ដោយ ហេង រស្មី
វីអូអេ ខ្មែរ | ភ្នំពេញ
ថ្ងៃពុធ, 23 ខែកុម្ភៈ 2011
ភ្នំពេញ៖ មេធាវីការពារក្ដីឲ្យមេដឹកនាំគណបក្សប្រឆាំង បានសម្តែងការខកចិត្តនៅពេលដែលក្រុមប្រឹក្សាជំនុំជម្រះមិន អនុញ្ញាតឲ្យលោកបកស្រាយតបនឹងមេធាវីរបស់រដ្ឋាភិបាលនៅក្នុងសវនាការ របស់តុលាការកំពូលទេ។ បន្ទាប់ពីសវនាការអស់រយៈពេលជិតបីម៉ោង លោក ឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះ បានអះអាងថា សាលក្រមរឿងក្ដីនេះនឹងប្រកាសនៅថ្ងៃទី១ខែមិនាខាងមុខនេះ។
បន្ទាប់ពីតុលាការកំពូលបានបញ្ចប់សវនាការអស់រយៈពេលជាងពីរម៉ោង ចំពោះរឿងក្តីរបស់លោក សម រង្ស៊ី មេដឹកនំាគណបក្សប្រឆាំង និងលោក ព្រំ ជា ព្រមទាំងអ្នកស្រី មាស ស្រី ពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនោះ លោក ជួង ជូងី មេធាវីការពារក្តីជនជាប់ចោទទាំងបីរូប បានសម្តែងការខកចិត្តចំពោះលោក ឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល ដែលមិនអនុញ្ញាតឲ្យលោកបកស្រាយចំពោះការលើកឡើងរបស់មេធាវី រដ្ឋាភិបាល។
លោក ជួង ជូងី បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្រៅបន្ទប់សវនាការថា លោកត្រូវឆ្លើយតបនឹងមេធាវីរបស់រដ្ឋាភិបាល ក៏ប៉ុន្តែមិនត្រូវបានអនុញ្ញាត។ នេះគឺជាការបំបិទសិទ្ធិមួយដែលមិនអនុញ្ញាតឲ្យលោកបកស្រាយឲ្យបាន ពេញលេញនៅក្នុងអង្គសវនាការ។
«ទង្វើនេះគឺមានភាពលម្អៀង មិនផ្តល់ពេលគ្រប់គ្រាន់ឲ្យខ្ញុំឆ្លើយតបទៅនឹងមេធាវីរបស់ដើម បណ្តឹង»។
តុលាការកំពូល នៅថ្ងៃពុធនេះ បានបើកសវនាការជំនុំជម្រះបណ្តឹងសារទុក្ខរបស់សាលាឧទ្ធរណ៍ចំពោះ រឿងក្តីរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។
លោកស្រី មាស ស្រី និងលោក ព្រំ ជា ជាប់ពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេស កម្ពុជា និងប្រទេសវៀតណាម និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ដែលបានប្រព្រឹត្តធ្វើឡើង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សាលាឧទ្ធរណ៍បានតម្កល់សាលដីការបស់សាលាដំបូងខេត្តស្វាយរៀង ដោយផ្តន្ទាទោសឲ្យ លោក សម រង្ស៊ី និងលោកស្រី មាស ស្រី ព្រមទាំងលោកព្រំ ជា ជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនពីរឆ្នាំ និងពិន័យជាប្រាក់រួមគ្នាប្រមាណជាង៦០លានរៀល។
អ្នកស្រី មាស ស្រី និងលោក ព្រំ ជា ត្រូវបានសាលាឧទ្ធរណ៍ដោះលែងឲ្យនៅក្រៅឃុំកាលពី ខែតុលា ឆ្នាំ២០១០កន្លងទៅនេះ ក៏ប៉ុន្តែទោសដែលនៅសល់ត្រូវព្យួរ។
លោកស្រី មាស ស្រី និងលោក ព្រំ ជា បានប្រាប់អង្គសវនាការរបស់តុលាការកំពូលថា ពួកគេមិនបានចូលរួមដកតម្រុយបង្គោលព្រំដែនលេខ១៨៥ទេ ក៏ប៉ុន្តែនៅក្នុងហេតុការណ៍នោះ ពួកគេមានវត្តមានជាមួយលោកសម រង្ស៊ីផងដែរ។
លោក ព្រំ ជា អាយុ៤៣ឆ្នាំ និងអ្នកស្រី មាស ស្រី អាយុ៤០ឆ្នាំ បានបញ្ជាក់ទៀតថា តុលាការគួរតែទម្លាក់ចោលនូវការចោទប្រកាន់ ហើយនិងសំណងដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ ពួកគេគ្មានលទ្ធភាពសងទេ។
លោក ជួង ជូងី មេធាវីការពារក្តីជនជាប់ចោទទាំងបីរូប បានប្រាប់អង្គសវនាការថា លោកសម រង្ស៊ីពិតជាបានដកតម្រុយបង្គោលព្រំដែនមែន បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា ការបោះតម្រុយបង្គោលព្រំដែននេះពិតជាបានចូលដីស្រែរបស់ប្រជា កសិករពិតប្រាកដមែន។
លោក ជួង ជូងី បានមានប្រសាសន៍ទៀតថា ក្នុងនាមលោក សម រង្ស៊ី ជាអ្នកតំណាងរាស្រ្តលោកត្រូវតែគិតគូរអំពីផលប្រយោជន៍របស់ប្រជា ពលរដ្ឋ ហើយលោកបានចាត់ទុកថា រឿងក្តីនេះពាក់ព័ន្ធនឹងរឿងនយោបាយ។
ចំណែកលោក ចាន់ សុខយាង មេធាវីការពារក្តីរដ្ឋាភិបាលវិញ បាននិយាយថា រឿងក្តីនេះមិនមែនជារឿងនយោបាយទេ គឺជារឿងបទល្មើសព្រហ្មទណ្ឌ។
លោកបានមានប្រសាសន៍ទៀតថា លោក សម រង្ស៊ី ជាជនជាប់ចោទ ហើយពិតជាអ្នកនយោបាយមែន ក៏ប៉ុន្តែលោកមិនអាចធ្វើអ្វីស្រេចតែចិត្តបានទេ។
បន្ទាប់ពីបានបើកសវនាការអស់រយៈពេលជាងពីរម៉ោង លោក ឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល បានប្រកាសថា សាលក្រមរឿងក្តីនេះនឹងត្រូវប្រកាសនៅថ្ងៃទី១ខាងមុខនេះ៕

No comments:
Post a Comment