកាសពី
រឿងប្រជាធិបតិយ។ប្រការដែលត្រូវាបានគេយកចិត្តទុកដាក់ជាខ្លាំងនោះគឺ
នៅក្នុងប៉ុន្មានថ្ងៃកន្លងទៅ កងទ័ពត្រូវបានគេដាក់ពង្រាយគ្រប់ទីកន្លែងនៅ
តាមផ្លូវក្នុងក្រុងជំនួសឧ្យកម្លាំងប៉ូលិសដែលបានបង្រាបទៅលើក្រុមបាតុកម្ម
រយះពេលប៉ុន្មានថ្ងៃមុននេះ។
នេះជាលើកដំបូងហើយដែលប្រជាជននៅក្រុង Cairo បានឃើញរថពាស
ដែករថនៅតាមដងផ្លូវចាប់តាំងពីបាតុកម្មរបស់ក្រុមនិសិត្សប៉ូលិសកាលពី
ឆ្នាំ១៩៨៦។
កងទ័ពដែលត្រូវបានគេមើលឃើញថា មានអំពើពុករលួយតិចបំផុតនៅក្នុង
ប្រទេសEgypt ដែលនេះត្រូវបានប្រជាជនគោរពផងនិងភ័យខ្លាចផង។កាល
ពីថ្ងៃទី២៨ខែមករា នៅពេលរថពាសដែកបានចូលមកដល់ក្រុង Cairo ពួកគេ
ត្រូវបានក្រុមបាតុករអប់អរសាទរ ដែលប្រៀបដូចជាបានទទួលជ័យជំនះ។
កងទ័ពប្រទេសនេះតែងនៅក្រៅបញ្ហាផ្ទៃក្នុងរបស់ប្រទេស ប៉ុន្តែពេលនេះ
បានបង្ហាញខ្លួនដើម្បីបញ្ចប់ស្ថានការណ៍តានតឹងនៃការបាសបោរ ហើយបាន
រំលឹកថា ពួកខ្លួនគឺជាអ្នកកាន់កាប់កូនសោរបស់ប្រទេស។គួររំលឹកផងដែរថា
ថ្មីៗនេះមានប្រភពមួយបាននិយាយថា កងទ័ពនឹងវិញមកកាន់កាប់អំណាច
វិញ។
អគ្គមេបញ្ជាការកងទ័ពនៃប្រទេស Egypt លោក Sami Anan បានវិលត្រលប់ មកពី                                  ទស្សនាកិច្ចនៅ Washington យ៉ាងប្រញាប់ប្រញាល់ ហើយគាត់ត្រូវ
បានគេជឿថានឹងដើរតួសំខាន់ក្នុងពេលដ៏ខ្លីខាងមុខ។
ទោះជាយ៉ាងនេះក្តី យើងមិនទាន់ដិងថា តួនាទីរបស់កងទ័ពបែបណានៅ
ឡើយ ខណះដែលលោក El Baradei ដែលជាអតិត អគ្គនាយកភ្នាក់ងារ ថាមពលអាតូមិក                                   អន្តរជាតិ (IAEA) និងជាអ្នកទទួលបានពានរង្វាន់ Nobel សន្តិភាពដែលជាបុគលលេចធ្លោរបស់ក្រុមប្រឆាំងនោះបែរជាមិនអាចទាក់ទាញការចាប់អារម្មណ៍ ពីសាធារណជនដោយសារតែគាត់រស់នៅក្រៅប្រទេសច្រើនជាងរស់នៅក្នុងប្រទេស។
លោក El Baradei គឺជាមនុស្សដែលមិនត្រូវបានគេដិងនៅក្នុងប្រទេស Egypt ហើយការវិលត្រលប់                   មកកាន់ក្រុង  Cairo របស់គាត់ត្រូវបានមនុស្ស
មួយចំនួនគិតថាជាការលូកដៃរបស់ក្រុង Washington ដើម្បីជំរុញឧ្យមាន
ប្រជាធិបតិយនៅប្រទេស Egypt រីឯមនុស្សមួយចំនួនទៀតគិតថាគាត់គឺជា
កូនអ៊ុករបស់ Iran។
ភាពទាល់ច្រករបស់អាមេរិក

ពិភពលោកកំពុងតាមដានស្ថានការណ៍នយោបាយនៅ Egypt ហើយពួកគេ
ក៏យកចិត្តទុកដាក់ចំពោះប្រត្តិកម្មរបស់សេតវិមានផងដែរ ព្រោះថា Egypt
គឺជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកនៅមជ្ឈឹមបូព៌។កាលពីថ្ងៃទី៣០ខែមករា
សេតវិមានបានឧ្យដិងថា ប៉ុន្មានថ្ងៃកន្លងទៅ ប្រធានាធិបតីអាមេរិកលោក Barack Obama បានពិភាក្សាជាមួយមេដិកនាំប្រទេស អង់គ្លេស  ទួរគី
អ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌី(Saudi Arabia)ចំពោះបញ្ហានេះដើម្បីរួមគ្នា
ដោះស្រាយវិបត្តិនៅ Egypt។លោក Barack Obama បាននិយាយតាម
ទូរស័ព្ទជាមួយប្រធានាធិបតី Mubarak ដោយលោកបានសង្កត់ធ្ងន់ថាសិទ្ធិ
បញ្ចេញមតិដោយសេរីគឺជាការសំខាន់ហើយបានព្រមានថា អំពើហឹង្សាមិន
មែនជាចម្លើយនោះទេ។លោកObama ក៏បានលើកយកទំនាក់ទំនង យូរ អង្វែងរបស់ប្រទេស             ទាំងពីរផងដែរ។បច្ចុប្បន្ន Egypt ទទួលប្រាក់ជំនួយពី
អាមេរិកជាមធ្យមក្នុងមួយឆ្នាំៗគឺប្រមាណ២ពាន់លានដុល្លារ ក្នុងនោះ១,៣
ពាន់លានដុល្លារជាជំនួយផ្នែកកងទ័ព។
អ្នកនាំពាក្យរបស់សេតវិមាន លោក  Robert Gibbs បានឧ្យដឹងថា  Washington នឹងវាយតម្លៃទៅលើការប្រព្រឹតរបស់ក្រុង Cairo ចំពោះក្រុម
បាតុករដើម្បីសម្រេចកំណត់ចំនួនទឹកប្រាក់ជំនួយរបស់ខ្លួនទៅឧ្យប្រទេស
នេះក្នុង ពេលអនាគត។សារព័ត៌មានអាមេរិកបានយល់ថា ប្រការនេះជាជំ
ហានសំខាន់ខណះដែលអាមេរិកកំពុងស្វែងរកតុលភាពរវាងបំណងចង់រក្សា
ស្ថេរភាពក្នុងតំបន់ជាមួយនឹងការទទួលស្គាល់ចំពោះលទ្ធផលមិនជាក់លាក់
របស់ក្រុមបាតុកម្មដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលលោក Hosni Mubarak។
អាមេរិកបានដិងថា ក្នុងកាលទេសះដែលពួកអ៊ីស្លាមជ្រុលនិយមកំពុងយក
ចំណេញពីការប៉ះទង្គិចនានា ប្រសឹនបើបាតុកម្មនៅប្រទេស Egypt កាន់តែ
អុសបន្លាយ នោះអ៊ឺរ៉ុបនឹងប្រឈមទៅនឹងការធ្វើបដិវត្តទូទាំងសកលលោក
របស់កងកម្លាំងអ៊ីស្លាមជ្រុលនិយម។
បច្ចុប្បន្ន នៅបណ្តាទីក្រុងនានាក្នុងពិភពលោក មានការបង្ហាញពីការគាំទ្រ
ចំពោះបាតុកម្មទាមទារប្រជាធិបតីនៅ Egypt។ដោយឡែក នៅរដ្ឋធានី Washington                          ប៉ុន្មានថ្ងៃកន្លងមកនេះ មានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នា
នៅមុខស្ថានទូត Egypt ហើយក្រោយមកបានធ្វើដំណើរទៅកាន់សេតវិមាន។
ការប្រមូលផ្តុំគ្នាដូចគ្នានេះដែរបានត្រូវធ្វើឡើងនៅមុខស្ថានទូត Egypt នា
ក្រុង Amman របស់ Jordan។ក្រុមនិសិត្សអ៊ីរ៉ង់ក៏បានធ្វើបាតុកម្មនៅមុខស្ថាន
ទូតEgypt នៅក្រុង Tehran ផងដែរ។ក្រុមបាតុករបានទាមទារឧ្យប្រធានាធិ បតីនៃប្រទេស                                    Egypt លោក Hosni Mubarak ចុះចេញពីតំណែង ព្រមទាំង
ទាមទារឧ្យមានកំណែរទម្រង់នៅទូទាំងក្រុមប្រទេសអារ៉ាបទាំងមូល៕

No comments:

Post a Comment