ថ្ងៃ១៤ កុម្ភៈ គឺជាថ្ងៃនៃក្តីស្រលាញ់ ឬហៅថាថ្ងៃបុណ្យសង្សារដែលពួកបស្ចិមប្រទេសសប្បាយរីករាយក្នុង គ្រួសារនឹងជូនផ្កាគ្នាទៅវិញទៅមកចំពោះអ្នកស្រលាញ់ សម្រាប់នៅក្នុងប្រទេសកម្ពុជាវប្បធម៌មួយនេះទើបតែហូរចូលមក ប៉ុន្មានឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ហើយត្រូវបានយុវជនយុវតីចាត់ទុកថា ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់ពួកគេ «នៅតាមផ្ទះសំណាក់» ដើម្បីបញ្ជាក់ពីចិត្តស្មោះ។
ចំណែកនៅកម្ពុជាវិញការស្រលាញ់គឺមានចាប់តាំងពីពេលចាប់កំណើត មកម៉្លេះចំពោះបងប្អូន ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅជាដើម ដូច្នេះសូមកុំឲ្យយុវជន-យុវតីខ្មែរបកស្រាយខុសហើយនាំគ្នា ប្រព្រឹត្តអំពើមិនគប្បីប្រាសចាកប្រពៃណីខ្មែរយើងឲ្យសោះ ពុំនោះទេលទ្ធផលដែលទទួលបានមកវិញគឺវិប្បដិសេរីបាត់បង់អនាគតដោយ សារថ្ងៃនេះ។
តាមការស្រាវជ្រាវរបស់អ្នកជំនាញខ្លះបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំនាថ្ងៃ១៤ កុម្ភៈ (ថ្ងៃបុណ្យនៃក្តីស្រលាញ់) នៅតាមផ្ទះសំណាក់ សណ្ឋាគារមួយចំនួននៅទីក្រុងភ្នំពេញត្រូវបានកក់ដោយយុវវ័យ ប៉ុន្តែពុំមានន័យថាអ្នកដែលចូលរួមថ្ងៃបុណ្យនេះសុទ្ធតែ ប្រព្រឹត្តខុសទាំងអស់នោះទេ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រោយពីថ្ងៃបុណ្យនៃក្តីស្រលាញ់ត្រូវបានបញ្ចប់ គឺមាននារីវ័យក្មេងជាច្រើនបានយំសោកបោកប្រាណក្រោយពីលង់ខ្លួន អស់ព្រហ្មចារីដោយសារការលួងលោមរបស់ប្រុសស្នេហ៍ អ្នកខ្លះលេបថ្នាំសម្លាប់ខ្លួន ឬលោតទឹកសម្លាប់ខ្លួនដោយសារតែថ្ងៃ១៤ កុម្ភៈនេះ៕
No comments:
Post a Comment